អត្ថបទក្រុមហ៊ុន

ទីតាំងកម្សាន្តដ៏ល្អបំផុតសម្រាប់គ្រួសារគឺនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានទាំងប្រូម៉ូសិន 70% ទាំងចាប់ឆ្នោតយករង្វាន់ធំៗជាច្រើន


ហាងម៉ាកល្បីៗជាច្រើនដែលប្រមូលផ្ដុំគ្នានៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល រាប់តាំងពីហាងសម្លៀកបំពាក់ ភោជនីយដ្ឋាន រោងភាពយន្ដ កន្លែងកម្សាន្ដ ហាងផលិតផលថែរក្សាសម្រស់ ហាងលក់គ្រឿងអេឡិចត្រូនិក បើកការលក់បញ្ចុះតម្លៃដ៏សម្បើមរហូតដល់ ៧០% ចាប់ពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា សម្រាប់ឱកាសលក់ពាក់កណ្ដាលឆ្នាំ (Mid-Year Sale)។
ទីតាំងកម្សាន្តដ៏ល្អបំផុតសម្រាប់គ្រួសារគឺនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានទាំងប្រូម៉ូសិន 70% ទាំងចាប់ឆ្នោតយករង្វាន់ធំៗជាច្រើន

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាផ្សារទំនើបដែលល្អបំផុត សម្រាប់អតិថិជនដែលចង់មកលំហែអារម្មណ៍ ឫចំណាយពេលវេលាដ៏មានតម្លៃជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់នាពេលចុងសប្តាហ៍។ ផ្សារទំនើបនេះមានទីធ្លាធំទូលាយ បរិយាកាសស្រស់ស្រាយ សាកសមបំផុតសម្រាប់គ្រួសារដែលមានកូនតូចៗ ដោយមានកន្លែងរំអិលសម្រាប់ក្មេងលេងដោយឥតគិតថ្លៃ។​ អ្វីដែលពិសេសជាងនេះទៀតនោះ នៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក៏មានឧបករណ៍ដ៏សម្បូរបែបនៅក្នុងពិភពកម្សាន្ត Doozii ដែលជំរុញដល់ការលូតលាស់ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតី នៅក្នុងទីតាំងដ៏ធំទូលាយរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិត សុវត្ថិភាព និងផាសុកភាព។ នៅ Doozii ក៏មានបម្រើអាហារសម្រន់ ភេសជ្ជ:ដ៏ឈ្ងុយឆ្ងាញ់ ដែលផ្ដោតលើសុវត្ថិភាព និងអនាម័យសម្រាប់កុមារ និងក្រុមគ្រួសារ។

មជ្ឈមណ្ឌលលក់ទំនិញ​ក្នុងស្រុកឈានមុខគេមួយ​នេះ​ បាននឹងកំពុង​រៀបចំឲ្យមាន​ព្រឹត្តិការណ៍លក់ពាក់កណ្ដាលឆ្នាំ (Mid Year sale) ដោយបាន​ប្រមូលផ្ដុំនូវការលក់បញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់​​នៅតាមហាងល្បីៗជាច្រើនដូចជា ហាងលក់សម្លៀកបំពាក់ Wavera, ហាងលក់សម្លៀកបំពាក់កូនក្មេង Balabala, ភោជនីយដ្ឋាន Papa John’s Pizza Cambodia, Potato Corner, រោងភាពយន្ត Legend Premium , កន្លែងកម្សាន្ត Doozii, កន្លែងកម្សាន្ត Neo Game Oasis, ហាងលក់ផលិតផលថែរក្សាសម្រស់ Nature Republic, ឱសថស្ថាន Ucare, ហាងលក់សម្ភារៈអេឡិចត្រូនិច K-Four និងហាងល្បីៗជាច្រើនទៀត។

ក្រៅតែពីមានការលក់បញ្ចុះតម្លៃដ៏អស្ចារ្យហើយនោះ អតិថិជន​ក៏មាន​ឱកាស​ចាប់ឆ្នោតផ្សងសំណាង​សម្រាប់​ការចំណាយចាប់ពី ៣០ដុល្លារឡើងទៅ ដោយនឹងទទួលបាន​ការចាប់​រង្វាន់ឆ័ត្រ ឬ Ize ភ្លាមៗ និងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនទៀតដូចជា ទូរស័ព្ទ ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ និងរង្វាន់ជាច្រើនទៀត។ ការចាប់រង្វាន់នេះ នឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយការប្រគុំតន្ត្រី និងការតាំងពិព័រណដ៏សម្បូរបែប ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាផ្សារទំនើបដែលល្អបំផុត សម្រាប់អតិថិជនដែលចង់មកលំហែអារម្មណ៍ ឫចំណាយពេលវេលាដ៏មានតម្លៃជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់នាពេលចុងសប្តាហ៍។

តោះ! កុំអោយឱកាសដ៏ពិសេសនេះកន្លងផុត! មកចំណាយពេលវេលាដ៏មានតម្លៃនៅផ្សារទំនើប ជីប ម៉ុង​ សែនសុខ ម៉ល ទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/chipmongsensok

ឬទាក់ទងមកលេខ៖ 070 822 822 ឬ 096 888 9 888 ។

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល៖

- លេខទូរស័ព្ទ៖ 066 401 222

- តេលេក្រាម៖ 066 401 222 (@AmKeolong)

- អ៊ីមែល៖ [email protected]




អត្ថបទបន្ទាប់


យោធាចិនស្តីបន្ទោសកងនាវាអាមេរិក និងកាណាដាថា ជាដើមហេតុដែលហៀបធ្វើឱ្យមានការប៉ះទង្គិចគ្នានៅច្រកសមុទ្រតៃវ៉ាន់

ព័ត៌មាន
យោធារបស់ប្រទេសចិនបានស្តីបន្ទោសសហរដ្ឋអាមេរិក និងកាណាដាខ្លាំងៗ ពីបទចង់បង្កហានិភ័យដោយចេតនា បន្ទាប់ពីកងនាវាចរណ៍របស់ប្រទេសទាំងពីរបានធ្វើដំ…

Limperial Home Luxury ល្បីល្បាញលក់គ្រឿងសង្ហារិម និងចង្កៀងសុទ្ធតែលំដាប់ពិភពលោក បើកដំណើរការសាខាថ្មី លើផ្លូវទំនប់ទួលគោក

ព័ត៌មាន
ក្រោយពីទទួលបាននូវការគាំទ្រខ្លាំង និងឱ្យតម្លៃខ្ពស់ពីសំណាក់អតិថិជនជាច្រើន ក្នុងអំឡុងពេលជាង ៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Limperial Home Luxu…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ