វិស័យសេដ្ឋកិច្ច

តើមានកត្តាចម្បងអ្វីធ្វើឱ្យជប៉ុន បាត់បង់ឋានៈជាម្ចាស់បំណុលកំពូលរបស់ពិភពលោកជាលើកដំបូងក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ?


ប្រទេសជប៉ុន បានបាត់បង់ឋានៈជាឥណទាយក ឬជាម្ចាស់បំណុលកំពូលរបស់ពិភពលោកជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៣ទសវត្សរ៍មកនេះ ដោយតំណែងកំពូលនេះ បានធ្លាក់ទៅលើប្រទេសអាល្លឺម៉ង់ ដែលជាយក្សសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប។ ការជ្រុះបាត់តំណែងនេះបានកើតមានឡើង ទោះបីជាទ្រព្យសកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន បានកើនឡើងឈានដល់កម្រិតកំណត់ត្រាយ៉ាងណាក្ដី ហើយកត្តាចម្បងនៃការជ្រុះបាត់តំណែងនេះគឺដោយសារតែប្រាក់យ៉េន ជប៉ុន ធ្លាក់ថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យសេដ្ឋកិច្ច
ដោយ

ប្រទេសជប៉ុន បានប្រកាសនៅថ្ងៃទី២៧ ខែឧសភា ថា ខ្លួនបានបាត់បង់ឋានៈជាម្ចាស់បំណុលកំពូលរបស់ពិភពលោកជាលើកដំបូងក្នុងរយៈពេល៣៤ឆ្នាំមកនេះ ដោយតំណែងកំពូលនេះបានធ្លាក់ទៅលើប្រទេសអាល្លឺម៉ង់ ទោះបីជាទ្រព្យសកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន បានកើនឡើងឈានដល់កម្រិតកំណត់ត្រាយ៉ាងណាក្ដី ហើយការជ្រុះបាត់តំណែងនេះ គឺដោយសារ​ប្រាក់យ៉េនរបស់ជប៉ុន ធ្លាក់ថ្លៃ។

ទ្រព្យសកម្មក្រៅប្រទេសសរុបរបស់ប្រទេសជប៉ុន បានកើនឡើងជិត១៣% បើធៀបនឹងឆ្នាំ២០២៣ ឈានដល់៣,៧ទ្រីលានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ដោយកើនលើសជាង៣,៤ទ្រីលានដុល្លារជាលើកដំបូង។ ទោះជាយ៉ាងណាទំហំទ្រព្យសកម្មក្រៅប្រទេសសរុបរបស់ជប៉ុន គឺតិចជាងទ្រព្យសកម្មក្រៅប្រទេសសរុបរបស់ប្រទេសអាល្លឺម៉ង់ ដែលមានចំនួនជិត ៣,៩ទ្រីលានដុល្លារ។

ក្រសួងហិរញ្ញវត្ថុជប៉ុន បាននិយាយថា ការធ្លាក់ថ្លៃរបស់ប្រាក់យ៉េន បានជំរុញឱ្យទ្រព្យសកម្មគិតជារូបិយប័ណ្ណបរទេសរបស់ប្រទេសជប៉ុន រួមទាំងភាគហ៊ុន មូលបត្របំណុល និងទ្រព្យសកម្មផ្សេងៗទៀតហក់ឡើងថ្លៃនៅពេលប្តូរទៅជារូបិយប័ណ្ណក្នុងស្រុកហើយក្រសួងហិរញ្ញវត្ថុជប៉ុនបន្ថែមទៀតថា អាល្លឺម៉ង់ មានប្រៀបដោយសារខ្លួនមានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយប្រទេសជប៉ុន។

ទិន្នន័យបានបង្ហាញថា ឥណទានដុលក្រៅប្រទេសរបស់ជប៉ុន បានកើនឡើងរយៈពេល៧ឆ្នាំជាប់ៗគ្នា ខណៈដែលទ្រព្យសកម្មក្រៅប្រទេសសរុបបានហក់ឡើង១១,៤% ឈានដល់១១,៥ទ្រីលានដុល្លារ ដោយមួយភាគធំ គឺដោយសារបណ្ដាធនាគារ និងក្រុមហ៊ុនពាណិជ្ជកម្មរបស់ជប៉ុន បោះទុនវិនិយោគកាន់តែច្រើននៅលើទឹកដីសហរដ្ឋអាម៉េរិក។

ទិន្នន័យបង្ហាញទៀតថា បំណុលដែលបរទេសខ្ចីជប៉ុន ក៏បានកើនឡើង១០,៧% ឈានដល់ជាង៧,៧៩ទ្រីលានដុល្លារផងដែរ។ សូមបញ្ជាក់ថា ប្រាក់យ៉េនជប៉ុន បានធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដែលបានហក់ឡើងពី១៤១,៤០យ៉េន ក្នុងមួយដុល្លារ ក្នុងឆ្នាំ២០២៣ ឈានដល់១៥៧,៨៩យ៉េន ក្នុងមួយដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២៤។

នៅពេលនេះ ប្រទេសជប៉ុន គឺជាឥណទាយក ឬជាម្ចាស់បំណុលធំបំផុទី២របស់ពិភពលោកបន្ទាប់ពីប្រទេសអាល្លឺម៉ង់ ដោយមហាយក្សចិន ជាប់ចំណាត់ថ្នាក់លេខ៣។ ផ្ទុយទៅវិញ សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១ ​បែរជាជំពាក់បំណុលបរទេសយ៉ាងសន្ធឹកសន្ធាប់រហូតដល់ទៅប្រមាណ ២៨,៥ទ្រីលានដុល្លារទៅវិញ៕

ដោយ: តែម សុខុម

_



អត្ថបទបន្ទាប់


ការរឹតត្បិតការចំណាយរបស់ពលរដ្ឋ និងការធ្លាក់ចុះចំនួនភ្ញៀវទេសចរកំពុងគំរាមកំហែងប្រាក់ចំណូលរបស់ភោជនីយដ្ឋាននៅថៃ

សមាគមភោជនីយដ្ឋានថៃ បានអះអាងថា ការធ្លាក់ចុះការចំណាយរបស់ពលរដ្ឋ និងការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរចិន បានទាញទម្លាក់…

អាស៊ាន ដែលរងសម្ពាធពន្ធពីអាម៉េរិក កំពុងងាកទៅរកចិន និងប្រទេសនៅឈូងសមុទ្រពែក្ស

តំបន់អាស៊ីអាគ្នេយ៍បានស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសចិន និងបណ្ដារដ្ឋនៅជាប់ឈូងសមុទ្រពែក្សនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ