មន្ទីរពេទ្យរាប់រយកន្លែងនៅហ្វីលីពីន

មន្ទីរពេទ្យរាប់រយកន្លែងនៅហ្វីលីពីនហៀរហូរដោយអ្នកជំងឺកូវីដ-១៩ ខណៈករណីឆ្លងហក់ឡើងកាន់តែខ្ពស់


ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃច័ន្ទសប្តាហ៍នេះ បានប្រកាសអាសន្នថា មន្ទីរពេទ្យជាច្រើននៅក្នុងប្រទេស កំពុងហូរហៀរទៅដោយអ្នកជំងឺកូវីដ១៩ដ៏ច្រើន ស្ទើរតែលើសពីសមត្ថភាពដែលមន្ទីរពេទ្យអាចទប់ទល់រួចទៅហើយ បន្ទាប់ពីករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅប្រទេសហ្វីលីពីនបានហក់ឡើងកាន់តែខ្ពស់ ពោលគឺគិតជាមធ្យមមានក្នុងរង្វង់ពី៨ពាន់ ទៅ១ម៉ឺននាក់ក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃច័ន្ទសប្តាហ៍នេះ បានប្រកាសអាសន្នថា មន្ទីរពេទ្យជាច្រើននៅក្នុងប្រទេស កំពុងហូរហៀរទៅដោយអ្នកជំងឺកូវីដ១៩

អ្នកជំងឺ​កូ​វី​ដ​១៩​កាន់តែ​ច្រើន​ឡើង​ៗ​ជា​រៀងរាល់ថ្ងៃ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​តាម​មន្ទីរពេទ្យ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ហ្វី​លី​ពី​ន ក្រោយ​ករណី​ឆ្លង​រាលដាល​កូ​វី​ដ​១៩ ពិសេស​កូ​វី​ដ​១៩​ឌែ​លតា បាន​វាយលុក​ហ្វី​លី​ពី​ន​ឥត​ឈប់​ឈរ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​។ ក្នុង​ចំណោម​មន្ទីរពេទ្យ​ធំ​ៗ​ទូ​ទាំង​ប្រទេស​ហ្វី​លី​ពី​ន​ប្រមាណ​ជិត ១.៣០០​កន្លែង មាន​ជិត ៣០០​កន្លែង​ទៅ​ហើយ ដែល​ពោរពេញ​ដោយ​អ្នកជំងឺ​កូ​វី​ដ​១៩​។ ក្នុង​នោះ​មាន ៨៥%​នៃ​ពួក​គេ​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។  

ជាមួយនឹង​ប្រជាជន​សរុប​ប្រមាណ ១១០​លាន​នាក់ ហ្វី​លី​ពី​ន​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ គិត​ជា​មធ្យម​ចន្លោះ​ពី ៨​ពាន់​ទៅ ១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​។ ចំនួន​នេះ​មានការ​កើនឡើង​ជាង​ពាក់កណ្តាល បើ​ធៀប​នឹង​តួលេខ​កាលពី​ខែ​មុន ដែល​ករណី​ឆ្លង​ក្នុង​មួយ​ថ្ងៃ​មាន​តែ​ជិត ៥​ពាន់​ករណី​ប៉ុណ្ណោះ​។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ហ្វី​លី​ពី​ន​បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​នឹង​បន្ត​កើនឡើង​លើស​ពី​ចំនួន​នេះ​ទៀត ដោយសារ​តែ​ករណី​វិជ្ជមាន​ចុង​ក្រោយ​ភាគច្រើន ជា​ប្រភេទ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ឌែ​លតា​។

យ៉ាងណាមិញ អាជ្ញាធរ​ទីក្រុង​ម៉ានីល ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​ហ្វី​លី​ពី​ន បាន​ប្រកាស​ហើយ​ថា ខ្លួន​នឹង​រឹត​បន្តឹង​វិធាន​ការណ៍​ច​ត្តា​ឡី​ស័ក​ពលរដ្ឋ​នៅ​ក្នុងផ្ទះ​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ក្នុង​ករណី​សង្ស័យ ដោយហេតុ​ថា ទីក្រុង​ម៉ានីល ជា​តំបន់​ក្រហម ដែល​មានការ​ឆ្លង​រាលដាល​ខ្លាំង​ជាងគេ​។

គួរ​ជម្រាប​ថា រដ្ឋធានី​ម៉ានីល​នៃ​ប្រទេស​ហ្វី​លី​ពី​ន បាន​ស្ថិត​នៅ​ក្រោម​ការ​បិទ​ខ្ទប់​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​មក​ម្ល៉េះ ក្រោយ​ករណី​ឆ្លង​បាន​កើនឡើង​ទ្វេ​ដង នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​របស់​ហ្វី​លី​ពី​ន​មួយ​នេះ​។ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​០៩​សីហា ហ្វី​លី​ពី​ន​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ចំនួន​ជាង ១​លាន​៦​សែន​នាក់ ស្លាប់​ជិត ៣​ម៉ឺន ជា​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើន​ជាងគេ​លំដាប់​ទី​២ នៅ​ក្នុង​តំបន់​អាស៊ាន បន្ទាប់​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ីស្រាអែល កំពុងសម្រុកចាក់វ៉ាក់សាំងដូសទី៣ជូនពលរដ្ឋកាន់តែច្រើន

ព័ត៌មាន
ប្រទេសអ៊ីស្រាអែលដែលគេស្គាល់ថាជាប្រទេសដែលមានការចាក់វ៉ាក់សាំងកូវីដ-១៩បានលឿនជាងគេសម្រាប់ប្រជាជនរបស់ខ្លួននោះ ឥឡូវនេះបានឈានទៅដល់ការចាក់វ…

ថៃ កំពុងត្រៀមបើកច្រកព្រំដែន១១ទីតាំង បន្ថែមទៀត ជាមួយប្រទេសជិតខាង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃ បានអះអាង នាពេលថ្មីៗនេះថា រដ្ឋាភិបាលបាននិងកំពុងត្រៀមបើកច្រកព្រំដែនបន្ថែមទៀត ១១ទីតាំង ជាមួយប្រទេសជិតខាង ដើម្បីឈានទៅបង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ