អត្ថបទពាណិជ្ជកម្ម

Limperial Home Luxury ល្បីល្បាញលក់គ្រឿងសង្ហារិម និងចង្កៀងសុទ្ធតែលំដាប់ពិភពលោក បើកដំណើរការសាខាថ្មី លើផ្លូវទំនប់ទួលគោក


ក្រោយពីទទួលបាននូវការគាំទ្រខ្លាំង និងឱ្យតម្លៃខ្ពស់ពីសំណាក់អតិថិជនជាច្រើន ក្នុងអំឡុងពេលជាង ៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Limperial Home Luxury បានបើកដំណើរការសាខាថ្មីមួយទៀត នោះគឺ Limperial Home (សាខាទំនប់ទួលគោក) ដែលមានទីតាំងនៅលើផ្លូវទំនប់ទួលគោក 273 ប្រហែល 600ម៉ែត្រ ពីអង់តែងទួលគោក ។
photo_2023-06-05_17-17-17
ដោយ

បើតាម តំណាង ក្រុមហ៊ុន លក់គ្រឿង សង្ហារិម លំដាប់អភិជនមួយ នេះ បាន ឱ្យដឹងថា សាខាថ្មីនេះ មានផ្គត់ផ្គង់ផលិតផលប្រណិតៗដូចជាគ្រឿងសង្ហារិមនាំចូលផ្ដាច់មុខម៉ាក Bicer Kardesler Mobilya ដ៏ល្បីល្បាញរប ស់ ប្រទេសតួកគី មានដើមកំណើតតាំងពីឆ្នាំ 1976 ដែលមានការរចនាម៉ូតបែប Classic ឆ្លាក់ដោយដៃសុទ្ធសាធ ពីឈើខ្លឹមដ៏កម្រខាងប៉ែកអឺរ៉ុប ឈ្មោះ Hornbeam សម្រាប់តុបតែងលម្អ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងបន្ទប់ទទួលទានអាហារ ។

ចង្កៀងអគ្គិសនីម៉ូតអឺរ៉ុបដ៏ប្រណិតគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់ រចនាឡើងពី គ្រីស្តាល់ K9, ស្ពាន់សុទ្ធ, និងមានស្រោបមាស 24K ស័ក្តិសមបំផុតសម្រាប់តុបតែងលម្អគេហដ្ឋានដូចជា ចង្កៀងរំយោល ចង្កៀងអិបពីដាន និងចង្កៀងជញ្ជាំង។

ក្រៅពី ចង្កៀង ប្រណិត នេះ សាខា ថ្មី នៃក្រុមហ៊ុន Limperial Home Luxury ក៏មាន ដាក់ តាំង និងលក់ គ្រឿងវត្ថុអានុស្សាវរីយ៍ប្រណិតៗ សម្រាប់តាំងលម្អ ផ្ដល់ភាពស្រស់ស្អាត និងលើករាសីដល់គេហដ្ឋានលោកអ្នក ។ ក្រៅពីផ្គត់ផ្គង់គ្រឿងសង្ហារិម និងអំពូលប្រណីតៗ ក្រុមហ៊ុន ក៏ មានផ្ដល់ សេវាកម្មប្រឹក្សាយោបល់ ដឹកជញ្ជូន តម្លើង និងសម្អាតចង្កៀងដោយឥតគិតថ្លៃនិង សេវាកម្មជួសជុលជាដើម។

អ្វីដែលសំខាន់ ឈុតនៃគ្រឿងសង្ហារិម ដែលមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន Sultan Sofa Set (Sultan = ស្ដេច ឬ អធិរាជ) Sehrazat Sofa Set (Sehrazat = ម្ចាស់ក្សត្រី) ជា ឈុតធំជាងគេនៃ Collection ទាំងអស់របស់ប្រេន Bicer Kardesler Mobilya ។ ជាពិសេស ផលិតផលមានក្នុងស្តុក និងកំពុងតាំងបង្ហាញនៅក្នុងបន្ទប់ Showroom ដែលអតិថិជនអាចមកទស្សនា ស្ទាប និងពិនិត្យពីគុណភាពផ្ទាល់ ជ្រើសរើសផលិតផលបានភ្លាម ដោយមិនចាំបាច់រងចាំយូរឡើយ។

តំណាងក្រុមហ៊ុន Limperial Home Luxury បានឱ្យដឹងថា មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន Limperial Home Luxury មានការគាំទ្រខ្លាំងមកដល់បច្ចុប្បន្ន និងអាចបើកដំណើរការសាខាថ្មី Limperial Home (សាខាទំនប់ទួលគោក) ដោយប្រកាន់ភាពស្មោះត្រង់ គុណភាពផលិតផលល្អ (មានម៉ាកប្រេន និងប្រភពច្បាស់លាស់) សេ វាកម្មល្អ (សេវាកម្មរហ័ស ផ្ដល់នូវទំនុកចិត្តខ្ពស់)។

សម្រាប់អតិថិជនមិនពិបាកធ្វើដំណើរចេញក្រៅប្រទេសស្វែងរកផលិតផលដោយខ្លួនឯងទៀតនោះទេ ដែលអាចប្រឈមនិងផលលំបាកដូចជា រង់ចាំយូរ មិនមានទំនុកចិត្ត ប្រឈមនឹងការបាក់បែក ជាយថាហេតុក្រុម ហ៊ុន Limperial Home បានយល់ដឹងពីផលលំបាកយ៉ាងច្បាស់ទើបផ្ដល់សេវាកម្មយ៉ាងឥតខ្ចោះចំពោះ អតិថិជន ទាំងដឹកជញ្ជូន ធានាសុវត្ថិភាព និងទំនុនកចិត្តដល់ទីតាំង។

Limperial Home (សាខាទំនប់ទួលគោក) មានអាស័យដ្ឋាននៅ អគារលេខ#80, ផ្លូវទំនប់ទួលគោក 273, ភូមិបាក់ទូក, សង្កាត់ទួលសង្កែទី1, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ, ឬអាចទំនាក់ទំនងតាមទូរស័ព្ទ ៖ 092 222 441, 061 610 222, 016 610 222។

𝐌𝐚𝐩: https://goo.gl/maps/YZHQ69i8BpkahEYW6

𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: https://www.facebook.com/limperialhomeluxury




អត្ថបទបន្ទាប់


ទីតាំងកម្សាន្តដ៏ល្អបំផុតសម្រាប់គ្រួសារគឺនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានទាំងប្រូម៉ូសិន 70% ទាំងចាប់ឆ្នោតយករង្វាន់ធំៗជាច្រើន

ព័ត៌មាន
ហាងម៉ាកល្បីៗជាច្រើនដែលប្រមូលផ្ដុំគ្នានៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល រាប់តាំងពីហាងសម្លៀកបំពាក់ ភោជនីយដ្ឋាន រោងភាពយន្ដ កន្លែងកម្សាន្…

សម្តេច ហ៊ុន សែន ផ្តាំអត្តពលិកកម្ពុជាកុំឲ្យបាក់ទឹកចិត្ត និងត្រូវធ្វើជាម្ចាស់ផ្ទះឲ្យបានល្អ ទោះមិនទទួលបានមេដាយក្ដី

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តក្រើនរំលឹកដល់អត្តពលិកមានពិការភាពកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឲ្យបានល្អ បើទោះបីពួកគេទទួល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ