អត្ថបទពាណិជ្ជកម្ម

ធនាគារ ខេប៊ីប្រាសាក់ បន្ថែមពេលវេលាបម្រើសេវាដល់ថ្ងៃសៅរ៍ នៅសាខាទួលគោក និងសាខាវិមានឯករាជ្យ


ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយជម្រាបជូនអតិថិជននិងសាធារណជនអំពីការបន្ថែមពេលវេលាបម្រើសេវានៅព្រឹកថ្ងៃសៅរ៍ នៅសាខាចំនួន 2 គឺសាខាទួលគោក និងសាខាវិមានឯករាជ្យ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនអតិថិជន។
ធនាគារ ខេប៊ីប្រាសាក់ បន្ថែមពេលវេលាបម្រើសេវាដល់ថ្ងៃសៅរ៍ នៅសាខាទួលគោក និងសាខាវិមានឯករាជ្យ
ដោយ
អំពី KB PRASAC Bank

ចាប់ពីថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2025 នេះ សាខាទាំងពីរនេះ នឹងបើកដំណើរការនៅថ្ងៃសៅរ៍ ចាប់ពីម៉ោង 7:30 ព្រឹក ដល់ម៉ោង 12:00 ថ្ងៃត្រង់ បន្ថែមពីលើម៉ោងធ្វើការធម្មតាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

ការបន្ថែមពេលវេលាបម្រើសេវាអតិថិជននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ ធនាគារ ខេប៊ីប្រាសាក់ ក្នុងការផ្ដល់សេវាជូនអតិថិជនឱ្យកាន់តែប្រសើរ តាមរយៈការផ្តល់សេវាធនាគារដែលបត់បែនស្របតាមតម្រូវការ និងពេលវេលាមមាញឹករបស់អតិថិជនជាឯកត្តជន និងក្រុមហ៊ុន។

ក្រៅពីសាខាទាំងពីរនេះ អតិថិជនក៏អាចអញ្ជើញមកកាន់ សាខាអ៊ីអនម៉លមានជ័យ ដែលបើកបម្រើការ ចាប់ពីម៉ោង 9:00 ព្រឹក ដល់ 8:00 យប់ ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃឈប់សម្រាកបុណ្យជាតិនិងអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកសេវាបម្រើអតិថិជន 023 999 911 ឬ 086 999 911




អត្ថបទបន្ទាប់


ថៃមិនយកពន្ធលើទំនិញអាម៉េរិករហូតដល់៩០% ដើម្បីបញ្ចៀសពន្ធគយ៣៦%របស់លោក ដូណាល់ ត្រាំ

ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី ពេលនេះបានផ្ដល់សម្បទានបន្ថែមទៀតដល់សហរដ្ឋអាម៉េរិក ដោយគ្រោងមិនយក…

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អះអាងថា ទោះអង់គ្លេស មិនយកពន្ធលើទំនិញកម្ពុជា តែមិនអាចជំនួសទីផ្សារអាម៉េរិក បាននោះទេ

ចក្រភពអង់គ្លេស ដែលជាទីផ្សារនាំចេញធំជាងលំដាប់ទី៧របស់កម្ពុជា នៅឆមាសទី១ឆ្នាំនេះ បានសម្រេចបន្តផ្តល់ការលើកលែងពន្ធលើផលិតផលសម្លៀកបំពាក់ និងគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ