
គម្រោងគាំពារកុមារដែលមានជំងឺបេះដូងកម្ពុជា គឺជាគម្រោងរួមគ្នារវាង the Financial Supervisory Service, the Salvation Army Korea និង ធនាគារ KB Kookmin ។ គម្រោងនេះមានគោលបំណងជួយកុមារក្រីក្រកម្ពុជាឱ្យមានក្តីសង្ឃឹមថ្មី និងសុភមង្គលក្នុងជីវិតរបស់ពួកគាត់ និងក្រុមគ្រួសារ ។ ចាប់តាំងពីឆ្នាំ 2012 មក ធនាគារ KB Kookmin បានផ្តល់ជីវិតថ្មីដល់កុមារចំនួន 107 នាក់នៅក្នុងប្រទេសកម្ពុជា ដោយត្រូវចំណាយថវិកាប្រមាណជា 1,160 លានវ៉ុន (ឬសមមូលនឹង 82.20 ម៉ឺនដុល្លារអាមេរិក)។

ព្រឹត្តិការណ៍ទស្សនកិច្ចដែលបានធ្វើឡើងនៅមន្ទីរពេទ្យ Bucheon Sejong ត្រូវបានចូលរួមដោយ លោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិ KB Kookmin Bank; លោក Lee Se-hoon, អនុប្រធានជាន់ខ្ពស់នៃសេវាត្រួតពិនិត្យហិរញ្ញវត្ថុ; លោក Lee Myung-mook ប្រធានមន្ទីរពេទ្យ Bucheon Sejong; លោកស្រី Jeong Hyeon ប្រធាននាយកដ្ឋានវេជ្ជសាស្ត្រកុមារ និងវ័យជំទង់នៅមន្ទីរពេទ្យ Bucheon Sejong; លោក Han Se-jong អគ្គលេខាធិការនៃ Salvation Army Korea និងលោក Namadi Joel Jin ដែលជាអត្តពលិកដែលឧបត្ថម្ភដោយ KB Financial Group ។

មន្ត្រីធនាគារ KB Kookmin បានលើកឡើងថា “វាជារឿងរីករាយរបស់យើងខ្ញុំក្នុងការចូលរួមជាផ្នែកមួយនៃការជួយកុមារនៅ កម្ពុជា ដើម្បីទប់ទល់នឹងជំងឺបេះដូង និងទទួលបានជីវិតថ្មីតាមរយៈការវះកាត់នៅទីនេះ” ។ "យើងបន្តគម្រោងសប្បុរសធម៌បែបនេះ ដើម្បីធ្វើឱ្យសុបិនរបស់កុមារទាំងនោះក្លាយជាការពិត និងមានសុខភាពល្អ"។

សូមជម្រាបជូនផងដែរថា KB Kookmin Bank គឺជាធនាគារឈានមុខគេរបស់ប្រទេសកូរ៉េ, ជាសមាជិកនៃក្រុមហិរញ្ញវត្ថុដ៏ធំបំផុតគឺ KB Financial Group, ដែលមានមូលដ្ឋានអតិថិជន និងបណ្តាញសាខាធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ធនាគារ ក៏កំពុងឈានមុខគេក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថល ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលមានលក្ខណៈខុសប្លែកពីគូរប្រជែង ដែលត្រូវបានបង្កើតឡើងដោយចំណេះដឹងហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន។ ស្វែងយល់បន្ថែមតាមរយៈ www.kbfg.com