អត្ថបទពាណិជ្ជកម្ម

ធនាគារ ខេប៊ីប្រាសាក់ តែងតាំងលោក រី វណ្ណា ជាប្រធាននាយកប្រតិបត្តិថ្មី


រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ធនាគារ ខេប៊ី ប្រាសាក់ ម.ក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក រី វណ្ណា ជាប្រធាននាយកប្រតិបត្តិ បន្ទាប់ពីមានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា។ លោកចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី 2 ខែមករា ឆ្នាំ 2026 ដោយបន្តតំណែងពី លោក អ៊ុំ សមអឿន ដែលជា ប្រធាននាយកប្រតិបត្តិចាស់ ដែលនឹងបន្តទទួលតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល។
ធនាគារ ខេប៊ីប្រាសាក់ តែងតាំងលោក រី វណ្ណា ជាប្រធាននាយកប្រតិបត្តិថ្មី
ដោយ
អំពី KB PRASAC Bank

លោក អ៊ុំ សមអឿន បានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងធនាគារ ខេប៊ីប្រាសាក់ អស់រយៈពេលជាង 30 ឆ្នាំ។ លោកបានបម្រើការក្នុងតួនាទីក្នុងកម្រិតថ្នាក់ដឹកនាំជាច្រើន រួមទាំងជា ប្រធាននាយកប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាល មុនពេលលោកចូលនិវត្តន៍។

លោក រី វណ្ណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ និងបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម និងនីតិសាស្ត្រ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាំងក្នុងប្រទេសនិងអន្តរជាតិទាក់ទងនឹងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងធនាគារ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។

លោកមានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងផ្នែកលក់ និងការគ្រប់គ្រងសាខា ដោយបានចាប់ផ្តើមអាជីពនៅឆ្នាំ 1999 ក្នុងតួនាទីជាមន្ត្រីឥណទាន។​ អស់រយៈពេលជាច្រើនឆ្នាំ អាជីពការងាររបស់លោកបានការរីកចម្រើនជាបន្តបន្ទាប់ ដោយទទួលបានតួនាទីជាន់ខ្ពស់ រួមមាន ប្រធានមន្ត្រីឥណទាន នាយកសាខា នាយកភូមិភាគ អ្នកសម្របសម្រួលបរិស្ថាននិងសង្គម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។

នៅឆ្នាំ 2011 លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងតួនាទីជា នាយកគាំទ្រការលក់ ហើយក្នុងឆ្នាំ 2012 លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានឥណទាន។ នៅឆ្នាំ 2021 លោកត្រូវបានតែងតាំងជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម នៃធនាគារ ខេប៊ីប្រាសាក់ ម.ក។

ដោយទទួលស្គាល់នូវភាពជាអ្នកដឹកនាំ និងការចូលរួមចំណែកជាសារវន្តរបស់លោកចំពោះការរីកចម្រើននិងអភិវឌ្ឍស្ថាប័ន លោក វណ្ណា ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៅដើមឆ្នាំ 2026 ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក រី វណ្ណា ធនាគារនឹងបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ បង្កើតគុណតម្លៃរយៈពេលវែងសម្រាប់ភាគីពាក់ព័ន្ធ និងរួមចំណែកប្រកបដោយអត្ថន័យដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។




អត្ថបទបន្ទាប់


ថៃ កំពុងមានទំនោរក្បត់អាម៉េរិក ហើយលួចទៅរឹតបន្តឹងទំនាក់កាន់តែស្អិតល្មួតជាមួយចិន

ប្រទេសថៃ ជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់សហរដ្ឋអាម៉េរិក នៅអាស៊ី ដោយមានសន្ធិសញ្ញាសន្តិសុខ ដែលមានអាយុកាលជាង៧០ឆ្នាំមកហើយ និងធ្វើសមយុទ្ធយ…

សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និងការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងចំនួន៤

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ