ម្សៅប្រហុក

ប្រហុកម្សៅរបស់ខ្មែរកំពុងត្រៀមខ្លួន ដើម្បីហក់ចូលទីផ្សារអឺរ៉ុបនាពេលអនាគតដ៏ខ្លីខាងមុខ


ម្សៅប្រហុកគីរម្យ របស់ក្រុមហ៊ុន ខនហ្វីរេល ក្រោមការសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតរបស់ឧកញ៉ាឱសថ ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល និង ប៉េប៉េអឹម កំពុងត្រៀមខ្លួន ដើម្បីហក់ចូលទីផ្សារអឺរ៉ុប បន្ទាប់ពីទទួលបានការគាំទ្រនៅក្នុងស្រុក។ ទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ខនហ្វីរេល និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់អង្គការ យូនីដូ (UNIDO) សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ប្រហុកម្សៅរបស់កម្ពុជានឹងអាចហក់ចូលទីផ្សារអឺរ៉ុបក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីឆ្លងកាត់ការធ្វើសវនកម្ម និងរៀបចំនីតិវិធីរួចរាល់។
ម្សៅប្រហុក
ដោយ

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក ក្រុមហ៊ុនខនហ្វីរេល និង ប៉េប៉េអឹម បានមានប្រសាសន៍ថា ប្រហុកម្សៅ គីរម្យ ដែលកែច្នៃចេញពីប្រហុកប្រពៃណីរបស់ខ្មែរ ចាប់ផ្ដើមមានការទទួលស្គាល់ពីទីផ្សារក្នុងស្រុក និងអន្តរជាតិជាបណ្ដើរៗហើយ ដោយសារវាមានគុណភាពល្អ និងរសជាតិឆ្ងាញ់ ដែលជនបរទេសក៏អាចទទួលទានបាន។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នប្រហុកម្សៅដែលកែច្នៃចេញជាច្រើនរសជាតិ ត្រូវបានលក់នៅតាមបណ្ដាផ្សារទំនើបមួយចំនួន និងកំពុងរៀបចំឱ្យស្របតាមស្តង់ដា ដើម្បីបានដាក់លក់នៅលើទីផ្សារអឺរ៉ុបនាពេលខាងមុខ។

តែយ៉ាងណា ដើម្បីអាចឈាននាំចេញទៅលក់នៅលើទីផ្សារអឺរ៉ុប គឺទាមទារឱ្យការផលិតត្រូវគោរពតាមស្តង់ដាតម្រូវ ហើយផលិតផលទៀតសោតត្រូវតែមានការទទួលស្គាល់ផ្នែកគុណភាពពីស្ថាប័នត្រួតពិនិត្យសុខភាព និងសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុបជាមុនសិន។ ឧកញ៉ាឱសថ ហៃ លីអ៊ាង ជឿជក់ថា តាមរយៈគម្រោង CAPFISH-Capture វានឹងជួយធ្វើឱ្យផលិតផលប្រហុកម្សៅរបស់កម្ពុជា អាចមានវត្តមាននៅលើទីផ្សារអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។

លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការ UNIDO បានមានប្រសាសន៍ថា អង្គការ UNIDO កំពុងគិតគូលើការចុះបញ្ជីប្រហុកខ្មែរជាម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត( GI) ខណៈប្រហុក គឺជាកេរ្តិ៍ដំណែលវប្បធម៌របស់ខ្មែរ ដែលមានជាយូរយារណាស់មកហើយ ដោយក្នុងនោះមានចម្លាក់នៅប្រសាទអង្គវត្តផងដែរ។ ប្រធានទីប្រឹក្សាបច្ចេកទេសរូបនេះជឿជាក់ថា ផលិតផលប្រហុកម្សៅរបស់កម្ពុជា នឹងអាចនាំចេញទៅលក់នៅលើទីផ្សារអឺរ៉ុបនាពេលខាងមុខ ក្រោយការធ្វើសវនកម្មនៅក្នុងឆ្នាំ២០២៥ និងការអនុវត្តរួចរាល់នូវនីតិវិធីមួយចំនួន។

លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ៖ នៅលើផ្ទាំងចម្លាក់នៃប្រាសាទអង្គវត្ត មានឆ្លាក់ពីការកែច្នៃប្រហុក។ ដូច្នេះក្រៅពីសម្រួលលើការធ្វើពាណិជ្ជកម្ម យើងក៏ចង់លក់ប្រហុក និងផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលពួកគាត់ចង់បានផលិតផលប្រហុកខ្មែរយកទៅប្រើប្រាស់ដែរ។ ដូចគ្នាអញ្ចឹងដែរ យើងរំពឹងថា ក្រោយការធ្វើសវនកម្ម និងការអនុវត្តតាមនីតិវិធីផ្សេងៗ រួចរាល់នោះម្សៅប្រហុកនឹងមានវត្តមានលក់នៅលើទីផ្សារអន្តរជាតិ ។

បើតាមឧកញ៉ាឱសថ ហៃ លីអ៊ាង ប្រហុកម្សៅ គីរម្យ ដែលកែច្នៃចេញជា៥រសជាតិ ត្រូវបានផលិតចេញពីប្រហុកដែលបានកែច្នៃត្រីនៅបឹងទន្លេសាបក្នុងប្រទេសកម្ពុជា និងជាបឹងធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានសារសំខាន់បំផុតនៅក្នុងប្រពន្ធ័អេកូឡូស៊ី និងជាជម្រកត្រី និងសត្វព្រៃធំជាងគេផងដែរ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនធំៗពីរមានគម្រោងចង់បើករោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា

នៅមួយរយៈចុងក្រោយនេះមានក្រុមហ៊ុនមួយចំនួនបានមកសិក្សាសក្តានុពលវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា ក្នុងនោះក៏មានវិស័យយានយន្តអគ្គិសនីផងដែរ។ អ្វីដ…

ថៃគ្រោងអនុវត្តកាបូបលុយឌីជីថលដ៏ចម្រូងចម្រាសទំហំជិត១៤ពាន់លានដុល្លារឆាប់ៗនេះ

នាយករដ្ឋមន្ត្រីថៃបានអះអាងកាលពីពេលថ្មីៗថា ក្រុមហ៊ុនអាជីវកម្ម និងបុគ្គលស្របច្បាប់អាចចុះឈ្មោះចាប់ពីខែសីហា ដើម្បីទទួលបានសាច់ប្រាក់តាមឌីជីថល …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ