អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata បន្តគាំទ្រវិស័យកីឡាកម្ពុជាតាមរយៈយុទ្ធនាការ #BeyondTheGames ជាមួយនឹងការបត់បេះដូងច្រើនបំផុតលើពិភពលោក


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រវិស័យកីឡានៅកម្ពុជាចូលរួមចំណែកក្នុងការគាំទ្រវិស័យកីឡានៅកម្ពុជា តាមរយៈការចូលរួមចំណែកក្នុងយុទ្ធនាការបំបែកកំណត់ត្រាការបត់បេះដូងច្រើនបំផុតលើពិភពលោក ដើម្បីគាំទ្រស៊ីហ្គេម និងប៉ារ៉ាហ្គេមដំបូងគេនៅកម្ពុជា។
ក្រុមហ៊ុន Smart Axiata បន្តគាំទ្រវិស័យកីឡាកម្ពុជាតាមរយៈយុទ្ធនាការ #BeyondTheGames ជាមួយនឹងការបត់បេះដូងច្រើនបំផុតលើពិភពលោក

យុទ្ធនាការ «បេះដូងច្រើនជាងគេលើពិភពលោក» ជាផ្នែកមួយនៃ​ #BeyondTheGames ដែលត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ឱកាសដល់មហាជនដែលចង់ចូលរួមគាំទ្រ អាចបង្ហាញទឹកចិត្ដស្រឡាញ់ និងការបរិច្ចាគដោយប្រយោល ទៅកាន់កីឡាករ-កីឡាការិនីដែលមានពិការភាព នៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣។ អ្នកចូលរួមអាចបត់ក្រដាសពណ៌ចេញជារូបបេះដូងមួយ ឬច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន ដែល ហើយក្រុមហ៊ុន និងស្ថាប័នឯកជនចំនួន ៥ រួមមានក្រុមហ៊ុន Smart ជាអ្នកផ្ដល់ថវិកាបរិច្ចាគដោយផ្ទាល់ទៅកាន់កីឡាករ ដោយផ្នែកលើចំនួនរូបបេះដូងដែលប្រមូលបានជាក់ស្ដែង នៅដើមខែមេសាខាងមុខ។

ស្របគ្នានេះដែរ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមយ៉ាងពេញទំហឹងក្នុងយុទ្ធនាការមួយនេះ​ តាមរយៈការផ្តល់ជំនួយជាទឹកប្រាក់ចំនួន ពីរមុឺនប្រាំពាន់ដុល្លាអាមេរិក ក៏ដូចជាការចូលរួមផ្សព្វផ្សាយពីរបៀបបត់ ការចូលរួមបត់ផ្ទាល់ពីបុគ្គលិកក្រុមហ៊ុន និងដាក់បេះដូងដែលបត់រួចចូលក្នុងហឹបយុទ្ធនាការនៅគ្រប់បណ្តា Smart Shop នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។​

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុនSmart Axiata ក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកគាំទ្រយុទ្ធនាការដ៏ពិសេសមួយនេះផងដែរ៖​ «ក្រុមហ៊ុន SMART ពិតជាមានមោទនភាពជាខ្លាំងក្នុងការគាំទ្រយ៉ាង និងចូលរួមចំណែកជាម្ចាស់ឧបត្ថមក្នុងយុទ្ធនាការដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម និង បត់បេះដូងចំនួន ១លានបេះដូងបំបែកកំណត់ត្រា Guiness ក្នុងការបត់បេះដូងក្រដាសច្រើនបំផុតក្នុងពិភពលោក និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលកម្ពុជាជាម្ចាស់ផ្ទះលើកដំបូងលើការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហើយនេះក៏ជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។»

លោកបានលើកទឹកចិត្តឲ្យអតិថិជន Smart ទាំងអស់ចូលរួមគាំទ្រយុទ្ធនាការនេះទាំងអស់គ្នា៖ «ពួកយើងអាចចូលរួមបត់បេះដូងទាំងអស់គ្នា ដើម្បីបង្ហាញពីក្ដីស្រលាញ់ និងការគាំទ្រដល់កីឡាករ កីឡារិនីកម្ពុជារបស់កម្ពុជា ព្រោះបេះដូងនីមួយៗ ដែលបងប្អូនបានចូលរួមបត់ គឺមិនមែនត្រឹមតែជាបេះដូងក្រដាសធម្មតានោះទេ តែបេះដូងទាំងនោះនឹងក្លាយទៅជាកម្មវត្ថុក្នុងការបរិច្ចាគថវិកាពីក្រុមហ៊ុន។ យុទ្ធនាការ Beyond The Games គឺលើសពីកីឡា លើសពីការប្រកួត យើងចង់បង្ហាញទៅកាន់សង្គមជាតិ និងពិភពលោកថា កីឡាផ្សាភ្ជាប់នឹងវប្បធម៌មរតកជាតិ កីឡាផ្សាភ្ជាប់សន្តិភាព និងការអភិវឌ្ឍ កីឡាផ្សាភ្ជាប់ស្មារតីសាមគ្គីភាព និងមិត្តភាព។»

អតិថិជនទាំងអស់ អាចធ្វើការស្វែងយល់ពីរបៀបបត់ ចូលរួមបត់ផ្ទាល់ និងដាក់បេះដូងដែលបត់រួចចូលក្នុងហឹបយុទ្ធនាការនេះនៅគ្រប់ Smart Shop ទាំងអស់ដែលនៅជិតជាងគេ។​

ដោយឡែក ក្រុមហ៊ុន Smart Axiata ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកបង្រួបបង្រួមសង្គម ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍសង្គមខ្មែរ និងបណ្តុះទេពកោសល្យជំនាន់ក្រោយ ។ ជាក់ស្តែង ក្រុមហ៊ុន Smart Axiata​ បានចូលរួមឧបត្ថម្ភការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីកីឡាជាតិលើកទី ១ នៅក្នុងឆ្នាំ ២០១៦ ដែលទទួលបានឱកាសពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមជាម្ចាស់ ឧបត្ថម្ភធំក្នុង​ព្រឹត្តិការណ៍​​ជាតិ​នេះផងដែរ។




អត្ថបទបន្ទាប់


TikTok ជួយអ្នកបង្កើតមាតិកាឱ្យស្វែងយល់ពីវិធានរបស់ខ្លួនជាមួយនឹងការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍

ព័ត៌មាន
ថ្ងៃនេះ TikTok កំពុងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ គោលការណ៍ណែនាំសហគមន៍ទាំងនេះគឺជាវិធាននិងស្តង់ដារសម្រាប់ជាផ្នែកមួយនៃ…

ស្ថាប័នរដ្ឋ និងឯកជនចំនួន៣ រួមគ្នាជំរុញការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា

ព័ត៌មាន
គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងក្រុមហ៊ុន META របស់ហ្វេសប៊ុក បានរួមគ្នាបង្កើតនូវវគ្គបណ្តុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ