![ធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជូនសេវាបង់ពន្ធតាមបញ្ជរសាខា](https://cdn.cambonomist.com/media/images/PR_Cambonomist_GDT-Tax-Payment.2e16d0ba.fill-960x540.jpg)
ឥឡូវនេះ អតិថិជនរបស់ធនាគារ ខេប៊ីប្រាសាក់ អាចបំពេញកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន នូវពន្ធដូចខាងក្រោម៖
-ពន្ធលើមធ្យោបាយដឹកជញ្ជូន
-ពន្ធលើអចលនទ្រព្យ
-ពន្ធសហគ្រាស ដែលរួមមាន ពន្ធប្រចាំខែ (ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុក ប្រាក់រំដោះពន្ធ ពន្ធលើតម្លៃបន្ថែម) និងពន្ធប្រចាំឆ្នាំ (ពន្ធលើប្រាក់ចំណេញ ពន្ធប៉ាតង់ជាដើម)។
-ពន្ធផ្សេងៗ
ធនាគារបានរៀបចំឱ្យមានបញ្ជរសម្រាប់តែទទួលការងារបង់ពន្ធ ដោយមិនគិតថ្លៃសេវា ដើម្បីផ្តល់ជូននូវភាពងាយស្រួល និងកាន់តែលឿនរហ័សសម្រាប់អតិថិជនជាបុគ្គល និងក្រុមហ៊ុន/អាជីវកម្ម។
![GDT-Tax-Payment_PR](https://cdn.cambonomist.com/media/images/GDT-Tax-Payment_PR.original.jpg)
នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ធនាគារ ខេប៊ីប្រាសាក់ គ្រោងនឹងធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយពង្រីកសេវាបង់ពន្ធទៅកាន់ថ្នាលឌីជីថល រួមមានកម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល និង សេវាខេប៊ីប្រាសាក់ខបភើរេត។ ការផ្ដល់ជូនដ៏ពិសេសនេះ នឹងផ្តល់ឱ្យអតិថិជននូវមធ្យោបាយកាន់តែងាយស្រួល សុវត្ថិភាព និងអាចប្រើប្រាស់បានក្នុងការបំពេញកាតព្វកិច្ចពន្ធ គ្រប់ពេលវេលា គ្រប់ទីកន្លែង។
ក្នុងនាមជាតួអង្គសំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ធនាគារ ខេប៊ីប្រាសាក់ ទទួលស្គាល់តួនាទីសំខាន់នៃការអនុលោមពន្ធក្នុងការជំរុញកំណើនជាតិ។ ធនាគារត្រូវបានទទួលស្គាល់ថាជាសហគ្រាសមួយដែលបង់ពន្ធច្រើនជាងគេ ដែលទទួលបានលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ លិខិតសរសើរទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ធនាគារចំពោះតម្លាភាព និងអភិបាលកិច្ចពន្ធសាជីវកម្មដ៏ល្អ។
សូមជម្រាបជូនថា ធនាគារ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រស្ដីពីការអនុលោមពន្ធពីអគ្គនាយកដ្ឋានពន្ធដារកម្រិត «មាស» ចាប់តាំងពីវិញ្ញាបនបត្រនេះត្រូវបានបង្កើតឡើងមកម្ល៉េះ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.kbprasacbank.com.kh/km/personal/service/tax-payment/ ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ។