ទីផ្សារប្រេង

ជប៉ុនទិញប្រេងរុស្ស៊ី ដែលជាប់ទណ្ឌកម្មជាលើកដំបូងក្នុងពេលជាង២ឆ្នាំមកនេះ ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់


ប្រទេសជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៥នៅលើពិភពលោក និងជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់សហរដ្ឋអាម៉េរិកបាននាំចូលប្រេងឆៅពីរុស្ស៊ី ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាងពីរឆ្នាំមកនេះ ហើយប្រេងឆៅរុស្ស៊ី ដែលជប៉ុនបានទិញត្រូវបានដឹកតាមកប៉ាល់ដឹកប្រេងដែលទទួលរងទណ្ឌកម្មទាំងពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។
ទីផ្សារប្រេង
ដោយ

ការទិញប្រេងរុស្ស៊ីនេះកើតមានឡើង ស្របពេលដែលតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើងជាង៤%មិនធ្លាប់មានក្នុងពេល២ខែមកនេះ ខណៈភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាមានការកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ ​

ទិន្នន័យពីក្រុមហ៊ុន Kpler ដែលជាអ្នកឯកទេសតាមដានសកម្មភាពកប៉ាល់ដឹកទំនិញបានបង្ហាញថា ប្រទេសជប៉ុនបានទិញប្រេងឆៅរុស្ស៊ី ជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំមកនេះដោយប្រើប្រាស់កប៉ាល់ដឹកប្រេងមានឈ្មោះ Voyager ដែលជាប់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ខណៈតម្លៃប្រេងហក់ឡើងខ្ពស់ដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានហក់ឡើង២,៩ដុល្លារ ឬ៤,៣៤%ឈានដល់៦៩,៧៧ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងនៅលើទីផ្សារសហរដ្ឋអាម៉េរិកបានហក់ឡើងថ្លៃ៣,១៧ដុល្លារ ឬ៤,៨៨%ឈានដល់៦៨,១៥ដុល្លារក្នុងមួយបារ៉ែល។ សូមបញ្ជាក់ថា តម្លៃប្រេងនៅលើទីផ្សារទាំងពីរនេះបានហក់ឡើងឈានដល់កម្រិតខ្ពស់បំផុតគិតចាប់ពីខែមេសា មក។

ទិន្នន័យរបស់ក្រុមហ៊ុន Kpler បានបង្ហាញទៀតថា កប៉ាល់ Voyager បានដឹកប្រេងទៅទម្លាក់នៅរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុនប្រេងជប៉ុន Taiyo Oil កាលពីថ្ងៃទី៨ ខែមិថុនា ហើយក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនពិតជាបានទិញប្រេងរុស្ស៊ីប្រាកដមែន ដោយអះអាងថា ការទិញនោះធ្វើឡើងតបតាមសំណើរបស់ទីភ្នាក់ងារថាមពលជប៉ុន ដែលស្ថិតក្រោមចំណុះក្រសួងហិរញ្ញវត្ថុជប៉ុន។ ប្រេងឆៅខាងលើនេះមានប្រភពចេញពីគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន Sakhalin 2 ក្នុងប្រទេសរុស្ស៊ី។

សូមបញ្ជាក់ថា ប្រទេសជប៉ុន ទទួលបានការលើកលែងពិសេសពីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដោយសារតែប្រេងឆៅនេះមានសារៈសំខាន់ណាស់ចំពោះការផ្គត់ផ្គង់ថាមពលរបស់ប្រទេសជប៉ុន។ ហើយប្រសិនបើគ្មានប្រេងឆៅទាំងនេះទេ គម្រោងផ្គត់ផ្គង់ថាមពលអាចនឹងបង្ខំចិត្តផ្អាកផលិតកម្ម ដែលជាលទ្ធផល ក៏នឹងជះផលប៉ះពាល់ដល់ការនាំចូលឧស្ម័នធម្មជាតិរបស់ប្រទេសជប៉ុនផងដែរ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិកកំពុងពិចារណលុបកិច្ចព្រមព្រៀងសន្តិសុខ AUKUS ជាមួយអូស្ត្រាលី និងអង់គ្លេស

ក្រសួងការពារជាតិអាម៉េរិកកំពុងពិចារណាលុបកិច្ចព្រមព្រៀងសន្តិសុខ AUKUS ដែលជាត្រីកិច្ចព្រមព្រៀងត្រីភាគីរវាងអាម៉េរិក អូស្ត្រាលី និងចក្រភពអង់គ្ល…

មាសក្លាយជាទុនបម្រុងអន្តរជាតិធំបំផុតទី២របស់ពិភពលោក បន្ទាប់ពីប្រាក់ដុល្លារអាម៉េរិក

ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលរបស់ប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស ឬរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាម៉េរិក និងប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ