អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរ៖ ពង្រឹងកម្មវិធីថ្នាក់ជាតិ សហការជាមួយវិស័យឯកជន ជំរុញសហគ្រិនភាព


ភ្នំពេញ, ថ្ងៃពុធ ទី0៤ ខែកុម្ភៈ ឆ្នាំ២០២៦ - ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា បរធនបាលលើកទី ១៩ ដើម្បីកំណត់ទិសដៅនិងយុទ្ធសាស្រ្តការងារថ្មី ដើម្បីពង្រីកការគាំទ្រដល់សហគ្រិន និង សហគ្រាសនៅកម្ពុជា និង ឆ្លើយតបទៅនឹងចក្ខុវិស័យក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
សហគ្រិនខ្មែរ៖ ពង្រឹងកម្មវិធីថ្នាក់ជាតិ សហការជាមួយវិស័យឯកជន ជំរុញសហគ្រិនភាព
ដោយ
អំពី Khmer Enterprise

ចំណុចសំខាន់ៗបីដែលត្រូវបានលើកឡើង និង អនុម័តនៅក្នុងកិច្ចប្រជុំនេះ រួមមាន៖

- ការលើកកម្ពស់កម្មវិធីថ្នាក់ជាតិ៖ ផ្អែកលើភាពជោគជ័យនៃកម្មវិធីដែលបានអនុវត្តកន្លងមក សហគ្រិនខ្មែរ នឹងពង្រឹង កម្មវិធីថ្នាក់ជាតិជាបន្តដើម្បីគាំទ្រទៅដល់សហគ្រិន និង សហគ្រាសធុនតូច និង មធ្យម នៅទូទាំងប្រទេស ក្នុងន័យជួយបង្កើនផលវិជ្ជមានដល់សេដ្ឋកិច្ចក្នុងមូលដ្ឋានជាច្រើន។​

កម្មវិធីសំខាន់ៗរួមមាន៖ កម្មវិធីសហគ្រិនវិទ្យាល័យ កម្មវិធីសហគ្រិនមហាវិទ្យាល័យ, កម្មវិធីប្រកួតរចនា សំបកវេចខ្ចប់ផលិតផល, កម្មវិធីវិនិយោគទុននិស្សិត, កម្មវិធីប្រកួតប្រជែងកាត់ដេរ ផលិតផលវាយនភណ្ឌ និង កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ។

- ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន៖ សហគ្រិនខ្មែរ មានគោលបំណងពង្រឹងភាពជាដៃ គូយុទ្ធសាស្ត្រ ជាមួយវិស័យឯកជនរួមមាន៖ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងបណ្តាញធុរកិច្ច និង ការចូលរួមបង្កើតកម្មវិធី ជាមួយគ្នាដែលមានគុណតម្លៃរួម មានសក្តានុពល និងការប្រកួតប្រជែងខ្ពស់ដែល ទទួលបានសមិទ្ធផលជាច្រើន ក្នុងទម្រង់ជាកិច្ចសហការពហុភាគី។

- ការពង្រីកការគាំទ្រទៅដល់សហគ្រាសធុនតូចនិង​មធ្យម៖ ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន សហគ្រិនខ្មែរ នឹងបន្ថែមការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីអាចសម្របខ្លួននឹងនិន្នាការថ្មីៗ និងឱកាស សេដ្ឋកិច្ច។ ការគាំទ្រនេះរួមមានការផ្តល់ធនធានចាំបាច់ ជំនាញ បច្ចេកទេស និងឱកាសចូលទីផ្សារ ដើម្បីលើកកម្ពស់សមត្ថភាពនិងគុណភាពផលិតផលក្នុងស្រុកនិងបង្កើនសមត្ថភាពប្រកួត ប្រជែងនៅពេល អនាគត។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ហែម វណ្ណឌី បានមានប្រសាសន៍ថា៖ « តាមរយៈការពង្រឹងកម្មវិធី​ថ្នាក់​ជាតិ និងធ្វើការជិតស្និទ្ធជាមួយវិស័យឯកជន សហគ្រិនខ្មែរ កំពុងត្រួសត្រាយផ្លូវជាក់​ស្តែងសម្រាប់សហគ្រិន និង សហ គ្រាសធុនតូច និង មធ្យមដើម្បីរីកចម្រើន អាចប្រកួត​ប្រជែង និង រួមចំណែកកាន់តែសំខាន់ដល់សេដ្ឋកិច្ចជាតិ។»

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ សហគ្រិនខ្មែរ ក៏បាន លើកឡើងថា៖«សហគ្រិនខ្មែរបាននិងកំពុងពង្រឹងកម្មវិធីថ្នាក់ជាតិដែលទទួលបានចំណាប់អារម្មណ៍និងការវិនិយោគបន្ថែមទៀតពីវិស័យឯកជននិងដៃគូអភិវឌ្ឍន៍ដែលកិច្ចសហការទាំងនេះនឹងផ្តល់ឱកាសឱ្យបង្កើតគុណតម្លៃរួមគ្នាសម្រាប់សង្គម»។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួម ចំណែកកសាង ប្រព័ន្ធនវានុវត្តន៍, ជំរុញកំណើនធុរកិច្ច, និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូ​អភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធ​នៅក្នុងប្រព័ន្ធ អេកូឡូស៊ី​សហគ្រិន​ភាពដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា។




អត្ថបទបន្ទាប់


ចិន ផ្ទុះកំហឹង និងព្រមានពីផលវិបាកធ្ងន់ធ្ងរក្រោយប៉ាណាម៉ាលុបចោលសិទ្ធិគ្រប់គ្រងកំពង់ផែរបស់ក្រុមហ៊ុនខ្លួន

ក្រុមហ៊ុន CK Hutchison របស់កំពូលមហាសេដ្ឋីហុងកុង លោក Li Ka-shing បានព្រមានថា ខ្លួននឹងប្ដឹងប្រទេសប៉ាណាម៉ា តាមរយៈមជ្ឈត្តករអន្តរជាតិ ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ