ជប៉ុនបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើទីក្រុងម៉ូស្គូ

ជប៉ុនបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើទីក្រុងម៉ូស្គូ ប៉ុន្តែមិនបញ្ឈប់គម្រោងបូមប្រេងរបស់ខ្លួននៅរុស្ស៊ីនោះឡើយ


ជប៉ុនបានប្រកាសកាលពីថ្ងៃទី១០ ឧសភាថា ខ្លួននឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលមានឥទ្ធិពលរុស្ស៊ីបន្ថែមទៀត និង ហាមឃាត់ការនាំចេញទំនិញសំខាន់ៗទៅកាន់ទីក្រុងម៉ុស្គូ។
ជប៉ុនបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើទីក្រុងម៉ូស្គូ

ប្រទេសជប៉ុនក៏បានប្រកាសក្នុងការប្ដេជ្ញាចិត្តហាមឃាត់ការនាំចូលប្រេងពីប្រទេសរុស្ស៊ីផងដែរ ប៉ុន្តែទីក្រុងតូក្យូ ក៏បានបានបញ្ចាក់ច្បាស់ៗដែរថា ខ្លួននឹងនៅតែរក្សាផលប្រយោជន៍របស់ខ្លួនក្នុងគម្រោងអភិវឌ្ឍន៍ចំនួនពីរពាក់ព័ន្ធនឹងការបូមយកប្រេង និងឧស្ម័ន នៅកោះ Sakhalin ក្នុងប្រទេសរុស្ស៊ីដដែល ដើម្បីរក្សាស្ថិរភាពថាមពលក្នុងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី ៩​ឧសភា​ថា លោក​នឹង​ចាត់វិធានការ ដើម្បី​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី ខណៈ​មានការ​ចូលរួម​ដោយ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ៧ ឬ​ហៅ​ថា G7 ផង​ដែរ​។ ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​ពេលវេលា​កំណត់ ឬ​ជំហាន​ជាក់លាក់​ក្នុង​ការ​កាត់​ផ្តាច់​ពី​រុ​ស្ស៊ី​នោះ​ទេ​។

ប៉ុន្ដែ លោក Kishida បាន​បញ្ចា​ក់ថា ប្រទេស​ជប៉ុន​នឹង​រក្សា​ទុក​ផលប្រយោជន៍​របស់​ខ្លួន​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​បូម​យក​ប្រេង និង ឧស្ម័ន​ទាំង​២​គម្រោង​នៅ​លើ​កោះ Sakhalin​នៃ​ប្រទេស​រុ​ស្ស៊ី​ដដែល ដ្បិតថា រាជរដ្ឋាភិបាល​ជប៉ុន​មាន​ចំណែក​ភាគហ៊ុន​ធំ​នៅ​ក្នុង​គម្រោង​បូម​ប្រេង និង​ហ្គា​ស​នៅ​លើ​កោះ Sakhalin របស់​រុ​ស្ស៊ី​នេះ ។ ប្រទេស​ជប៉ុន រំពឹង​ថា នឹង​បង្កើន​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​ផ្សេង​ៗ​ទៀត ជំនួស​ឲ្យ​រុ​ស្ស៊ី​។

ប្រទេស​រុ​ស្ស៊ី​មាន​ចំណែក​ទីផ្សារ​នៃ​នាំ​ចូល​ប្រេង​ឆៅ​សរុប​របស់​ប្រទេស​ជប៉ុន​ប្រមាណ​តែ ៣,៦% គិត​ជា​ទឹកប្រាក់​ជិត ២ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២១ ហើយ​ក្នុង​ចំណោម​ប្រេង​នាំ​ចូល​ពី​រុ​ស្ស៊ី​នោះ មាន​ប្រមាណ​ជាង ៤០% គឺ​បាន​មក​ពី​គម្រោង Sakhalin1 ដោយ​ក្រុមហ៊ុន​រដ្ឋ​ជប៉ុន​មាន​ចំណែក​ភាគហ៊ុន​៣០%​នៃ​គម្រោង​នេះ​។

សូម​ជម្រាប​ថា ការ​បញ្ចប់​ការ​នាំ​ចូល​ប្រេង​ឆៅ​ពី​រុ​ស្ស៊ី​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ជប៉ុន​។ ប្រទេស​ជប៉ុន​បាន​នាំ​ចូល​ស្ទើរតែ​ទាំងស្រុង​នៃ​ប្រេង​ឆៅ ឧស្ម័ន​ធម្មជាតិ និង​ធ្យូងថ្ម​របស់​ខ្លួន ដែល​ពឹងផ្អែក​លើ​តំបន់​មជ្ឈិមបូព៌ា ជា​ពិសេស​ការ​នាំ​ចូល​ប្រេង​ឆៅ​ជាង ៩០% ក្នុង​ឆ្នាំ ២០២១ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


លោក ពូទីន ជំរុញឱ្យកងទ័ពបង្កើនការប្រយុទ្ធ ខណៈលោកចូ បៃឌិនថា រុស្ស៊ីមិនមានច្រកចេញពីសង្គ្រាមនៅអ៊ុយក្រែនឡើយ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែង យ៉ាងម៉ឺងម៉ាត់ ជំរុញលើកទឹកចិត្តឱ្យទាហាន ក៏ដូចជាប្រជាជនរុស្សីតស៊ូប្រយុទ្ធ ប៉ុន្តែបុរសខ្លាំ…

ក្រុមប្រឹក្សាសន្តិសុខUN នឹងជួបប្រជុំគ្នាស្ដីពីបញ្ហានៅកូរ៉េខាងជើងនៅថ្ងៃនេះ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី ១១ ឧសភានេះ តាមការស្នើសុំរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីសកម្មភាពដ៏…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ