វិស័យពាណិជ្ជកម្ម

កំណើននាំចេញរបស់ឡាវ នៅដើមឆ្នាំ២០២៦ ជាសារពញ្ញាក់ពីសម្ទុះប្រកួតប្រជែងសម្រាប់តំបន់ និងកម្ពុជា


ទោះបីឡាវ ជាប្រទេសដីគោកគ្មានច្រកពាណិជ្ជកម្មតាមសមុទ្រដូចប្រទេសនានានៅក្នុងតំបន់អាស៊ានក៏ដោយ ប៉ុន្តែស្ថិតិថ្មីៗបានបង្ហាញថា សម្ទុះពាណិជ្ជកម្មឡាវ នៅដើមឆ្នាំ២០២៦ បានហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Tines ត្រឹមតែមួយខែដំបូងដើមឆ្នាំ២០២៦ ប្រទេសឡាវ អាចនាំចេញបានរហូតដល់ទៅជិត៨៨៧លានដុល្លារ មានការកើនឡើងរហូតដល់៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័យពាណិជ្ជកម្ម
ដោយ

ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ឡាវ កាលពីខែមករា ឆ្នាំ២០២៦ បានស្ទុះឡើងក្នុងកម្រិតមួយខ្ពស់មិនធ្លាប់មាន ដោយសម្រេចបានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រហូតដល់ជិត៨៨៧លានដុល្លារ មានការកើនឡើងរហូតដល់៣៦%។ កំណើនដ៏គួរឱ្យកត់សម្គាល់នេះ កើតឡើងបន្ទាប់ពីឡាវ បានឆ្លងកាត់បទពិសោធ​មិនល្អកាលពីឆ្នាំ២០២៥ ដែលកាលនោះ ឡាវ បានជួបប្រទះឱនភាពពាណិជ្ជកម្មចំនួន៨៩ លានដុល្លារ បើទោះបីជាកាលពីឆ្នាំ២០២៤ ធ្លាប់សម្រេចបានអតិរេកពាណិជ្ជកម្មរហូតដល់១,៥៤ពាន់លានដុល្លារក៏ដោយ។ តាមរយៈសម្ទុះ​ដ៏ខ្លាំងក្លានៅដើមឆ្នាំនេះ ឡាវ រំពឹងថា នឹងអាចលុបបំបាត់ឱនភាពពាណិជ្ជកម្មកាលពីឆ្នាំមុន ហើយឈានទៅរកការបង្កើតអតិរេកពាណិជ្ជកម្មជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ២០២៦ នេះ។

អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ចន្ទល់ដ៏សំខាន់នៃការនាំចេញរបស់ឡាវនាពេលបច្ចុប្បន្ន គឺបណ្ដាញផ្លូវរថភ្លើង ដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនេះ បានអនុញ្ញាតឱ្យឡាវពង្រីកការតភ្ជាប់យ៉ាងទូលំទូលាយជាមួយទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ដែលសូម្បីតែប្រទេសថៃ ក៏ត្រូវពឹងផ្អែកលើច្រកផ្លូវដែកនេះ សម្រាប់ការនាំចេញផលិតផលមួយផ្នែករបស់ខ្លួនផងដែរ។

ដោយមើលឃើញពីសក្តានុពលនៃការតភ្ជាប់នេះ កម្ពុជា ដែលមានព្រំប្រទល់ភាគឦសានជាប់នឹងប្រទេសឡាវ ក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងសកម្មជាមួយប្រទេសក្បែរខាងមួយនេះផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ កម្ពុជា និងឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ខេត្តអាត់តាពើ របស់ឡាវ និងខេត្តរតនគិរីរបស់កម្ពុជា បានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនរវាងខេត្តទាំងពីរ ដោយបច្ចុប្បន្នស្ថាប័នជំនាញកំពុងបង្កើតក្រុមការងារបច្ចេកទេសរួមគ្នា ដើម្បីត្រួតពិនិត្យការអនុវត្ត និងរៀបចំបទប្បញ្ញត្តិសម្រាប់ការចែករំលែកព័ត៌មានជាប្រចាំ។ កិច្ចព្រមព្រៀងនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពភស្តុភារកម្ម កាត់បន្ថយចំណាយ និងពង្រឹងបណ្តាញតភ្ជាប់ឆ្លងកាត់ព្រំដែនឱ្យកាន់តែរឹងមាំ ដើម្បីទាញយកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចក្នុងតំបន់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


SDF បង្កើតប្រវត្តិសាស្ត្រថ្មីជូនកម្ពុជា ដោយបានឈ្នះពានរង្វាន់ឆ្នើមលំដាប់អន្តរជាតិចំនួន២ ពីស្ថាប័នស្រាវជ្រាវ និងវិភាគឯករាជ្យដ៏ល្បីលំដាប់ពិភពលោក

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានសាងប្រវត្តិសាស្ត្រថ្មីជូនកម្ពុជា តាមរយៈការដណ្តើមបានពានរង្វាន់ឆ្នើមលំដាប់ពិភពលោកចំនួនពីរ គឺពានរង្វាន់ “HC…

អាម៉េរិក កំពុងប្រើយុទ្ធសាស្ត្រវាយបំបែកការគ្រប់គ្រងទីផ្សាររ៉ែកម្ររបស់ចិន តែអ្នកជំនាញថា អាម៉េរិក អាចចាយពេលយូរ

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានចាប់ផ្ដើមអនុវត្តគោលនយោបាយបែបវាយលុក ដើម្បីបំបែកការគ្រប់គ្រងផ្ដាច់មុខរបស់ចិន លើទីផ្សាររ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ