
បណ្ណាល័យដែលទើបកសាងថ្មីនេះ ត្រូវបានបំពាក់ដោយសៀវភៅនិងសម្ភារៈអប់រំប្រកបដោយគុណភាពជាច្រើន ដើម្បីបំផុសទឹកចិត្តសិស្សក្នុងការខិតខំប្រឹងប្រែងសិក្សា និងលើកកម្ពស់ទម្លាប់សិក្សាពេញមួយជីវិត។ ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាផ្តល់សម្ភារៈធនធានដែលជំរុញឱកាសសិក្សា ដែលរួមចំណែកដល់ការរីកលូតលាស់ និងការបង្កើនសមត្ថភាពដល់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ 2024 នេះ គម្រោងបណ្ណាល័យខេប៊ីប្រាសាក់ដាក់ឱ្យប្រើប្រាស់ ចំនួន 46 អគារគ្របដណ្តប់លើភូមិចំនួន 499 ភូមិ ដែលមានចំនួនគ្រួសារសរុប 108,810 គ្រួសារ មានប្រជាជនសរុបចំនួន 446,427 នៅក្នុង 14 ខេត្តរួមមាន កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ បាត់ដំបង ស្វាយរៀង បន្ទាយមានជ័យ កែប ពោធិ៍សាត់ និងត្បូងឃ្មុំ ហើយមានសិស្សានុសិស្សដែលទទួលផលផ្ទាល់ពីគម្រោងបណ្ណាល័យនេះចំនួន 171,485 នាក់។



