អត្ថបទពាណិជ្ជកម្ម

ធនាគារ ខេប៊ីប្រាសាក់ ដាក់ដំណើរការប័ណ្ណឥណពន្ធវីសា (Debit Visa Card)


ភ្នំពេញ ថ្ងៃទី 06 ខែតុលា ឆ្នាំ 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប័ណ្ណឥណពន្ធវីសាចំនួន 3 លំដាប់ គឺ ប័ណ្ណក្លាស៊ិក (Classic Card) ប័ណ្ណហ្គោល (Gold Card) និងប័ណ្ណផ្លាទីនីម (Platinum Card) ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ក្នុងការទូទាត់ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍ជាច្រើន។
ធនាគារ ខេប៊ីប្រាសាក់ ដាក់ដំណើរការប័ណ្ណឥណពន្ធវីសា (Debit Visa Card)
ដោយ
អំពី KB PRASAC Bank

ប័ណ្ណឥណពន្ធវីសា របស់ធនាគារ ខេប៊ីប្រាសាក់ អាចប្រើប្រាស់សម្រាប់ធ្វើប្រតិបត្តិការប្រចាំថ្ងៃជាច្រើន ដូចជា ការទិញទំនិញតាមអនឡាញនៅលើវេបសាយត៍ និងតាមអេបដែលទទួលយក VISA ការទិញទំនិញនៅក្នុងហាងរបស់ពាណិជ្ជកររាប់លានទីតាំងនៅទូទាំងពិភពលោក និងដកប្រាក់នៅម៉ាស៊ីនអេធីអឹមដែលមាននិមិត្តសញ្ញា VISA ទាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជា។ មិនថាលោកអ្នកទូទាត់វិក្កយបត្រ កក់ការធ្វើដំណើរ ទទួលទានអាហារនៅខាងក្រៅ ឬ ដកសាច់ប្រាក់ ប័ណ្ណទាំងនេះផ្តល់នូវភាពងាយស្រួល និងភាពបត់បែន ជូនលោកអ្នកគ្រប់ទីកន្លែង គ្រប់ពេលវេលា។

ប័ណ្ណឥណពន្ធវីសារបស់ធនាគារ ខេប៊ីប្រាសាក់ ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ និងគ្មានកម្រៃសេវាប័ណ្ណប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង។ ម្ចាស់ប័ណ្ណអាចចូលប្រើគណនីសន្សំ ឬ គណនីចរន្តរបស់ពួកគាត់ដោយផ្ទាល់ ព្រមទាំងទទួលបានការប្រាក់ខ្ពស់លើសមតុល្យដែលរក្សាក្នុងគណនីដែលបានភ្ជាប់ប័ណ្ណ។ លោកអ្នកអាចគ្រប់គ្រងទំហំកំណត់នៃការដកប្រាក់របស់ប័ណ្ណ និងអាចភ្ជាប់ប័ណ្ណជាច្រើនទៅនឹងគណនីមួយបាន។ ដោយឡែកសម្រាប់ប័ណ្ណឥណពន្ធផ្លាទីនីម អតិថិជនជាម្ចាស់ប័ណ្ណអាចចូលសម្រាកក្នុងបន្ទប់រង់ចាំពិសេស (Airport Lounges) នៅអាកាសយានដ្ឋានគ្រប់ប្រទេស បានរហូតដល់ទៅ 5 ដងក្នុងមួយឆ្នាំ។

ប័ណ្ណឥណពន្ធវីសា ខេប៊ីប្រាសាក់ ត្រូវបានបង្កើតឡើងជាមួយនឹងមុខងារទំនើប ដើម្បីការពារការទូទាត់របស់លោកអ្នក។ បន្ទះឈីប EMV ការពារប្រឆាំងនឹងការក្លែងបន្លំ ចំណែកឯមុខងារ Contactless (NFC) អនុញ្ញាតឱ្យលោកអ្នក ទូទាត់យ៉ាងរហ័ស និងដោយសុវត្ថិភាព ដោយមិនបាច់ឆូត ឬ ស៊កប័ណ្ណឡើយ។ សម្រាប់ការទិញតាមអនឡាញ មុខងារ 3D-Secure Protocol បន្ថែមស្រទាប់នៃការផ្ទៀងផ្ទាត់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រតិបត្តិការរបស់លោកអ្នកឱ្យមានសុវត្ថិភាព។

អតិថិជនអាចស្នើសុំប័ណ្ណឥណពន្ធវីសា (Visa Debit Card) តាម៖

  1. KB PRASAC Mobile
  2. សាខាខេប៊ីប្រាសាក់នៅទូទាំងប្រទេស
  3. បុគ្គលិកផ្នែកលក់របស់ខេប៊ីប្រាសាក់

សូមជម្រាបថា មុនពេលដាក់ឱ្យដំណើរការប័ណ្ណឥណពន្ធវីសាផ្លាស្ទិកនេះ ធនាគារ ខេប៊ីប្រាសាក់ បានដាក់ឱ្យដំណើរការប័ណ្ណនិម្មិត VISA រួចហើយកាលពីពេលថ្មីៗនេះ ហើយជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះនវានុវត្តន៍ ធនាគារ ខេប៊ីប្រាសាក់ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណទាន VISA (Visa Credit Card) របស់ខ្លួននាពេលឆាប់ៗខាងមុខនេះ។ ការដាក់ឱ្យដំណើរការប័ណ្ណទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបន្តអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវការ និងបែបផែនរស់នៅទំនើប និងស៊ីវិល័យរបស់អតិថិជនរបស់យើង។

សូមស្នើសុំប័ណ្ណឥណពន្ធវីសារបស់អ្នកនៅថ្ងៃនេះ ហើយរីករាយនឹងបទពិសោធន៍ទូទាត់លំដាប់ពិភពលោក ជាមួយនឹងសុវត្ថិភាព ភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.kbprasacbank.com.kh/km/personal/self-banking/cards/visa-debit-cards/ ឬ ទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ។




អត្ថបទបន្ទាប់


ជប៉ុននឹងមាននាយករដ្ឋមន្រ្តីជាស្រ្តីលើកដំបូងក្នុងប្រវត្តិសាស្ត្រ

គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បានជ្រើសរើសលោកស្រី សាណេ តាកៃជី (Sanae Takaichi) ដែលជាអ្នកនយោបាយអភិរក្សនិយមឱ្យធ្វើជាប្រធានគណបក្សកាលពីសប្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ