ចិនប្រមានប្រទេសនៅអាស៊ីកុំឲ្យក្លាយជា«កូនអុក»របស់ប្រទេសមហាអំណាច!

ចិនព្រមានប្រាប់ប្រទេសក្នុងតំបន់អាស៊ីថា កុំឲ្យជាប់អន្ទាក់ និងក្លាយជា «កូនអុក»របស់ប្រទេសមហាអំណាច


រដ្ឋមន្ត្រីការបរទេសរបស់ចិន លោកវ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា បណ្តាប្រទេសនានានៅក្នុងតំបន់គួរជៀសវាងការជាប់អន្ទាក់ និងក្លាយជា«កូនអុក»របស់ពួកប្រទេសមហាអំណាច ដែលវាអាចបណ្តាលឲ្យកើតមានគ្រោះថ្នាក់ដោយសារការប្រជែងឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ។
ចិនព្រមានប្រាប់ប្រទេសក្នុងតំបន់អាស៊ីថា កុំឲ្យជាប់អន្ទាក់ និងក្លាយជា «កូនអុក»របស់ប្រទេសមហាអំណាច

ថ្លែង​នៅ​ក្នុង​ការិយាល័យ​លេខាធិការ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី លោក​វ៉ាង យី បាន​និយាយ​ដោយ​ឥត​លាក់លាម​ថា​៖ «​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​នៃ​ឥ​ទ្ធ​ពល​របស់​មហាអំណាច​ក្នុង​ការ​ចាប់​យក​មហាអំណាច​មួយ​ប្រឆាំង​នឹង​មហាអំណាច​មួយ​ផ្សេង​ទៀត​»​។

លោក​វ៉ាង យី ដែល​ជាទី​ប្រឹក្សា​របស់​រដ្ឋ​ចិន​ផង​ដែរ​នោះ បាន​បន្ថែម​យ៉ាង​ច្បាស់​ៗ​យ៉ាង​ដូច្នេះ​ថា «​នៅ​ក្នុង​កាលទេសៈ​នេះ យើង​គួរតែ​រួម​គ្នា​ការពារ​តំបន់​នេះ​ចេញពី​អន្ទាក់​នៃ​ភូមិសាស្ត្រ​នយោបាយ ដើម្បី​កុំ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ក្លាយជា​«​គ្រាប់​អុក​» ក៏​ដូច​ជា​រង​ការ​គំរាម​គំ​ហែង​ផ្សេង​ៗ​ក្នុង​ការ​ប្រកួតប្រជែង​អំណាច​ដោយ​ពួក​មហាអំណាច​ធំ​ៗ»​។ លោក​បាន​សង្កត់ធ្ងន់​ថា «​អនាគត​នៃ​តំបន់​អាស៊ី​គួរតែ​ស្ថិត​នៅ​ក្នុង​កណ្តាបដៃ​របស់​ពួក​យើង​ទាំងអស់​គ្នា​»​។

យ៉ាងណា​ក៏​ដោយ​ចុះ វា​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ដែល​តំបន់​អាស៊ី​អាគ្នេយ៍ គឺជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ហើយ​បាន​ក្លាយជា​សង្វៀន​ដ៏​ស្រួចស្រាល់​របស់​ពួក​មហាអំណាច​ក្នុង​ការ​ប្រជែង​ឥទ្ធិពល​គ្នា ដែល​ត្រូវ​គេ​មើលឃើញ​ថា ប្រទេស​មួយ​ចំនួន​កំពុង​មានការ​ប្រយ័ត្នប្រយែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ឈរ​នៅ​ចន្លោះ​រវាង​មហាអំណាច​សហរដ្ឋអាមេរិក និង​ចិន​។

គួរ​រំលឹក​បន្តិច​ថា ប្រទេស​ចិន​បាន​ទាមទារ​ស្ទើរតែ​ទាំងស្រុង​នូវ​សមុទ្រ​ចិន​ខាងត្បូង​ថា ជា​ទឹកដី​របស់​ខ្លួន ដោយ​ផ្អែក​លើ​អ្វី​ដែល​ទីក្រុង​ប៉េ​កាំ​ង​អះអាង​ថា ជា​ផែនទី​ប្រវត្តិសាស្ត្រ​។ ការណ៍​នេះ​បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូច​ជា ហ្វី​លី​ភី​ន និង​វៀតណាម​មានការ​តឹងសរសៃក​ជាមួយ​ចិន​យ៉ាង​ខ្លាំង ហើយ​ថា​ការ​ការ​ទាមទារ​របស់​ចិន​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​ទាំងស្រុង​។

សូម​បញ្ជាក់​ថា សុន្ទរកថា របស់​មន្ត្រី​ការទូត​កំពូល​ចិន​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស G20 នៅ​កោះ​បាលី ដែល​ក្នុង​នោះ​លោក​វ៉ាង យី​ក៏​បាន​ជួប​ជាមួយ​លោក Blinken រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ផង​ដែរ​ក្រោយ​ជំនួប G20​។

លោក​វ៉ាង យី បាន​លើក​ឡើង​កាល​ក្រោយ​ជំនួប​កាលពី​ថ្ងៃ​ចន្ទ​នោះ​ថា «​លោក​ជាមួយ​លោក Blinken បាន​ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​ប្រកបដោយ​ភាព​វិជ្ជមាន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ទាំងមូល ព្រមទាំង​គាំទ្រ​ដល់​ភាព​ជា​កណ្តាល​របស់​អាស៊ាន គោរព​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​តំបន់ ជំនួស​ការ​ប្រឆាំង​ដោយ​ចេតនា ឬ​ទប់ទល់​ម្ខាង​និង​ចាប់​យក​ភាគី​ម្ខាង​ទៀត​ជាដើម​»​។

លើស​ពី​នេះ ទាក់ទង​នឹង​សំណួរ​រឿង​តៃវ៉ាន់​លោក Wang បាន​លើក​ឡើង​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ខូច និង​បំភ្លៃ​គោលនយោបាយ​ចិន​តែ​មួយ ដោយ​ព្យាយាម​លេង​សន្លឹក​បៀរ​តៃវ៉ាន់​ក្នុង​ការ​រំខាន និង​រាំង​ខ្ទប់​ឥទ្ធិពល ព្រមទាំង​ការ​អភិវឌ្ឍ​ដ៏​ឆាប់រហ័ស​ប្រទេស​ចិន​តែ​ម្តង​។

ទោះជា​យ៉ាងណា ទីក្រុង​វ៉ា​ស៊ី​ន​តោន​តែងតែ​បញ្ជាក់​ថា ខ្លួន​នៅ​តែ​ប្តេជ្ញា​ចិត្ត​គោរព​ចំពោះ​គោលនយោបាយ​ចិន​តែ​មួយ និង​មិន​លើកទឹកចិត្ត​ឱ្យ​កោះ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ​ម្តងណា​ឡើយ ប៉ុន្តែ​សហរដ្ឋអាមេរិក​ត្រូវ​តែ​ផ្តល់​មធ្យោបាយ​ការពារ​ខ្លួន​ទៅ​ឲ្យ​តៃវ៉ាន់​ក្រោម​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​។

យ៉ាងណា​ក្តី ភាព​តានតឹង​រវាង​ចិនដីគោក និង​កោះ​តៃវ៉ាន់​បាន​កើនឡើង​ស្ទើរតែ​ផ្ទុះ​ម្ដង​ៗ​ទៅ​ហើយ ក្នុង​រយៈ​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដោយសារ​តែ យោធា​របស់​ប្រទេស​ចិន​បាន​ធ្វើ​សមយុទ្ធ​ជើង​ទឹក ក៏​ដូច​ជា​បាន​ហោះ​ចូល​ក្នុង​ដែនអាកាស​តៃវ៉ាន់​ម្តង​ហើយ​ម្តងទៀត​ដោយ​គ​ន្លើ​ន​ផង​ដែរ បើ​ទោះបី​មានការ​ព្រមាន​ពី​ដែន​កោះ​នេះ​ក្តី​៕




អត្ថបទបន្ទាប់


អាមេរិកថា រុស្ស៊ីកំពុងងាកទៅរកអាវុធដ្រូនពីអ៊ីរ៉ង់ ដើម្បីបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានអះអាងដោយជឿថា រុស្ស៊ីកំពុងងាកទៅរកអ៊ីរ៉ង់កាន់តែខ្លាំងហើយ ដើម្បីឲ្យអ៊ីរ៉ង់ផ្ត…

ស្រីលង្កាត្រៀមប្តូរប្រធានាធិបតីថ្មីនៅសប្តាហ៍ក្រោយ ខណៈវិបត្តិសេដ្ឋកិច្ចនៅតែបន្ដដុនដាប

ព័ត៌មាន
អ្នកនាំពាក្យរបស់សភាស្រីលង្កាបាននិយាយកាលពីថ្ងៃចន្ទនេះថា សភានឹងជ្រើសតាំងប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ ក្រោយពីលោកប្រធានាធិបត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ