បច្ចេកវិទ្យាបន្ទះឈីប

ក្រុមហ៊ុនជប៉ុន ចំនួន១៥នឹងទទួលបានមូលនិធិពីរដ្ឋជាង២៣០លានដុល្លារ ដើម្បីផលិតបន្ទះឈីបនៅអាស៊ាន


ក្រុមហ៊ុនជប៉ុន ចំនួន១៥ រួមទាំង ក្រុមហ៊ុន Isuzu Motors និងក្រុមហ៊ុន Sojitz ផងនោះ នឹងទទួលបានមូលនិធិពីរដ្ឋាភិបាលជប៉ុន ដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្នុងគម្រោងវិនិយោគដែលមានទំហំប្រមាណ៦៧៩លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
បច្ចេកវិទ្យាបន្ទះឈីប
ដោយ

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន នឹងប្រកាសពីគម្រោងជាក់លាក់ចំនួន១៣ ដែលនឹងត្រូវជ្រើសរើស ដើម្បីអាចទទួលបានជំនួយសរុបចំនួន២៣៨លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន ដែលជាផ្នែកមួយនៃកញ្ចប់ថវិកា៦៧៩លានដុល្លារអាម៉េរិក។ គម្រោងទាំងនេះ គឺស្ថិតនៅតាមបណ្ដារដ្ឋជាសមាជិកអាស៊ាន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យា និងការវិនិយោគ ដែលរំពឹងទុកថា នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អាជីវកម្មជប៉ុន នៅក្នុងតំបន់ និងប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន។

ជំនួយរបស់រដ្ឋាភិបាលជប៉ុននេះ នឹងបានមកពីកម្មវិធីឧបត្ថម្ភធនដែលទំហំសរុបជាង៩៥១លានដុល្លារ ដែលផ្តោតលើការវិនិយោគនៅក្នុងតំបន់ភាគខាងត្បូងនៃពិភពលោក (Global South) ដែលត្រូវបានកំណត់កាលពីឆ្នាំមុន។

ឧស្សាហកម្មបន្ទះឈីបនឹងក្លាយជាផ្នែកដ៏សំខាន់នៃគម្រោងខ្សែច្រវាក់ផ្គត់ផ្គង់ ខណៈដែលទីក្រុងតូក្យូ គ្រោងនឹងគាំទ្រខ្សែច្រវាក់ផលិតកម្មវេចខ្ចប់បន្ទះឈីប ដែលកំពុងសាងសង់ដោយក្រុមហ៊ុន Mitsumi Electric នៅប្រទេសហ្វីលីពីន។

ចំណែកក្រុមហ៊ុន Isuzu និងក្រុមហ៊ុន Mitsubishi Corp​ កំពុងសាកល្បងគម្រោងមួយ ដើម្បី​​ ផលិតរថយន្តអគ្គិសនី និងថ្ម ឬអាគុយ នៅក្នុងប្រទេសថៃ ខណៈដែលក្រុមហ៊ុន Sojitz និងក្រុមហ៊ុន Green Power Development នឹងទទួលបានមូលនិធិសម្រាប់ការសាកល្បងផលិតឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព (SAF) នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់ពិភពលោកព្រមានថា មហាយក្សចិន កំពុងប្រឈមនឹងវិបត្តិឧស្សាហកម្មយ៉ាងធ្ងន់ធ្ងរ

ក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់ពិភពលោកបានព្រមានគួរឱ្យភ្ញាក់ផ្អើលថា ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក ជាមួយប្រជា…

រថភ្លើងមួយគ្រឿងមានរហូតដល់ទៅ២០០ទូ ដែលក្លាយជារថភ្លើងវែងបំផុត និងធ្ងន់បំផុតនៅលើពិភពលោក

រថភ្លើងដឹកទំនិញដ៏ធំសម្បើមមួយខ្សែនៅតំបន់អាហ្រ្វិក ភាគពាយព្យ មានកង់ធំៗរហូតដល់២០០ទូ​ដែលបានក្លាយជារថភ្លើងមួយក្នុងចំណោមរថភ្លើងដែលធ្ងន់បំផុត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ