យុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសរុស្សី

ពលរដ្ឋរុស្ស៊ីជាច្រើននៅតែមិនព្រមទៅចាក់វ៉ាក់សាំង មកពីមូលហេតុអ្វី?


ប្រទេសរុស្ស៊ីមានវ៉ាក់សាំងកូវីដ-១៩ចំនួន៣ប្រភេទ ដែលអាចចាក់បានទូលំទូលាយសម្រាប់ពលរដ្ឋខ្លួន ប៉ុន្ដែ ពលរដ្ឋរុស្ស៊ីជាច្រើនបាននិយាយថា ពួកគេមិនចង់ចាក់វ៉ាក់សាំងនោះទេ ព្រោះតែមិនជឿជាក់លើការផលិតនៅក្នុងប្រទេសរបស់ខ្លួន ប្រការនេះ បានធ្វើឲ្យផែនការចាក់វ៉ាក់សាំងឲ្យបាន៣០លាននាក់ នៅក្នុងខែមិថុនារបស់រដ្ឋាភិបាលរុស្ស៊ីកំពុងត្រូវបានរាំងស្ទះ នៅចំពេលដែលករណីឆ្លងថ្មីៗ និងករណីស្លាប់ក្នុងប្រទេសនេះ ក៏កំពុងកើនឡើងកាន់តែច្រើនដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន The Week។
កម្មករជញ្ជូនវ៉ាក់សាំងរុស្សីប្រភេទ Sputnik V ចូលទីតាំងចាក់វ៉ាក់សាំង រូបភាព៖ Xinhua
ដោយ

ប្រទេស​រុ​ស្ស៊ី​បាន​ប្រកាស​កាលពី​ខែសីហា​ថា ខ្លួន​មាន​វ៉ាក់សាំង​ជា​លើក​ដំបូង ដែល​មានឈ្មោះ​ថា Sputnik V ហើយ​វ៉ាក់សាំង​នេះ ក៏​ត្រូវ​បានកូន​ស្រី​លោក​ប្រធានាធិបតី​រុ​ស្ស៊ី គឺ​លោក Vladimir Putin ក៏​បាន​ចាក់​រួច​ហើយ​ដែរ​។ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​រក​ឃើញ​ថា វ៉ាក់សាំង​របស់​រុ​ស្ស៊ី​មួយ​ប្រភេទ​នេះ ត្រូវ​បាន​ចាប់ផ្ដើម​ប្រើប្រាស់​នៅ​ប្រេ​ស៊ី​ល និង​តួ​គី និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​ទៅ ៩១%​ឯណោះ​។ បើ​ទោះបីជា មាន​ជម្រើស​វ៉ាក់សាំង​ច្រើន​ក៏​ដោយ​ចុះ ប៉ុន្ដែ មក​ទល់​ពេល​នេះ មាន​ប្រជាជន​រុ​ស្ស៊ី​ប្រមាណ​តែ ១៤%​ប៉ុណ្ណោះ នៃ​ប្រជាជន​សរុប ១៤៦​លាន​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​មួយ​ដូ​ស​។ ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ​នេះ រដ្ឋាភិបាល​រុ​ស្សី នឹង​មិន​អាច​សម្រេច​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន ៣០​លាន​នាក់​នៅ​ក្នុង​ខែមិថុនា​នេះ​បាន​ទេ​។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន NBC News ពលរដ្ឋ​រុ​ស្ស៊ី​មួយ​ចំនួន​បាន​លើក​ឡើង​ដោយ​មិន​មាន​ជំនឿ​លើ​វ៉ាក់សាំង​ផលិត​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ​។ ពួក​គេ​បាន​បញ្ជាក់​ថា វ៉ាក់សាំង​កូ​វី​ដ​-១៩ ពិតជា​ចាំបាច់​មែន ប៉ុន្ដែ​ពួក​គេ​មិន​ចង់​ចាក់​វ៉ាក់សាំង​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​នោះ​ទេ ហើយ​បើ​មាន​ជម្រើស​គាត់​ចង់​ចាក់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ប្រទេស​ផ្សេង​វិញ ព្រោះតែ​មិនសូវ​មាន​ជំនឿ​នឹង​គុណភាព​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​។

នៅ​ប្រទេស​រុ​ស្ស៊ី មានការ​ផ្ដល់​ជា​រង្វាន់​ដូច​ជា រថយន្ដ និង របស់របរ​ផ្សេង​ទៀត សម្រាប់​អ្នក​ដែល​មក​ចាក់​វ៉ាក់សាំង ដើម្បី​ជា​យុទ្ធនាការ​ទាក់ទាញ​មនុស្ស​ឲ្យ​មក​ចាក់​វ៉ាក់សាំង​កាន់តែ​ច្រើន​។ នៅ​តាម​ហាង​ផឹកស៊ី ភោជនីយដ្ឋាន​នានា អនុញ្ញាត​ឲ្យ​តែ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ទើប​ឲ្យ​ចូល​បាន​។ បើ​ទោះជា​បែប​នេះ​ក្ដី ពលរដ្ឋ​រុ​ស្ស៊ី​ជា​ច្រើន​នៅ​តែ​មិន​ព្រម​មក​ចាក់​វ៉ាក់សាំង​ដដែល​។ ប្រការ​នេះ កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កាន់តែ​ប្រឈម​ខ្លាំង នៅ​ចំ​ពេល​ដែល​មេរោគ​បំប្លែង​ថ្មី​កំពុង​រាតត្បាត​ក្នុង​ប្រទេស​នេះ​កាន់តែ​ច្រើន​ផង​ដែរ​។

សូម​បញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ និង អ្នក​ស្លាប់ នៅ​រុ​ស្ស៊ី​នៅ​តែ​បន្ដ​កើនឡើង នៅ​អំឡុង​ពេល​មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។ ជា​មធ្យម​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៅ​រុ​ស្ស៊ី​មាន​ជាង​១​ម៉ឺន​៧​ពាន់​នាក់ ខណៈ​អ្នក​ស្លាប់​វិញ​មាន​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។ ជាមួយ​គ្នា​នេះ​ករណី​ឆ្លង​ថ្មី​កាលពី​ស​ប្ដា​ហ៍​មុន​មាន​ដល់​ទៅ ៩០% គឺជា​មេរោគ​កូ​វី​ដ​-១៩​បំប្លែង​ថ្មី ឈ្មោះ ឌែ​លតា ដែល​កំពុង​រាតត្បាត​ខ្លាំង​ពាសពេញ​ពិភពលោក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩ នឹងប៉ះពាល់ដល់ថវិកាជាតិ និងកំណើនប្រជាជនអូស្ត្រាលីក្នុងរយៈពេលវែង

ព័ត៌មាន
រដ្ឋាភិបាលអូស្ត្រាលីនៅដើមសប្តាហ៍នេះ បានធ្វើការព្យាករថា ការបិទខ្ទប់ប្រទេសនិងព្រំដែនរបស់អូស្ត្រាលី ដែលបណ្តាលមកពីរោគរាតត្បាតសាកលកូវីដ១៩ នឹងជ…

ក្រុមហ៊ុនយក្សចិន Didi នឹងបោះផ្សាយលក់ភាគហ៊ុននៅអាមេរិកតម្លៃ ៤ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយ គឺ Didi Global Inc ដែលជាក្រុមហ៊ុនកក់សេវាធ្វើដំណើរ ស្រដៀងគ្នានឹងក្រុមហ៊ុន Grab និង Uber ដែរនោះ កំព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ