សេដ្ឋកិច្ចវៀតណាម

សួនឧស្សាកម្ម និងតំបន់សេដ្ឋកិច្ចវៀតណាមស្រូបទាញទុនវិនិយោគបាន ១០០ ពាន់លានដុល្លារ


ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ សួនឧស្សាហកម្ម (IP) និងតំបន់សេដ្ឋកិច្ច (SEZ) នៅទូទាំងប្រទេសវៀតណាមបានស្រូបទាញការវិនិយោគសរុបជាង ១០០ ពាន់លានដុល្លារអាមេរិក និងបានបង្កើតការងារសម្រាប់កម្មករជាង ៤ លាននាក់ផងដែរ។ ជាមួយគ្នានេះ ការវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចនេះ គឺបានរួចមណែកដល់ទៅ៥០%ឯណោះនៃការនាំចេញសរុបរបស់ប្រទេសវៀតណាម។ នេះបើយោងតាមក្រសួងផែនការ និងវិនិយោគ (MPI) របស់វៀតណាមដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាមមួយចំនួនថ្មីៗនេះ។
សួនឧស្សាកម្ម និងតំបន់សេដ្ឋកិច្ចវៀតណាមស្រូបទាញទុនវិនិយោគបាន ១០០ ពាន់លានដុល្លារ

ក្រសួងផែនការនិងការវិនិយោគរបស់វៀតណាមបានអះអាងថា ក្រសួងនេះកំពុងធ្វើសេចក្ដីព្រាងដំណោះស្រាយមួយស្ដីពីវិធានការមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចនៅប្រទេសនេះ ខណៈដែលតំបន់សេដ្ឋកិច្ចទាំង២នេះបានរួមចំណែក ៥០% នៅក្នុងតម្លៃនាំចេញសរុបរបស់ប្រទេសនេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងផែនការនេះបានចង្អុលបង្ហាញពីបញ្ហាមួយចំនួនទាក់ទងនឹងតំបន់សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍដែលគ្មានស្ថិរភាពក្នុងទិដ្ឋភាពផ្សេងៗគ្នាផងដែរ ខណៈដែលស្ថានភាពរស់នៅតាមសហគមន៍មូលដ្ឋានជាទីដែលតំបន់ទាំងនេះស្ថិតនៅ ក្នុងនោះគឺនៅមិនទាន់ឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅឡើយទេ។

នៅក្នុងសេចក្តីព្រាងដំណោះស្រាយរបស់ក្រសួងផែនការវៀតណាម ក្រសួងនេះបានស្នើឱ្យកសាងច្បាប់ស្តីពីតំបន់សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច នៅឆ្នាំ២០២២ និងការចេញសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីវៀតណាម ស្តីពីយន្តការសម្របសម្រួលក្នុងចំណោមក្រសួង វិស័យ និងតំបន់ក្នុងការគ្រប់គ្រងតំបន់លើតំបន់ទាំងនេះ ។

សេចក្តីព្រាងដំណោះស្រាយនេះ ក៏បានសំឡឹងឃើញពីការកំណត់ផ្ទៃដីអតិបរិមាសម្រាប់តំបន់សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច ក៏ដូចជាកំណត់ទិសដៅក្នុងការស្រូបទាញវិនិយោគ ដើម្បីផ្គូផ្គងពីគុណសម្បត្តិនៃតំបន់នីមួយៗ និងមូលដ្ឋាន និងការបង្កើតយន្តការសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជនក្នុងការអភិវឌ្ឍតំបន់សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចថ្មីៗ សម្រាប់វិស័យ និងឧស្សាហកម្មជាក់លាក់មួយចំនួនផងដែរ។

សេដ្ឋកិច្ចប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា គឺបានឈរជើងជាមួយភាពរឹងមាំអ និងកំណើនល្អប្រសើរជាងគេនៅអំឡុងវិបត្តិជំងឺកូវីដ១៩រាតត្បាតប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះដែរបើតាមធនាគារពិភពលោកដែលទើបតែបានចេញរបាយការណ៍ថ្មីចុងក្រោយរបស់ខ្លួននោះ បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជាមួយនឹង នឹងសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥% នៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆមាសទីមួយ។ ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករនៅមុននេះថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងកើនឡើងត្រឹម ៦% ខណៈដែលធនាគារ HSBC បានរំពឹងទុកថា នឹងមានកំណើន៦,៩%។

យ៉ាងណាមិញ ធនាគារពិភពលោកបានគូសបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៧,៧% នៅក្នុងត្រីមាសទី២ ខណៈដែលតម្រូវការប្រើប្រាស់មានការកើនឡើង ហើយចំនួនភ្ញៀវទេសចរបរទេសក៏បានកើនឡើងផងដែរ។

ធនាគារពិភពលោកបានរំពឹងថា វៀតណាមនឹងមានអតិផរណាជាមធ្យម ៣,៨% សម្រាប់ឆ្នាំនេះ ប៉ុន្តែក៏បានព្រមានដែរថា ហានិភ័យជាច្រើននៅតែអាចមានរួមទាំងការធ្លាក់ចុះកំណើន និងការជាប់គាំងនៅក្នុងទីផ្សារនាំចេញសំខាន់ៗរបស់វៀតណាម ការកើនឡើងតម្លៃទំនិញ និងការបន្តរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ វៀតណាមក៏អាចប្រឈមនឹងបញ្ហាក្នុងស្រុកមួយចំនួនទៀតផងដែរដូចជា ការបន្តខ្វះខាតកម្លាំងពលកម្ម ហានិភ័យអតិផរណាចេះតែខ្ពស់ឡើងៗ និងហានិភ័យវិស័យហិរញ្ញវត្ថុដែលចេះតែកើនឡើងផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អាល្លឺម៉ង់នឹងខាតបង់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ២៦៥ ពាន់លានដុល្លារ ដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងវិបត្តិថាមពល

ព័ត៌មាន
ប្រទេសយក្សសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបគឺ «អាល្លឺម៉ង់» ត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចខាតបង់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ចចំនួន ២៦៥ ពាន់លានដុល្លារ ដ…

តៃវ៉ាន់ចង់ឱ្យក្រុមហ៊ុនយក្ស Foxconn ឈប់វិនិយោគជាមួយក្រុមហ៊ុនផលិតបន្ទះឈីប

ព័ត៌មាន
កាសែត Financial Times បានរាយការណ៍នៅពីថ្ងៃពុធទី១០សីហាថា មន្ត្រីសន្តិសុខរបស់កោះតៃវ៉ាន់ចង់បញ្ចុះបញ្ចូលក្រុមហ៊ុនយក្ស Foxconn ដែលជាក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ