ជប៉ុន - កូរ៉េខាត្បូង - ចិន

ប្រមុខការទូតជប៉ុន ស្កាត់ជួបសមភាគីកូរ៉េខាត្បូង នៅមុនជួបជាមួយចិននៅសប្ដាហ៍នេះ


រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានជួបសមភាគីកូរ៉េខាងត្បូងលោក Park Jin កាលពីថ្ងៃសៅរ៍ ទី ១៨ កុម្ភៈ ហើយបានរំលឹកឡើងវិញពីតម្រូវការដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដើម្បីត្រលប់ទៅ «ទំនាក់ទំនងប្រកបដោយភាពស៊ីជម្រៅ»។ ស្របពេលជាមួយគ្នា ប្រទេសចិន និងជប៉ុនបានយល់ព្រមធ្វើកិច្ចប្រជុំមួយនៅសប្តាហ៍ក្រោយដើម្បីពិភាក្សារកដំណោះស្រាយ និងច្រកចេញលើរឿងរ៉ាវរសើបមួយចំនួនដែលកំពុងជាប់គាំងយូរមហើយនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ រ៉យទ័រ។
ចិន និងជប៉ុននឹងជួបគ្នាដើម្បីពិភាក្សារកច្រកចេញបញ្ហារស៊ើបមួយចំនួន!

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសជប៉ុនបាននិយាយថា កិច្ចប្រជុំនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich រដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូងបានយល់ព្រមបង្កើន «ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរលើកម្រិតការទូត ដើម្បីដោះស្រាយបញ្ហា និងកង្វល់ដែលប្រទេសទាំងពីរមានតាំងពីជប៉ុនបានដាក់អាណានិគមលើកូរ៉េខាងត្បូង។

ទន្ទឹមនឹងគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានក៏បានធ្វើការបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ជប៉ុនបានជួបជាមួយសមភាគីចិននៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍នោះដែរ ហើយថាប្រទេសជប៉ុន និងចិននឹងធ្វើកិច្ចចរចាផ្នែកសន្តិសុខនៅសប្តាហ៍ក្រោយ។

មែនទែនទៅ ការរៀបចំកិច្ចចរចាសន្តិសុខនេះបានចេញជារូបរៀងឡើងក្នុងរយៈពេលជាងបួនឆ្នាំ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសជប៉ុនលោក ហាយ៉ាស៊ី និងសមភាគីចិនលោក វ៉ាង យី បាននិយាយត្រូវរ៉ូវគ្នាមុនកិច្ចប្រជុំសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

លោក Hayashi បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានដោយលើកឡើងថា «វាជារឿងសំខាន់សម្រាប់ចិននិងជប៉ុន ក្នុងការពិភាក្សាដោយស្មោះត្រង់ ពីព្រោះប្រទេសទាំងពីរមានរឿងសំខាន់មួយចំនួនដែលចាំបាច់ត្រូវត្រូវពិភាក្សាគ្នា។ ជាក់ស្តែង ទីប្រជុំកោះនៅសមុទ្រចិនខាងកើតដែលមានជម្លោះទាមទារដោយចិន និងជប៉ុនគឺជាចំណុចស្អិតជាប់ក្នុងទំនាក់ទំនងទ្វេភាគីតាំងពីយូរយារណាស់មកហើត ដោយទីក្រុងប៉េកាំងហៅកោះ Diaoyu ចំណែកទីក្រុងតូក្យូវិញហៅកោះ Senkaku។

គួរជម្រាបថា ប្រទេសជប៉ុន និងចិននឹងជួបពិភាក្សាគ្នានៅថ្ងៃអង្គារ និងថ្ងៃពុធ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសជប៉ុន។ លោក Hayashi បាននិយាយថា លោកក៏បានពិភាក្សាផងដែរជាមួយលោក វ៉ាង យី អំពីវត្តមាននៃបាឡុងចិនដែលបានហោះក្នុងទឹកដីរបស់ជប៉ុន ដោយប្រាប់លោក វ៉ាង ថា «ប្រទេសណាក៏ដោយគឺមានសិទ្ធិក្នុងប្រើប្រាស់បាឡុងហោះក្នុងដែនអាកាសនៃប្រទេសមួយផ្សេងទៀត បើប្រទេសនោះបានអនុញ្ញាត តែបើគ្មានការអនុញ្ញាតនោះគឺជារំលោភបំពានលើអធិបតេយ្យនៃប្រទេសនោះហើយ»៕




អត្ថបទបន្ទាប់


ធនាគារជាតិ និងក្រសួងអប់រំ រួមគ្នាដាក់សាកល្បងអក្ខរកម្មហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា ដើម្បីជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព័ត៌មាន
ដោយមើលឃើញពីសារៈសំខាន់ផ្នែកហិរញ្ញវត្ថុ នៅក្នុងការអភិវឌ្ឍសង្គមជាតិ ធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលអក្ខរកម្មហិរញ្ញវត្ថុចូលក្នុងកម្មវិធីសិក្សាចំ…

រដ្ឋមន្ត្រីការទូតអាមេរិក ព្រមានចិនជាថ្មីទៀត កុំឱ្យលូកដៃចូលក្នុងសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសៅរ៍បានព្រមានអ្នកការទូតកំពូលរបស់ចិន លោក Wang Yi អំពីផលវិបាក ប្រសិនបើប្រទេសចិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ