
ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហការ និងការច្នៃប្រឌិតក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងមោទនភាពវប្បធម៌។
នៅក្នុងពិធីបុណ្យនេះ ធនាគារ ខេប៊ីប្រាសាក់ រៀបចំស្តង់ដើម្បីអាចឱ្យភ្ញៀវទេសចរអាចទទួលបានចំណេះដឹងលើការប្រើប្រាស់សេវាហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការ ព្រមទាំងការពិគ្រោះយោបល់លើផលិតផល និងសេវាហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ផងដែរ។ បន្ថែមពីនេះ ធនាគារ ក៏បានចូលរួមក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងបង្កើតទម្លាប់សន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការតាមរយៈការផ្តល់ជូនការបើកគណនីឌីជីថល ជាមួយនឹងប្រូម៉ូសិនដែលផ្តល់រង្វាន់ជាសាច់ប្រាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។
ជាផ្នែកមួយនៃការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ធនាគារ ខេប៊ីប្រាសាក់ ក៏កំពុងលើកកម្ពស់ការផ្តល់ប្រាក់កម្ចីបៃតង ដែលជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន និងផ្តល់ផលប្រយោជន៍ទាំងអតិថិជន និងភពផែនដី។




