
ជាលទ្ធផល នៅថ្ងៃទី0៧ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗនេះ អិលអូអិលស៊ី បានរកឃើញម្ចាស់រង្វាន់ម៉ូតូ ហុងដា ឌ្រីម ទី0១ ប្រចាំខែមេសាដោយជោគជ័យ តាមរយៈការចាប់រង្វាន់ដោយចៃដន្យនៅលើការផ្សាយបន្តផ្ទាល់ ពីគណនីហ្វេសប៊ុកផេកផ្លូវការរបស់ អិលអូអិលស៊ី ។ ម្ចាស់រង្វាន់ទី0១ បានទៅលើជីវករម្នាក់ ដែលជាអ្នកប្រើប្រាស់ សេវាអិលអូអិលស៊ី KHQR គឺអ្នកស្រី នី ឌីណា មានទីលំនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លក្ខខណ្ឌ សម្រាប់អតិថិជនដែលអាចឈ្នះម៉ូតូពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី គឺអាជីវករគ្រាន់តែប្រើប្រាស់ អិលអូអិលស៊ី KHQR នៅទីតាំងអាជីវកម្មខ្លួន ដើម្បីទទួលការទូទាត់ប្រាក់ពីអតិថិជន ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នោះមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream សរុបចំនួន ៣គ្រឿង ដោយ អិលអូអិលស៊ី នឹងធ្វើការចាប់រង្វាន់រៀងរាល់មួយខែម្តង ដើម្បីស្វែងរកម្ចាស់រង្វាន់។

ដើម្បីជាការអបអរដល់អតិថិជនដែលបានគាំទ្រ និងប្រើប្រាស់ផលិតផល និងសេវាកម្ម របស់ អិលអូអិលស៊ី ក្រុមការងារបានធ្វើដំណើរទៅដល់ទីតាំងអាជីវកម្មរបស់អ្នកស្រីនី ឌីណា ផ្ទាល់តែម្តង ដើម្បីប្រគល់រង្វាន់ម៉ូតូហុងដា ឌ្រីមដ៏ថ្មីសន្លាងពី អិលអូអិលស៊ី ទៅកាន់អ្នកស្រីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ផងដែរថាការផ្តល់ជូនដ៏ពិសេសនេះនៅតែបន្ត ដូច្នេះសម្រាប់អាជីវករដែលមិនទាន់ឈ្នះរង្វាន់ សូមកុំទាន់អាលអស់សង្ឃឹម។ រួសរាន់ដាក់ អិលអូអិលស៊ី KHQR ទទួលការទូទាត់ពីអតិថិជន ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូបន្ទាប់ទៀត ដោយអនុវត្តតាមលក្ខខណ្ឌក្នុងការចូលរួមងាយៗ ដោយគ្រាន់តែប្រើប្រាស់ អិលអូអិលស៊ី KHQR ដើម្បីទទួលការស្គែនទូទាត់ពីភ្ញៀវ ក្នុងអំឡុងពេល ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ហើយទទួលការទូទាត់ពីអតិថិជន សរុបតិចបំផុត ៥០ នាក់ក្នុងមួយខែ ទទួលបានប្រតិបត្តិការ សរុបយ៉ាងតិច ១០០ដុល្លារ ឬ ៤០ម៉ឺនរៀលក្នុងមួយខែ ហើយគ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត 0,5 ដុល្លារ ឬ 2,000 រៀល ។

សម្រាប់ព័ត៌មានបន្ថែមដើម្បីចង់ក្លាយជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី សូមទាក់ទងមកកាន់លេខទូរសព្ទ 023 991 991 ដើម្បីចុះឈ្មោះជាដៃគូអាជីវករ ដោយមិនអស់កម្រៃសេវា ៕