អត្ថបទពាណិជ្ជកម្ម

អង្ករក្រអូប ម៉ាកក្រយ៉ា™ ចាប់ផ្តើមមានលក់តាមផ្សារទំនើប Coles Supermarkets នៅទូទាំង ប្រទេសអូស្ត្រាលី លើកកម្ពស់អង្ករកម្ពុជានៅលើឆាកអន្តរជាតិ


ក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប មាននៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ បានប្រកាសពីការចាប់ផ្តើមលក់អង្ករម៉ាកយីហោកម្រិតខ្ពស់របស់ខ្លួន គឺអង្ករក្រអូប ក្រយ៉ា™ កញ្ចប់ទំហំ ៥គីឡូក្រាម និង ២គីឡូក្រាម នៅផ្សារទំនើប Coles Supermarkets នៅទូទាំងប្រទេសអូស្ត្រាលី។
អង្ករក្រអូប ម៉ាកក្រយ៉ា™ ចាប់ផ្តើមមានលក់តាមផ្សារទំនើប Coles Supermarkets នៅទូទាំង ប្រទេសអូស្ត្រាលី លើកកម្ពស់អង្ករកម្ពុជានៅលើឆាកអន្តរជាតិ
ដោយ

ផ្សារ Coles Supermarkets ជាផ្សារលក់រាយទំនើប មានប្រតិបត្តិការជាង ៨៥០ សាខានៅក្នុង​ប្រទេសអូស្ត្រាលី។ វត្តមានថ្មីរបស់អង្ករម៉ាកក្រយ៉ាក្នុងផ្សារ Coles Supermarkets គឺជាព្រឹត្តិការណ៍​ដ៏សំខាន់មួយ ដែលនាំយកអង្ករកម្ពុជាដ៏មានគុណភាពខ្ពស់​ទៅកាន់អ្នកប្រើប្រាស់​អន្តរជាតិ​ក្រោមអត្តសញ្ញាណ​កម្ពុជា។

ការចាប់ផ្តើមនេះ ជាលទ្ធផលនៃការអនុវត្តជោគជ័យ នៃអនុស្សរណៈនៃការយោគយល់ (MOU) រវាងក្រុមហ៊ុននាំចូលអូស្ត្រាលី និងក្រុមហ៊ុននាំចេញកម្ពុជា ដើម្បីជំរុញការលក់អង្ករកម្ពុជានៅទីផ្សារអូស្ត្រាលី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។ ពិធីចុះហត្ថលេខានៃអនុស្សរណៈយោគយល់នេះត្រូវបានសម្របសម្រួលដោយក្រុមការងារជំរុញការនាំចេញ​របស់ក្រសួងពាណិជ្ជកម្ម។ ជោគជ័យនេះ​បង្ហាញពីការប្តេជ្ញាចិត្តរបស់​រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​ក្រសួងពាណិជ្ជកម្មជាសេនាធិការក្នុងការលើកកម្ពស់ផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ឧកញ៉ា គឹម ប៊ុនសាន អនុប្រធានក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលលោកជំទាវ​បានដឹកនាំលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅលើឆាកអន្តរជាតិ។» ឧកញ៉ាក៏បានបន្តទៀតផងដែរថា៖ «ទោះបីអង្ករកម្ពុជាពីមុនមកធ្លាប់បាននិងកំពុងដាក់លក់នៅលើធ្នើរហាងទំនើបបរទេស ប៉ុន្តែវត្តមាននៅក្នុង​ផ្សារទំនើបអន្តរជាតិធំៗក្រោមម៉ាកយីហោកម្ពុជាពិតប្រាកដដូចជា ក្រយ៉ា™ ដែលជាពាក្យភាសាខ្មែរ​គឺជារឿងកម្រ។ ការចាប់ផ្តើមនេះមិនត្រឹមតែណែនាំគ្រួសារអូស្ត្រាលីឱ្យស្គាល់គុណភាព និងក្លិនឈ្ងុយ​នៃអង្ករកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលីផងដែរ។»

ក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប នៅតែប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួន​ក្នុងការដាក់អង្ករ​កម្ពុជានៅ​លើធ្នើរផ្សារទូទាំងពិភពលោក ដោយបង្ហាញពីវិស័យអង្ករកម្ពុជាដោយមោទនភាព។
សូមបញ្ជាក់ថា ក្រយ៉ា™ ជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីជាសកលរបស់ក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប ដែលបង្ហាញពីឧត្តមភាព និងបេតិកភណ្ឌកម្ពុជា ដោយមានគោលបំណងនាំយកផលិតផលកសិកម្ម និងអាហារកម្ពុជាពិតប្រាកដទៅកាន់ឆាកអន្តរជាតិ។ សម្រាប់ព័ត៌មានបន្ថែមអំពីអង្ករក្រយ៉ា™ សូមចូលទៅកាន់ www.khmerfoods.com
ក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប បង្កើតឡើងនៅឆ្នាំ១៩៩៤ ជាក្រុមហ៊ុនកិនស្រូវឈានមុខគេនៅកម្ពុជា ដែលមានឯកទេស​ក្នុងការផលិត ផ្សព្វផ្សាយ និងលក់ផលិតផលអង្ករកម្រិតខ្ពស់។ ក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប មានរោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែង គឺនៅខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ ហើយបាននាំ​ចេញអង្ករកម្ពុជាទៅកាន់ជាង ៥០ ប្រទេសទូទាំងពិភពលោកចាប់ពីឆ្នាំ២០០៩។




អត្ថបទបន្ទាប់


ព្យុះទីហ្វុង កាជិគី បង្ខំឱ្យពលរដ្ឋវៀតណាមជាងកន្លះលាននាក់ជម្លៀសខ្លួន ខណៈថៃកំពុងប្រុងជើងការ

វៀតណាមដែលមានទីតាំងភូមិសាស្រ្តសណ្តូកតាមបណ្តោយឆ្នេរសមុទ្រត្រូវបានគេអះអាងថា កំពុងរងការវាយប្រហារពីព្យុះទីហ្វុង កាជិគី ដែលបង្ខំឱ្យអាជ្ញាធរជម្លៀ…

ក្រសួងកសិកម្មសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗចំនួន២០ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ ដែលកំពុងធ្លាក់ចុះ

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ក្រសួងកសិកម្មកំពុងសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗចំនួន២០ ដើម្បីជួយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ