កម្ពុជា-អឺរ៉ុប-EBA

សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ថា នឹង​មាន​«ផល​ប៉ះពាល់​ខូចខាត» បើ​សិន​អឺរ៉ុប​ដក EBA ពីកម្ពុជា


ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AmCham) គឺ​លោក អេឡែន ឌីតាន់ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៦ ខែ​កុម្ភ: ឆ្នាំ​២០២០​នេះ ថា បើសិន​ជា​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​ប្រទេស​កម្ពុជា​នោះ ប្រាកដ​ជា​នឹង​មាន​ផល​ប៉ះពាល់​ខូចខាត​ទៅ​ដល់​អាជីវកម្ម សេដ្ឋកិច្ច និង​ពលករខ្មែរ។
លោក អេឡែន ឌី តាន់ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា AmCham។ រូបថត៖ ហេង ភារម្យ
ដោយ
អំពី EBA

សហភាព​អឺរ៉ុប​គ្រោង​នឹង​សម្រេច​ថា តើ​ត្រូវ​រក្សា​ទុក ឬ​ដក EBA សម្រាប់​ប្រទេស​កម្ពុជា នៅថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បន្ទាប់ពី​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ខណៈ​ដែល​កាលបរិច្ឆេទ​នេះ​កាន់តែ​ខិត​ជិត​មក​ដល់ លោក អេឡែន ឌី តាន់ បាន​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ យ៉ាង​ដូច្នេះ​ថា៖ «Amcham កម្ពុជា បាន​បញ្ជាក់​ច្បាស់​​ហើយ ជាមួយ​សហភាព​អឺរ៉ុប អំពី​ជំហរ​របស់​យើង ដែល​យើង​ជឿជាក់​ថា ការ​ដក​ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​បែប​នេះ នឹង​មាន​ផល​ប៉ះពាល់​ខូចខាត ដល់​សហគមន៍​អាជីវកម្ម សេដ្ឋកិច្ច និង​កម្មករ​កម្ពុជា។»

លោក អេឡែន ឌី តាន់ បាន​និយាយ​បន្ត​ថា ពួក​លោក​បាន​ណែនាំ​ដល់​សមាជិក Amcham ថា មាន​យន្តការ​ផ្សេង​ទៀត ដែល​យក​​មក​ដោះស្រាយ​បាន ជាមួយ​បញ្ហា​ណាមួយ​ដែល​អាច​កើត​មាន ក៏ប៉ុន្តែ Amcham បាន​ផ្តល់​ការណែនាំ​ តែលើ​ផ្នែក​ជំនួញ​ទេ មិនមែន​ជា​យោបល់​នយោបាយ​នោះ​ទេ។

សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា គឺ​ជា​អង្គភាព​អាជីវកម្ម​មួយ​ដែល​មាន​សមាជិក​ជាង ១៣០​ក្រុមហ៊ុន​នៅ​កម្ពុជា។

កាលពីខែ​មីនា ឆ្នាំ២០១៩ លោក អេឡែន ឌី តាន់ ក៏បាន​សរសេរ​សេចក្តី​ថ្លែងការណ៍​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ផងដែរ បន្ទាប់ពី​មាន​ការ​ស្នើ​ច្បាប់​ដោយ​សមាជិក​សភា​និង​ព្រឹទ្ធ​សភា​អាមេរិក ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) សម្រាប់​កម្ពុជា។

GSP គឺ​ជា​កម្មវិធី​ពាណិជ្ជកម្ម​អាមេរិក​ដើម្បី​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយ​អនុញ្ញាត​ឲ្យ​ទំនិញ​រហូត​ដល់​ជិត ៥​ពាន់​ប្រភេទ នាំចូល​សហរដ្ឋ​អាមេរិក​ដោយ​មិន​បង់​ពន្ធ ដែល​នេះ​ជា​ប្រយោជន៍​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច។

កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍ GSP នៅក្នុង​ឆ្នាំ​១៩៩៧ និង​នៅ​ឆ្នាំ​២០១៦ បាន​នាំចេញ​ទំនិញ​ដែល​មាន​តម្លៃ​ជា​ប្រាក់​ជិត ១៧៩​លាន​ដុល្លារ​ទៅ​អាមេរិក៕




អត្ថបទបន្ទាប់


វៀតណាមគ្រោងលុបចោលពន្ធនាំចូលម៉ាស់ ខណៈការផ្គត់ផ្គង់ម៉ាស់នៅក្នុងស្រុកកំពុងខ្វះខាត

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុ វៀតណាម បានដាក់សំណើដល់រដ្ឋាភិបាលឲ្យពិចារណាលុបចោលពន្ធនាំចូលលើទំនិញម៉ាស់ ដើម្បីបង្កើនការផ្គត់ផ្គង់ម៉ាស់ ដែលកំពុងមានការ…

១ខែដំបូងឆ្នាំ២០២០ កម្ពុជារកចំណូលបាន ៣៩លានដុល្លារពីការនាំចេញអង្ករ តែបិរមាណអង្ករនាំចេញធ្លាក់ចុះជាង ១៥%

ព័ត៌មាន
ក្នុងរយៈពេលមួយខែដំបូង នៃឆ្នាំ២០២០នេះ គឺខែមករាកន្លងមកនេះ ការនាំចេញអង្កររបស់កម្ពុជា សម្រេចបានចំនួន ៥០.៤៥០ តោនដែមានការថយចុះចំនួន ១៥,៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ