
បើយើងក្រឡេកទៅមើលអតីតកាល កម្ពុជា ធ្លាប់តែជាប្រទេសដែលរស់ពឹងផ្អែកលើការនាំចូលទំនិញស្ទើរតែទាំងស្រុង ប៉ុន្ដែ នៅក្នុងយុគ្គសម័យទំនើបនាពេលបច្ចុប្បន្ននេះ កម្ពុជាបានពង្រឹងសមត្ថភាពផលិតក្នុងស្រុករបស់ខ្លួនកាន់តែខ្លាំងក្លា និងថែមទាំងអាចនាំចេញទៅក្រៅប្រទេសផងដែរ។
ជាក់ស្ដែងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាផ្នែកមួយនៃក្រុមហ៊ុនយក្ស ជីប ម៉ុង បច្ចុប្បន្ន បាននិងកំពុងផលិតផលិតផលភេសជ្ជៈជាច្រើនប្រភេទដូចជា ទឹកពិសាកម្ពុជា, ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងជាច្រើនមុខទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយនឹងការប្រកាន់ខ្ជាប់នូវស្ដង់ដារផលិតកម្មលំដាប់ពិភពលោក បានធ្វើឱ្យគ្រប់ដំណក់នៃផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់បំផុត និងមានការទទួលស្គាល់គុណភាពពីស្ថាប័នអន្តរជាតិ មុននឹងចែកចាយលក់លើទីផ្សារ។
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរឈានមុខគេ ដែលមានប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតសម្រាប់ផលិតកម្មនៅក្នុងរោងចក្ររបស់ខ្លួន ពោលគឺនៅក្នុងរោងចក្រដ៏ធំមួយនេះ បានប្រើប្រាស់គ្រឿងផ្សំល្អផ្តាច់គេមកពីអឺរ៉ុប និងបំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើបបំផុតមកពីប្រទេសអាល្លឺម៉ង់។

ជាសក្ខីភាពនៃការអភិវឌ្ឍសមត្ថភាពផលិកម្ម និងគុណភាពផលិតផលរបស់ខ្លួនឥតឈប់ឈរ ខ្មែរ ប៊ែវើរីជីស បានក្លាយជាក្រុមហ៊ុនខ្មែរទី១ ដែលទទួលបានមេដាយមាសច្រើនជាងគេបំផុតក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ពីស្ថាប័ន Monde Selection សរុបចំនួន ៤៥ គ្រឿង។ ជាពិសេស នៅឆ្នាំ២០២៥នេះ ទឹកពិសាកម្ពុជា បានទទួលពាន់រង្វាន់ Grand Gold ដែលបញ្ជាក់ពីគុណភាពខ្ពស់បំផុត។
ភាពជោគជ័យរបស់ ខ្មែរ ប៊ែវើរីជីស គឺជាការឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនខ្មែរ ដែលបង្កើតឡើងដោយសហគ្រិនមានឈាមជ័រជាខ្មែរ គឺជាពិតជាមានលទ្ធភាព និងសមត្ថភាពពេញលេញ ក្នុងការការផលិតនូវផលិតផលក្នុងស្រុក ដែលមានម៉ាកយីហោខ្មែរ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសផលិតផលនាំចូលពីប្រទេសជិតខាងផងដែរ ដ្បិតវា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពធន់រឹងមាំ និងមានឯករាជ្យម្ចាស់ការ។
នៅក្នុងការចូលរួមជាមួយនឹង រាជរដ្ឋាភិបាល ក្នុងការបណ្ដុះស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង ជីប ម៉ុង ថ្មីៗនេះ បានចូលរួមជួយបរិច្ចាគថវិកា និងរបស់របរប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ទាប់ ជូនដល់រាជរដ្ឋាភិបាលក្នុងកិច្ចការងារសង្គម និងការងារ មនុស្សធម៌ផ្សេងៗ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉ែង នាំយកការឧបត្ថម្ភចំនួន ៥០ម៉ឺនដុល្លារ និងនាំយកទឹកពិសារកម្ពុជា និងភេសជ្ជៈ ៥០០០កេស រួមបញ្ជូលជាមួយនឹងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កងទ័ពពេលចូលព្រៃ និងទៅធ្វើម្ហូបអាហារជូនកងទ័ពខ្មែរ បានពិសាផងដែរ។







