ជំនួយដល់សាលាក្ដីខ្មែរក្រហម

ជប៉ុនផ្ដល់ជំនួយថវិកាដល់សាលាក្ដីខ្មែរក្រហមច្រើនគេជាមួយទឹកប្រាក់ ៨៨លានដុល្លារអាមេរិក


មន្ត្រីនាំពាក្យក្រសួងសាលាក្ដីខ្មែរក្រហម បានអះអាងថា គិតមកទល់ពេលនេះ សាលាក្ដីខ្មែរក្រហមបានទទួលជំនួយទឹកប្រាក់សរុប៣៣០លានដុល្លារអាមេរិកដើម្បីដំណើការការងាររបស់ខ្លួន ក្នុងនោះ ប្រទេសជប៉ុន គឺជាម្ចាស់ជំនួយធំជាងគេរបស់សាលាក្ដីខ្មែរក្រហម ខណៈដែលថ្មីៗនេះ ប្រទេសជប៉ុនក៏ទើបតែបានផ្ដល់ថវិកាបន្ថែម ២២ម៉ឺនដុល្លារទៀតដល់សាលាក្ដីនេះ ដោយបានធ្វើឲ្យថវិកាជំនួយសរុបរបស់ជប៉ុនមានដល់ជាង៨៨លានដុល្លារហើយ ឬស្មើនឹង២៧% នៃចំនួនថវិកាជំនួយសរុប។
សាលាក្តីខ្មែរក្រហម (រូបភាពពីសាលាក្តីខ្មែរក្រហម)
ដោយ

លោក នេត្រ ភ​ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រៅពី​ប្រទេស​ជប៉ុន​ដែល​បាន​ផ្ដល់​ជំនួយ​ថវិកា​ច្រើន​ជាង​ដល់​ទៅ ជាង​៨៨​លាន​ដុល្លារ​មក​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​នោះ ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ធំ​ទី​២ ដែល​មាន​ទឹកប្រាក់​សរុប ៤២ លាន​ដុល្លារ​អាម៉េរិក ស្មើ​ប្រមាណ​១៣ ភាគរយ​នៃ​ជំនួយ​ថវិកា​សរុប​។ បើ​តាម​អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​រូប​នេះ សរុប​ចំនួន​ប្រទេស​ដែល​បាន​ផ្ដល់​ថវិកា​ដល់​សាលាក្ដី​ខ្មែរក្រហម​គឺ​មាន ៣៩​ប្រទេស  ព្រមទាំង​មូលនិធិ​ពី​អង្គការ​ដែល​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ដែល​ជា​ម្ចាស់​ជំនួយ​ផ្សេង​ទៀត សរុប​ជា​រួម​ជំនួយ​ថវិកា​ដែល​សាលាក្ដី​ខ្មែរក្រហម​ទទួល​បាន​គិត​មក​ទល់​ពេល​នេះ​មាន​ប្រមាណ ៣៣០ លាន​ដុល្លារ​អាម៉េរិក​។

លោក នេត្រ ភ​ត្រា មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា « ជប៉ុន​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ធំ​ជាងគេ  ចំនួន​ជាង​៨៨ លាន​ដុល្លារ បន្ទាប់​មក​គឺ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ថវិកា​ក្នុង​ចំណាត់ថ្នាក់​ទី​២ ក្នុង​បណ្ដា​ប្រទេស​ធំ​ៗ  ដែល​បាន​ផ្ដល់​ឲ្យ​សាលាក្តី​ខ្មែរក្រហម  មាន​ចំនួន​ជាង ៤២ លាន​ដុល្លារ​អា​មេ​រិ​ក  ហើយ​មិនមែន​តែ​ជប៉ុន​មួយ​ទេ គឺ​មាន​បណ្តា​ប្រទេស​ប្រមាណ  ៣០ ប្រទេស​ជាង​ទៀត  រួម​ជាមួយ​មូលនិធិ​អង្គការ​ពាក់ព័ន្ធ​ផ្សេង​ៗ»​។

សូម​បញ្ជាក់​ថា​សាលាក្ដី​ខ្មែរក្រហម​ត្រូវ​បាន​រដ្ឋ​សភាជាតិ​អនុម័ត​ច្បាប់​ដើម្បី​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០១ ដើម្បី​បង្កើត​តុលាការ​កាត់សេចក្ដី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ដ​ឡើង​នៅ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​របប​ខ្មែរក្រហម​ពី​ឆ្នាំ ១៩៧៥-១៩៧៩​។ តុលាការ​ថ្មី​ហើយ​ពិសេស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការសហប្រជាជាតិ ប៉ុន្ដែ​តុលាការ​នេះ​គឺជា​តុលាការ​ឯករាជ្យ​ម្ចាស់​ការ មិន​ចំណុះ​រាជរដ្ឋាភិបាល​ឬ​អង្គការសហប្រជាជាតិ​ទេ ។ តុលាការ​នេះ​គឺជា​តុលាការ​កម្ពុជា ដែល​មានការ​ចូលរួម​ពី​សហគមន៍​អន្ដរជាតិ ដែល​នឹង​អនុវត្ដ​ទៅ​តាម​ស្ដង់ដារ​អន្ដរជាតិ ។

អត្ថបទ សោម ស្រី​ពេជ្រ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Pfizer រំពឹងការលក់វ៉ាក់សាំងកូវីដ១៩កើនដល់ ៥០ពាន់លានដុល្លារនៅឆ្នាំ២០២២

ក្រុមហ៊ុន Pfizer បានព្យាករណ៍ថា ការលក់វ៉ាក់សាំង និងថ្នាំព្យាបាលកូវីដ១៩ របស់ខ្លួន កើនឡើងច្រើនជាង ៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២នេះ ខណ…

អូស្ត្រាលីមិនប្តូរឈ្មោះការិយាល័យតំណាងកោះតៃវ៉ាន់ឡើយ ហើយបន្តប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ

អូស្ត្រាលីមិនមានបំណងប្តូរឈ្មោះការិយាល័យតំណាងរបស់កោះតៃវ៉ាន់នៅក្នុងប្រទេសខ្លួននោះទេ ហើយទីក្រុងកង់បេរ៉ា នៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ