ព្យាករណ៍សេដ្ឋកិច្ចថៃ

ឧបនាយករដ្ឋមន្ត្រីថៃ៖ វ៉ាក់សាំង នឹងជួយឲ្យសេដ្ឋកិច្ចថៃ ស្ទុះងើបឡើងលើស ៤% នៅឆ្នាំក្រោយ


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ បានធ្វើការកែសម្រួលការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចថៃ ដោយបានរំពឹងជាថ្មីថា នឹងកើនឡើងលើស ៤% នៅឆ្នាំក្រោយនេះ ដោយសារតែការទទួលបានវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាជន។
ឧបនាយករដ្ឋមន្ត្រីថៃ៖ វ៉ាក់សាំង នឹងជួយឲ្យសេដ្ឋកិច្ចថៃ ស្ទុះងើបឡើងលើស ៤% នៅឆ្នាំក្រោយ (រូបភាព៖https://thethaiger.com)
ដោយ

ឧបនាយករដ្ឋមន្ត្រីថៃ លោក ស៊ូផាតថាណាពុង ផុនមៀចៅ បាន​និយាយ​នៅក្នុង​សារព័ត៌មាន​ក្នុងស្រុកថៃថា វ៉ាក់សាំង នឹង​អាចនឹង​ជួយឲ្យ​ប្រទេសថៃ បើក​ទ្វារទទួល​ភ្ញៀវទេសចរ​បរទេស​ និង​អាច​កាត់​បន្ថយពេលវេលា​សម្រាប់​ការធ្វើ​ចត្តាឡីស័កផងដែរ។

អ្នកជំនាញ​ភាគច្រើន ក៏បាន​ព្យាករសេដ្ឋកិច្ចថៃដែរថា អាចនឹង​កើនក្នុងរង្វង់ ៣​ទៅ៤ភាគរយ នៅឆ្នាំក្រោយនេះ។

លោក សូផាតថាណាពុង បាន​និយាយថា ការ​ផ្ទុះរាលដាល​នៃ​មេរោគ ត្រូវបាន​កំណត់ ហើយ​រាជរដ្ឋាភិបាល​​អាចនឹង​គ្រប់គ្រង​ស្ថានការណ៍នេះបាន។

មន្ត្រីជាន់ខ្ពស់​របស់ថៃរូបនេះ ក៏បាន​គូសបញ្ជាក់ដែរថា ខណៈដែល​ខេត្ត​សាមុទ្រ​សាខនត្រូវបាន​បិទ ដែលជា​កន្លែង​មានការផ្ទុះឆ្លង​រាលដាល​ខ្លាំងនោះ អាចនឹងធ្វើឲ្យ​ប្រទេស​ថៃ​ត្រូខាតបង់​ប្រមាណជាង ១ពាន់​៦រយ លាន​ដុល្លារអាមេរិក ហើយផលប៉ះពាល់នេះ គឺមាន​ទំហំ​តូចប៉ុណ្ណោះ បើធៀបនឹង​ទំហំ GDP របស់ថៃ ដែលមាន​ដល់ទៅជិត ៤២០ ពាន់លាន​ដុល្លារអាមេរិក។

តាមការ​ព្យាករ​បស់ឧបនាយករដ្ឋមន្ត្រីថៃដដែលនេះ នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចថៃ អាចនឹង​ធ្លាក់ចុះ ៦% ដែលវា​ស្របតាម​ការព្យាករ​របស់​ក្រុមប្រឹក្សា​ជាតិ អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចកំណើនខ្ពស់បំផុតក្នុងពិភពលោកនៅឆ្នាំ២០២០

ព័ត៌មាន
សេដ្ឋកិច្ចប្រទេសវៀតណាមនៅឆ្នាំ២០២០នេះ ដ្បិតថា មានអត្រាកំណើនទាបបំផុត មិនធ្លាប់មាននៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះក្ដី ប៉ុន្ដែ កំណើនសេដ្ឋកិច្ចវ…

ទីបំផុត កម្ពុជា​ចាប់ផ្ដើម​បូម​តំណក់ប្រេង​លើក​ដំបូង​របស់ខ្លួនហើយ

ព័ត៌មាន
នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បានប្រកាស​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ នៅថ្ងៃនេះ ថា តំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹង​ចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ