Advertisement
ទេសចរណ៍-កោះរុង

សណ្ឋាគារប្រណីតផ្កាយ៥នៅកោះរុងរបស់ឧកញ៉ា គិត ម៉េង បើកដំណើរការសាកល្បង


សណ្ឋាគារប្រណីតលំដាប់ផ្កាយ៥នៅកោះរ៉ុងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបើកដំណើរការសាកល្បង។ នេះបើតាម លោក មួន រ៉ាម៉ាឌី ជំនិតរបស់ លោកឧកញ៉ា គិត ម៉េង និងជាអគ្គនាយកទូរទស្សន៍ CNC។
នេះជាសណ្ឋាគារផ្កាយ៥នៅកោះរ៉ុង (រូបភាព៖ ហ្វេសប៊ុក The Royal Sands Koh Rong Resort
ដោយ
Advertisement

ខេមបូណូមីស បានហៅទូរស័ព្ទទៅ លោក មុន រ៉ាម៉ាឌី ដើម្បីលម្អិតព័ត៌មាននេះ ហើយលោកប្រាប់ថា វាការពិតហើយដែលសណ្ឋាគារនេះបានបើកដំណើរការសាកល្បង ប៉ុន្តែ លោកមិនបានដឹងលម្អិតនោះទេ។   

សណ្ឋាគារដ៏ទំនើបនេះ បានចំណាយទឹកប្រាក់សាងសង់អស់ ៤០លានដុល្លារសហរដ្ឋអាមេរិកក្នុងដំណាក់កាលទី១ ហើយត្រូវបានសាងសង់ជាលក្ខណៈវីឡាចំនួន ៦៧ខ្នង ស្មើ១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗ មានអាងហែលទឹកមួយ។ នេះបើតាមរបស់គេហទំព័រ DNT ដែលបានចុះផ្សាយកាលពីពិធីសម្ពោធ​កោះរុង កាលពីជាង១មួយឆ្នាំមុន។

នេះជាអាងហែលទឹកនៅសណ្ឋាគារផ្កាយ៥កោះរុង (រូបភាព៖​ The Royal Sands Koh Rong Resort)

បើតាម DNT ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានសម្បទានពីរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍កោះរ៉ុង រយៈពេល៩៩ឆ្នាំ ដោយចាប់ដៃជាមួយអ្នកវិនិយោគជនជាតិស្វីស។  

កោះរ៉ុង ស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីក្រុងកំពង់សោមខេត្តព្រះសីហនុ ដោយមានផ្ទៃដី៧៨គីឡូម៉ែត្រក្រឡា កម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមានប្រវែងជើងត្បូង១០គីឡូម៉ែត្រ។ 

កាលពីឆ្នាំ២០១២ ទស្សនាវដ្ដីអន្តរជាតិ Forbes បានចាត់ចំណាត់ថ្នាក់ កោះរុង ជាកោះ​ល្អប្រណីតនៅអាស៊ី។ បន្ទាប់មក អ្នកឧកញ៉ា គិត ម៉េង និង វិនិយោគិនជនជាតិស្វីស ក៏បានចាប់ដៃគ្នាអភិវឌ្ឍន៍កោះរុងឲ្យក្លាយជាឋានសួគ៌នៅអាស៊ី ដោយសាងសង់សណ្ឋាគារប្រណីតនេះឡើង៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CIRCLE K ដ៏​ល្បី​របស់​អាមេរិក​ចូល​កម្ពុជា​ហើយ! ខណៈ 7-Eleven ស្ងាត់​បាត់​ដំណឹង!

ព័ត៌មាន
ម៉ាក​សញ្ញា​ដ៏​ល្បី​របស់​អាមេរិក គឺ​ម៉ាត CIRCLE K ដែល​មាន​សាខា​រាប់​ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភព​លោក​នោះ បាន​ប្រកាស​ចូល​ខ្លួន​ក្នុង...

កម្ពុជាអូសទាញវិនិយោគិនកែច្នៃស្វាយចន្ទីក្នុងមហាសន្និបាតស្វាយចន្ទីពិភពលោក

ព័ត៌មាន
កម្ពុជាកំពុងប្រឹងប្រែងអូសទាញអ្នកវិនិយោគដំណាំស្វាយចន្ទីនៅក្នុងឱកាសនៃសន្និបាតដំណាំស្វាយចន្ទីពិភពលោក ដែលត្រូវបានធ្វើឡើងនៅទីក្រុងម៉ាកាវប្រទេ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ