អត្ថបទក្រុមហ៊ុន

ស័ក្តិសមជារោងចក្រឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ច្រើនជាងគេបំផុតនៅកម្ពុជា


ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានគ្រឿងផ្សំ និងបច្ចេកវិទ្យាទំនើប ឈានមុខគេនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនក្នុងស្រុកដំបូងគេ ដែលទទួលបានពានរង្វាន់ ច្រើនជាង គេបំផុត ពីស្ថាប័នល្បីលំដាប់ពិភពលោក Monde Selection ។
ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ច្រើនជាងគេបំផុតនៅកម្ពុជា ជារោងចក្រឈានមុខគេ

ការទទួលបានមេដាយ សរុបរហូតទៅដល់ ៣៣គ្រឿងជាប់ៗគ្នាពីស្ថាប័នល Monde Selection ដែលល្បីល្បាញនៅលើពិភពលោក មិនមែនជារឿងចៃដន្យ ហើយក៏មិនពឹងទៅលើសំណាង នោះដែរ តួយ៉ាង លោក ធី សុកល អ្នកគ្រប់គ្រងផ្នែកផលិតកម្ម នៅក្នុងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានពន្យល់ប្រាប់ពី មូលហេតុធំៗ ដែលធ្វើឱ្យ ក្រុមហ៊ុនបាននាំយកមេដាយច្រើនយ៉ាងដូច្នេះថា កត្តាដែលធ្វើឱ្យ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យើងឈ្នះពានរង្វាន់មេដាយច្រើនហ្នឹង គឺយើងពឹងទៅលើកក្តាធំៗចម្បង៣ ទីមួយនោះគឺ គ្រឿងចក្រ និងបច្ចេកវិទ្យា ដែលសុទ្ធសឹងតែនាំចូលពីបណ្តារសហគមអ៊ឺរ៉ុប ដែលអាចធានា បាននៅការ ផលិតនៅផលិតផលមួយដែលមានគុណភាពខ្ពស់។

ចំណែកឯទីពីរនោះគឺពឹងផ្អែកទៅលើ វត្ថុធាតដើម រាល់ការបញ្ជាទិញវត្ថុធាតុដើមពីអ្នកផ្គត់ផ្គង់ក្រុមហ៊ុន មានការជ្រើសរើសអ្នកផ្គត់ផ្គង់ បានត្រឹមត្រូវបំផុត ដែលមានការទទួលស្គាល់នៅលើពិភពលោកពីស្តង់ដារ ចំណីអាហារ ចំណែកឯកន្លែងស្តុកទុកនៅវត្ថុធាតុដើមទាំងនោះ ក្រុមហ៊ុនក្រុមហ៊ុនក៏បានគិតគូយ៉ាង ល្អិតល្អន់ ធ្វើយ៉ាងណាមិនអោយផលិតផលទាំងនោះខូចគុណភាពឡើយ រីឯចំណុចទី៣នោះគឺ ធនធានមនុស្ស ពោលគឺក្រុមហ៊ុនមានការ បណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីបច្ចេកទេស រហូតបញ្ចូន បុគ្គលិកទៅសិក្សាក្រៅប្រទេសថែមទៀតផង ដើម្បីយល់ដឹងកាន់តែច្បាស់ពីសង្វាក់ផលិតកម្ម និងឆ្លើយតបមកកាន់ក្នុងក្រុមហ៊ុនវិញ ។

ការចូលរួមប្រកួតនៅក្នុងស្ថាប័ណ Monde Selection មិនមែនមានតែក្រុមហ៊ុន ឬផលិតផល របស់ ខ្មែរប៊ែវើរីជីស តែមួយឡើយ ប៉ុន្តែមានក្រុមហ៊ុនជាច្រើននៅលើពិភពលោក ដែលសុទ្ធសឹងតែជា ប្រទេសធំៗ នឹងមានការរីកចម្រើនខ្លាំង យកផលិតផលរបស់ខ្លួនដើម្បីឱ្យអ្នកជំនាញវាយតម្លៃ ពីស្តង់ដារគុណភាពផលិតផល ហើយរឿងអស្ចារ្យបំផុតនោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនក្នុងស្រុកទទួលបានពានរង្វាន់ច្រើនជាងគេនៅកម្ពុជា ។

ក្រោយវាយតម្លៃជាប់ជាក្រុមហ៊ុនស្ដង់ដារ ពីស្ថាប័ន Monde Selection ដែលជា​វិទ្យាស្ថានត្រួតពិនិត្យគុណភាពអន្តរជាតិ​ មានឯកទេសខាង​វាយតម្លៃគុណភាពផលិតផលនៅលើពិភពលោក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស មិននៅ ស្ងៀមឡើយ ពោលគឺព្យាយាមរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាអោយផលិតផល និងរោងចក្រ កាន់តែមានការទទួលស្គាល់ជាសកល ជាពិសេសក្រុមហ៊ុនមានបហិច្ឆតាចង់ឈរជើងនៅលើទីផ្សារ រាប់រយឆ្នាំទៅមុខទៀត ។

ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស មិនត្រឹមតែទទួលបានមេដាយមាសពី Monde Selection នោះទេ តែក្រុមហ៊ុនក៏ជាប់ស្តង់ដារពានរង្វាន់គ្រប់គ្រងប្រតិបត្តិការអាជីវកម្មល្អលំដាប់ពិភពលោកមេដាយសំរឹទ្ធដែរ ដែលក្រុម ហ៊ុនមានគោលការណ៍ច្បាស់លាស់ក្នុងការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការឲ្យប្រសើរឡើងមានប្រសិទ្ធខ្ពស់ ហើយមានប្រព័ន្ធមួយដែលកាត់បន្ថយការខាតបង់ ហើយប្រតិបត្តការអាជីវកម្មទូទៅផ្តោតទៅលើចំណុចសំខាន់ ៨ រួមមាន៖ សុខភាព សុវត្ថិភាព និងបរិស្ថាន, កំណែប្រែឲ្យកាន់តែប្រសើរ, ការគ្រប់គ្រងស្វ័យប្រវត្តិ, ផែនការតម្ហែទាំ, ផែនការគ្រប់គ្រងគុណភាព, ការអភិវឌ្ឍបុគ្គលិក, ការកែលម្អឃ្លាំង និងផែនការបំពេញតម្រូវការ។

គោលការទាំង ៨នេះបានជួយជាខ្លាំងទៅលើការបណ្តុះធនធានមនុស្ស និងការយកចិត្តទុកដាក់លើបរិ ស្ថាន និងធនធានធម្មជាតិ។ ជាក់ស្តែងក្រុមហ៊ុន គិតគូរដល់បរិស្ថានខ្លាំងបំផុត ដើម្បីចូលរួមការពារ និងកាត់បន្ថយការឡើងកំដៅនៃភាពផែនដី ពោលគឺការបំឡែងនិងកែច្នៃថាមពលដែលមានស្រាប់ សន្សំសំចៃបានរហូតទៅដល់៣០ភាគរយ ៕




អត្ថបទបន្ទាប់


ក្រុមមេដឹកនាំឧស្សាហកម្ម និងសេវាកម្មថៃព្រួយបារម្ភអំពីបញ្ហាអត្រាការប្រាក់ខ្ពស់

ព័ត៌មាន
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានអនុម័តដំឡើងអត្រាការប្រាក់គោលពី ១,៧៥ ភាគរយ ទៅដល់ ២ ភាគរយ។ ក្រោយការប្រកាស ក្រុមមេ…

តើមីយ៉ាន់ម៉ាមានសារសំខាន់យ៉ាងណាចំពោះប្រទេសចិន បានជាធ្វើឱ្យប្រទេសទាំងពីរខិតចូលគ្នាខ្លាំងនៅពេលនេះ?

ព័ត៌មាន
ជាងពីរឆ្នាំក្រោយរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា ប្រទេសចិនត្រូវបានគេមើលឃើញកាន់តែច្បាស់ថាជាខ្នងបង្អែកដ៏រឹងមាំនៃរបបយោធា។ តែស្របពេលដែលការគាំទ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ