អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរ និងធនាគារ មេយប៊ែង ខេមបូឌា សហការគ្នា ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម


រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ – សហគ្រិនខ្មែរ និងធនាគារ មេយប៊ែង ខេមបូឌា បានចុះហត្ថលេខាជាផ្លូវការលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងការគាំទ្រដល់សហគ្រាស ធុនតូចនិងមធ្យមនៅកម្ពុជា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នទូទាំងប្រទេស។
សហគ្រិនខ្មែរ និងធនាគារ មេយប៊ែង ខេមបូឌា សហការគ្នា ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម
ដោយ
អំពី Maybank

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅអគារមេយប៊ែង ដែលមានការចូលរូមពី ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្តិសហគ្រិនខ្មែរ និង លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំ ប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា។

ភាពជាដៃគូនេះបាននាំមកនូវកិច្ចសហការរវាង សហគ្រិនខ្មែរ និងធនាគារ មេយប៊ែង ខេមបូឌា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ និងមានចីរភាពសម្រាប់សហគ្រិន ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន, ពង្រឹង សមត្ថភាពអាជីវកម្ម និងលើកកម្ពស់ការត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅគ្រប់ដំណាក់កាលអភិវឌ្ឍនៃអាជីវកម្ម។

ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានគូសបញ្ជាក់ថា ភាពជាដៃគូនេះតំណាងឱ្យជំហានដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា ក្នុងការពង្រឹង និងពង្រីកការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន។ សហគ្រិនខ្មែរក៏អំពាវនាវ ដល់ ធនាគារពាណិជ្ជផ្សេងទៀត ឱ្យចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយជំរុញ ការផ្តល់ហិរញ្ញប្បទាន សម្រួលនីតិវិធី និងផ្តល់លក្ខខណ្ឌឥណទានដែលមានភាពអនុគ្រោះជាងមុន ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

ជាមតិយោបល់ចំពោះភាពជាដៃគូនេះ លោក រ័ត្ន សោភ័ណ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះគឺ ជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ធនាគារក្នុងការគាំទ្រសហគ្រាសខ្មែរ។ លោកបានបន្ថែមថា ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់ មេយប៊ែង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព​ ដោយគាំទ្រ សហគ្រាសធុនតូច និងមធ្យម ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុ, ចំណេះដឹង និងភាពជាដៃគូ រយៈពេលវែង ដើម្បីជួយពួកគេឱ្យរីកចម្រើនប្រកបដោយចីរភាព។

ក្រោមក្របខ័ណ្ឌនៃភាពជាដៃគូនេះ សហគ្រិនខ្មែរចូលរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការផ្សារភ្ជាប់ទំនាក់ទំនង រវាងសហគ្រាសធុនតូច និងមធ្យម និងធនាគារ មេយប៊ែង ព្រមទាំងបង្កើតកម្មវិធីយុទ្ធសាស្ត្រ ដែលស្របតាមតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីធានាថាពួកគេអាចទទួល បានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយជោគជ័យ។ ទន្ទឹមនឹងនេះ ធនាគារ មេយប៊ែង ខេមបូឌា នឹងសហការជាមួយសហគ្រិនខ្មែរ ដើម្បីបង្កើនការយល់ដឹងអំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាដោយចែករំលែកចំណេះដឹង និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ, ការកសាងភាពត្រៀមខ្លួនក្នុង ការប្រើប្រាស់សេវាធនាគារ និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការបង្កើតអាជីវកម្មថ្មីស្របតាមលក្ខខណ្ឌរបស់ធនាគារ។

ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីតួនាទីកាន់តែទូលំទូលាយរបស់ ធនាគារ មេយប៊ែង ក្នុងនាមជា ស្ថាប័នហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តនៅកម្ពុជាដោយប្រើប្រាស់បណ្តាញអាស៊ានរបស់សម្ព័ន្ធធនាគារ មេយប៊ែង (Maybank Group) រួមជាមួយការយល់ដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព​ ដែលរួមបញ្ចូលគ្នានូវដំណោះស្រាយហិរញ្ញវត្ថុ ជាក់ស្តែង ការយល់ដឹងកម្រិតតំបន់ និងសេវាធនាគារដែលផ្អែកលើទំនាក់ទំនង។ ក្នុងពេលជាមួយ គ្នានេះ កិច្ចសហប្រតិបត្តិការនេះបានពង្រឹងអាណត្តិរបស់ សហគ្រិនខ្មែរ ក្នុងនាមជាថ្នាលជាតិ សម្រាប់ការគាំទ្រដល់សហគ្រិន ធុរកិច្ចបង្កើតថ្មី និងអរិយ្យភាព​ តាមរយៈការកសាងសមត្ថភាព ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី និងការសម្របសម្រួលការចូលទៅកាន់ទីផ្សារ និងហិរញ្ញវត្ថុ។ តាមរយៈ កិច្ចសហការនេះ ស្ថាប័នទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរវិស័យ ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ដោយបង្កើតបរិយាកាសអំណោយផល ដែលអរិយ្យភាព​ អាចដោះស្រាយបញ្ហាប្រឈមអាជីវកម្ម និងហិរញ្ញវត្ថុបានប្រសើរជាងមុន បង្កើនភាពធន់នៃប្រតិបត្តិការ និងចាប់យកឱកាសរីកចម្រើននៅក្នុងសេដ្ឋកិច្ចតំបន់ដែលមានភាព ផ្សារភ្ជាប់គ្នាកាន់តែខ្លាំង។

តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ ធនាគារ មេយប៊ែង ខេមបូឌា និងសហគ្រិនខ្មែរ បានបញ្ជាក់ជាថ្មីនូវចក្ខុវិស័យរួមក្នុងការផ្តល់អទិភាពដល់សហគ្រិន ពង្រឹងភាពធន់របស់អរិយ្យភាព​ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដែលរួមចំណែកជាវិជ្ជមានដល់វឌ្ឍនភាព សេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ដោយធានាថាការគាំទ្រអាជីវកម្មនៅតែទទួលបានប្រកបដោយ ការទទួលខុសត្រូវ និងផ្តោតលើតម្រូវការជាក់ស្តែង និងការវិវត្តរបស់សហគ្រាស និងសហគមន៍ នៅកម្ពុជា។




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ធំៗផ្អាកការហោះហើរលើដែនអាកាសអ៊ីរ៉ង់ ក្រោយបារម្ភពីការផ្ទុះសង្គ្រាម

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗនឹងចៀងវាងការហោះហើរឆ្លងកាត់ដែនអាកាសរបស់ប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់រហូតដល់មានការជូនដំណឹងជាថ្មីក្រោយបារម្ភ…

តើអនាគតកោះ ហ្រ្គីនឡែន នឹងទៅជាយ៉ាងណា ក្រោយអាម៉េរិកចង់ដណ្តើមគ្រប់គ្រង ហើយអឺរ៉ុបប្រកាសជួយការពារ?

ជោគវាសនា និងអនាគតរបស់កោះ ហ្រ្គីនឡែន ដែលជាកោះស្វ័យភាពស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាកនៅតែមិនស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈពេលនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ