បុគ្គល​ល្បី​នៃ​ពិភព​លោក!

យុវជន​អាហ្វ្រិក​សំណាង! Jack Ma នឹង​អញ្ជើញ​ពួកគេ​​២៥០០នាក់​មក​បង្រៀន​រាល់ឆ្នាំ


នេះ​អាច​រាប់​ថា​ជា​សំណាង​ដ៏​ធំ​របស់​យុវជន​អាហ្រ្វិក​ហើយ! មហាសេដ្ឋី​ដ៏​ល្បី​នៅ​ចិន គឺ​លោក ជេក ម៉ា (Jack Ma) ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រកស៊ី​នៅ​លើ​អញឡាន Alibaba បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អាហ្វ្រិក។
លោក Jack Ma ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន​លក់​ទំនិញ​លើ​អ៊ិនថឹណិត Alibaba Group។ រូបថត Wikipedia
ដោយ

ក្នុង​ដំណើរ​នេះ លោក​ ជេក ម៉ា មិនមែន​ទៅ​ដោយ​ដៃ​ទទេរ​ទេ គឺ​នាំ​យក​សំណាង​ទៅ​ឲ្យ​យុវជន​អាហ្វ្រិក​ផង​ដែរ គឺ​លោក​ប្រកាស​ថា ក្រុមហ៊ុន​ Alibaba របស់​លោក​នឹង​អញ្ជើញ​យុវជន​អាហ្វ្រិក ២៥០០​នាក់ ឲ្យ​មក​ទីក្រុង​ ហាង​ចូវ (Hangzhou) រៀងរាល់​ឆ្នាំ និង​បណ្ដុះ​បណ្ដាល​ពួកគេ​អំពី​មុខ​របរ​ពាណិជ្ជកម្ម​នៅ​លើ​អនឡាញ (e-commerce)។ 

បន្ទាប់​មក ពួកគេ​២៥០០នាក់​នេះ​ នឹង​យក​ចំណេះ​ដឹង​ទៅ​បង្រៀន​បន្ត​ដល់​យុវជន​ផ្សេង​ទៀត​នៅ​ប្រទេស​កំណើត​របស់​ពួកគេ។ 

ជាមួយគ្នា​នេះ​ដែរ លោក ជេក ម៉ា ក៏​បាន​ថ្លែង​ប្រាប់​និស្សិត​នៅ​សកលវិទ្យាល័យ ណៃរ៉ូប៊ី ផង​ដែរ​ថា ក្រុមហ៊ុន Alibaba ក៏​នឹង​បញ្ជូន​ក្រុមហ៊ុន​ការងារ​មក​កាន់​អាហ្វ្រិក​ដើម្បី​ជួយ​គាំទ្រ​ដល់​យុវជន​អាហ្វ្រិក​ដទៃ​ទៀត​ដែរ។

ក្នុង​វ័យ​ ៥៣ឆ្នាំ បច្ចុប្បន្ន លោក ជេក ម៉ា សហគ្រិន​ពាណិជ្ជកម្ម​អនឡាញ​ដ៏​ល្បីល្បាញ​ គឺ​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ី និង​មាន​ជាង​គេ​បំផុត​ទី១៤ នៅ​លើ​ពិភព​លោក។ នេះ​បើ​យោង​តាម​បញ្ជី​មហាសេដ្ឋី​ពិភព​លោក​របស់​ Bloomberg។

ឆ្នាំនេះ គេ​ប៉ាន់ប្រមាណថា ទ្រព្យ​សម្បត្តិ​លោក​ ជេក ម៉ា មាន​ដល់​ទៅជាង ៤៣ពាន់​លាន​ដុល្លារ។ ចំនួន​នេះ បើ​គិត​ជា​លុយ​រៀល​ខ្មែរ​យើង​ប្រហែល​គិត​គាំង​ម៉ាស៊ីន​គិត​លេខ​ក៏​មិន​ដឹង!!!




អត្ថបទបន្ទាប់


កម្ពុជា​នឹង​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទៅ​អឺរ៉ុប​នៅ​៣​ឆ្នាំ​ទៀត

ព័ត៌មាន
នៅត្រឹម​តែ​រយៈពេល​៣​ឆ្នាំ​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹង​លែង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុ…

ក្រុងបាវិត​នឹង​មាន​ទីក្រុង​រណប​​ដែល​នឹង​សង់​ក្នុង​​តម្លៃ​៥០០​លាន​ដុល្លារ​

ព័ត៌មាន
ក្រុមហ៊ុន Empire World Groups Asia បាន​បើក​ដំណើរការ​សាក​ល្បង​គម្រោង​ទី១​ក្នុង​ការ​សាងសង់​​អឹផាតមិន លើ​ផ្ទៃ​ដី​ប្រមាណ​៥០​ហិកតា នៃ គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ