Advertisement
ជីបម៉ុង​សង់​​អគារ​កម្ពស់​៤៥ ជាន់

ជីប ម៉ុង បោះទុន ១៥០លានដុល្លារ វិនិយោគសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិកម្ពស់ ៤៥ជាន់


អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិថ្មីមួយ កម្ពស់ ៤៥ជាន់ បានបោះទុនវិនិយោគប្រមាណ ១៥០លានដុល្លារអាមេរិករបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ជីប ម៉ុង។ អគារនេះស្ថិតនៅខាងកើត គល់ស្ពានអាកាស ៥ មករា ឬហៅថា ស្ពានអាកាសតិចណូ នោះ បានបុះគ្រឹះបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ១៤ ខែមករា នេះ។
លោកជំទាវ ភាព ហៀក (កណ្ដាល) ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ជីបម៉ុង គ្រុប ក្នុងពិធី​បញ្ចុះបឋមសិលា សាងសង់​អគារ​កម្ពស់ ៤៥ ជាន់
ដោយ
Advertisement

លោកឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន បានឲ្យ​ដឹងថា ការសាង​សង់​អគារ​ពាណិជ្ជកម្ម​ចម្រុះ​លំដាប់​អន្តរជាតិនេះ នឹងចូល​រួមចំណែក​លើកស្ទួយ​ដល់ វិស័យ​ពាណិជ្ជកម្ម និងទេសចរណ៍ នឹងនាំមក​នូវ មុខមាត់ថ្មី សម្រាប់​កម្ពុជា។

នៅក្នុង គម្រោង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​មួយនេះ ក៏មាន​ការសាងសង់​សណ្ឋាគារ ហ្វ៊ែរ​ហ្វៀល បាយ ម៉ារៀត ភ្នំពេញ លំដាប់ផ្កាយ ៣ ដែលមាន​កម្ពស់ ១៥ជាន់ ស្ថិត​នៅជាន់​ខាងលើ​បង្អស់ នៃអគារនេះ ដែលជា​ការចាប់​ដៃគូ​ជាមួយ សណ្ឋាគារ​ឈានមុខ​គេលើពិភព​លោក ម៉ារៀត អន្តរជាតិ។

លោក ខាល ហាដ់សុន តំណាង​សណ្ឋាគារ ម៉ារៀត អន្តរជាតិ បានបង្ហាញ​ពីភាព​ជឿជាក់​ថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នឹងបំពេញ​ចន្លោះ​ប្រហោង​នៃ វិស័យ​សណ្ឋាគារនៅ​កម្ពុជា ដោយផ្តោត​ទៅលើ តម្រូវការ​របស់ ភ្ញៀវចំណូល​មធ្យម របស់​កម្ពុជា ដែលមាន​ជីវភាព កាន់តែប្រសើរ នាពេល​បច្ចុប្បន្ន និងរីកលូត​លាស់កាន់​តែខ្លាំង នាពេល​អនាគត។

ទីតាំងដែលនឹងត្រូវសាងសង់​អគារកម្ពស់​៤៥ ជាន់ របស់ក្រុមហ៊ុន​ជីប ម៉ុង នៅក្បែរនឹងស្ពានអាកាស​ ៥មករា ឬហៅថា ស្ពានអាកាសតិចណូ (រូបភាព ហេង ភារម្យ​)

លោក សៃម៉ុន ដេល អនុប្រធាន​ជាន់ខ្ពស់​ផ្នែកសណ្ឋាគារ និងបដិសណ្ឋារ​កិច្ច នៃក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន បានឲ្យដឹង​ដែរថា ការជ្រើសរើស​យក សណ្ឋាគារ ម៉ារៀត អន្តរជាតិ ជាដៃគូ គឺដោយសារតែ បទពិសោធន៍​ដ៏លើស​លប់​ រួមជាមួយ វិជ្ជាជីវៈ នឹង​កិត្តិនាម​របស់សណ្ឋាគារ ម៉ារៀត អន្តរជាតិ ក្នុងវិស័យ​សណ្ឋាគារ គួបផ្សំ​នឹងបទ​ពិសោធន៍ និងកិត្តិនាម​របស់ ​ក្រុមហ៊ុន ជីប ម៉ុង នឹងជំរុញ អគារ​ពាណិជ្ជកម្ម​​ចម្រុះនេះ កាន់តែ​ល្បីល្បាញ ក្នុងប្រទេស​កម្ពុជា ក៏​ដូចជា​ក្នុងតំបន់។

គួរជម្រាបដែរថា អគារ​ពាណិជ្ជកម្ម​ចម្រុះ​ថ្មីនេះ នឹងសាងសង់​ឡើង​លើ​ផ្ទៃក្រឡា ១០ម៉ឺនការ៉េ ​ដែលរួមមាន​អគារ​ការិយាល័យ​ទំនើប រោងភាពយន្ត​ខ្នាតធំ និងផ្សារទំនើប​កម្ពស់ ៥ជាន់ ដែលគ្រោង​នឹងបើក​ដំណើរ​ការ​ក្នុងឆ្នាំ ២០២២ ខាងមុខ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាំចេញបាន ៣៧២ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨

ព័ត៌មាន
ការនាំចេញរបស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ សម្រេចបានក្នុងទំហំជាទឹកប្រាក់ប្រមាណ ជាង ៣៧២ លានដុល្លារអា...

WorldBridge Group បង្កើតកម្មវិធី​ហ្វឹក​ហាត់​ការ​ងារ​​ពិសេសសម្រាប់​និស្សិត​! រៀនឥតបង់ថ្លៃ បានទាំងចំណេះជំនាញ ហើយ​មានប្រាក់ខែទៀត!

ព័ត៌មាន
ក្រុមហ៊ុនវើលដ៏​ប្រ៊ីដគ្រុប WorldBridge Group ដែលត្រូវ​បានគេស្គាល់ថា ជាក្រុមហ៊ុនធំជាងគេមួយនៅកម្ពុជា​ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ