វិស័យបច្ចេកវិទ្យា

ក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាយក្សជប៉ុន SoftBank កំពុងចរចាខ្ចីបុល១៦ពាន់លានដុល្លារ ដើម្បីវិនិយោគលើបច្ចេកវិទ្យា AI


នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាយក្សជប៉ុន SoftBank Group លោក ម៉ាសាយ៉ូស៊ី សាន់ (Masayoshi Son) គ្រោងនឹងខ្ចីបុលចំនួន១៦ពាន់លានដុល្លារអាម៉េរិក ដើម្បីវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យបច្ចេកវិទ្យា
ដោយ

ក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាយក្សជប៉ុន SoftBank Group គ្រោងនឹងខ្ចីបុលចំនួន១៦ពាន់លានដុល្លារ ដើម្បីវិនិយោគលើបច្ចេកវិទ្យា AI ហើយក្រុមហ៊ុននេះ អាចនឹងខ្ចីបុលចំនួន៨ពាន់លានដុល្លារអាម៉េរិក បន្ថែមទៀត នៅដើមឆ្នាំ២០២៦។ ក្រុមហ៊ុន SoftBank កំពុងពិភាក្សាដើម្បីវិនិយោគរហូតដល់ទៅ២៥ពាន់លានដុល្លារអាម៉េរិក នៅក្នុងក្រុមហ៊ុន OpenAI ដែលជាម្ចាស់របស់ ChatGPT ដ៏ល្បីល្បាញ ខណៈដែលក្រុមហ៊ុនជប៉ុន មួយនេះ បន្តពង្រីកនៅក្នុងវិស័យនេះ។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ការវិនិយោគលើកនេះ គឺបន្ថែមពីលើ១៥ពាន់លានដុល្លារអាម៉េរិក ដែលក្រុមហ៊ុន SoftBank បានប្តេជ្ញាបោះទុនវិនិយោគក្នុងក្រុមហ៊ុន Stargate រួចមកហើយ។

គេហទំព័រព៌ត៌មានបច្ចេកវិទ្យា The Information ធ្លាប់បានចុះផ្សយថា ក្រុមហ៊ុន SoftBank គ្រោងនឹងវិនិយោគទឹកប្រាក់សរុបចំនួន៤០ពាន់លានដុល្លារអាម៉េរិក ក្នុងក្រុមហ៊ុន Stargate និងក្រុមហ៊ុន OpenAI ហើយបានចាប់ផ្តើមចពិភាក្សាដើម្បីខ្ចីបុលរហូតដល់ទៅ១៨,៥ពាន់លានដុល្លារអាម៉េរិក។

ក្រុមហ៊ុន Stargate គឺជាការបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន Oracle ក្រុមហ៊ុន OpenAI និងក្រុមហ៊ុន SoftBank ដែលគ្រោងនឹងបណ្តាក់ទុនរហូតដល់ទៅ៥០០ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយសហរដ្ឋអាម៉េរិក បន្តនាំមុខប្រទេសចិន និងបណ្ដាប្រទេសជាគូប្រជែងផ្សេងទៀតនៅក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទូទាំងពិភពលោក។

ការបណ្តាក់ទុនរួមគ្នាក្នុងទំហំទឹកប្រាក់៥០០ពាន់លានដុល្លារអាម៉េរិកនេះ ត្រូវបានប្រកាសដោយប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក ម៉ាសាយ៉ូស៊ី សាន់ (Masayoshi Son) នាយកប្រតិបត្តិ OpenAI លោក ស៊ែម សាល់ម៉ាន់ (Sam Altman) និងប្រធានក្រុមហ៊ុន Oracle លោក ឡារី អេលីសុន (Larry Ellison) នៅសេតវិមានកាលពីអំឡុងខែមករា៕




អត្ថបទបន្ទាប់


តម្លៃពេជ្រធម្មជាតិ បានធ្លាក់ចុះពីជិត៧ពាន់ដុល្លារ មកនៅជិត៥ពាន់ដុល្លារក្នុង១ការ៉ាត់

ទាំងតម្លៃពេជ្រធម្មជាតិ និងពេជ្រចិញ្ចឹមនៅមន្ទីរពិសោធន៍សុទ្ធតែមានការធ្លាក់ចុះ បើទោះបីការប្រើប្រាស់ពេជ្រ ជាពិសេសគ្រឿងអលង្ការច្នៃចេញពីពេជ្រនៅតំ…

ក្រុមអ្នកគាំទ្រលោក ត្រាំ ជំរុញឲ្យលោក ហ្សេឡិនស្គីផ្លាស់ប្ដូរជំហរ ឬលាលែងពីតំណែងប្រធានាធិបតី អ៊ុយក្រែន

ក្រុមមន្ត្រីជាន់ខ្ពស់, សមាជិកសភា និងព្រឹទ្ធសភាអាមេរិកមួយចំនួន ដែលគាំទ្រលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានជំរុញឲ្យលោក ហ្សេឡិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ