
ដំណើរការដំបូងក្នុងឆ្នាំ 2023 ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា «វិថីហិរញ្ញវត្ថុ» ជាកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុថ្នាក់ជាតិ ដែលត្រូវបានបង្កើតឡើងដោយ សមាគមធនាគារនៅកម្ពុជា (ABC), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC), និង ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS)។
យុទ្ធនាការនៃកម្មវិធីនេះប្រើប្រាស់កិច្ចពិភាក្សា វីដេអូខ្លីៗ ព្រឹត្តិការណ៍សាធារណៈ និងការផ្សព្វផ្សាយទូលំទូលាយតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថល ដើម្បីធ្វើឱ្យចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួលដល់មនុស្សគ្រប់រូប។ កម្មវិធីនេះផ្តោតសំខាន់គឺទៅលើជំនាញជាក់ស្តែងដូចជា ការសន្សំ ការគ្រប់គ្រងនិងរៀបចំផែនការថវិកា ការខ្ចីប្រាក់ដោយឆ្លាតវៃ និងការគ្រប់គ្រងបំណុល ក្នុងគោលបំណងជួយដល់យុវជន ម្ចាស់អាជីវកម្ម និងក្រុមគ្រួសារឱ្យធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង និងកសាងអនាគតដ៏រឹងមាំ។

ក្រៅពីឧបត្ថម្ភកម្មវិធី ធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមយ៉ាងសកម្មក្នុងការផលិតកម្មវិធីនេះ ដោយតំណាងរបស់ធនាគារបានចូលរួមក្នុងកិច្ចពិភាក្សា និងផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ អំពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ។
លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល របស់ធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា៖ «ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ មានកិត្តិយសដែលបានចូលរួមគាំទ្រកម្មវិធី វិថីហិរញ្ញវត្ថុ រដូវកាលទី 3។ យើងជឿជាក់យ៉ាងមុតមាំថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺពិតជាមានសាៈសំខាន់សម្រាប់ការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ការប្តេជ្ញាចិត្តរបស់យើងលើសពីវិស័យធនាគារ នោះគឺយើងជួយដល់ការរីកចម្រើនរបស់អតិថិជន គាំទ្រអាជីវកម្ម និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ»។

ធនាគារ ខេប៊ីប្រាសាក់ ឈានមុខគេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុតាមរយៈបណ្ដាញសាខារបស់ខ្លួនចំនួន 187 ទូទាំងប្រទេស និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប។ ធនាគារផ្តល់ប្រាក់កម្ចីតាមតម្រូវការសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសជូនចំពោះអតិថិជនជាស្ត្រី ដែលមានចំនួន 80% នៃអតិជនកម្ចីសរុប ជាពិសេសនៅតាមតំបន់ជនបទ។ ដោយប្រើប្រាស់នវានុវត្តន៍ឌីជីថល ដូចជាកម្មវិធី KB PRASAC Mobile ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនការបើកគណនីឌីជីថល ការផ្ទេរប្រាក់ដោយមិនអស់កម្រៃសេវា និងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានដោយងាយស្រួល។
តាមរយៈការសហការភាពជាដៃគូ ការឧបត្ថម្ភ និងការផ្ដល់សេវាធនាគារប្រកបដោយភាពច្នៃប្រឌិត ធនាគារ ខេប៊ីប្រាសាក់ បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រដល់អតិថិជនជាបុគ្គល ជាអាជីវកម្ម និងកសាងប្រទេសកម្ពុជាមួយដែលរឹងមាំ និងមានភាពធន់ផ្នែកហិរញ្ញវត្ថុ។


