Advertisement
ទីផ្សារ​អចលនទ្រព្យថៃ

ចិនទិញផ្ទះនៅថៃ ដោយចាយប្រាក់សរុបប្រាក់ជាង ១.២០០ លានដុល្លារឆ្នាំ២០១៨


មិនមែនតែកម្ពុជាទេ ដែលចិនកំពុងលុកលុយ ខ្លាំងខាងទីផ្សារអចលនទ្រព្យនោះ។ ប្រទេសថៃក្បែរខាងឯណោះវិញ បានស្រូបលុយចិនជាច្រើនសន្ធឹក ដោយជនជាតិចិននាំមុខគេក្នុងចំណោមជនបរទេសដែលទិញខុនដូនៅប្រទេសថៃ។ តាមតួលេខដែលចេញផ្សាយដោយធនាគារជាតិថៃបង្ហាញថា ជនជាតិចិនបានចំណាយប្រាក់អស់ចំនួន ៤០ ពាន់លានបាត ឬស្មើនឹងប្រមាណ ១,២៥ ពាន់លានដុល្លារអាមេរិក លើអចលនទ្រព្យថៃកាលពីឆ្នាំមុន។ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិន South China Morning Post។
ចិនទិញផ្ទះនៅថៃ ដោយចាយប្រាក់សរុបប្រាក់ជាង ១.២០០ លានដុល្លារឆ្នាំ២០១៨ (South China Morning Post)
ដោយ
Advertisement

ការទិញខុនដូ​មានភាពពេញ​និយម​ជាពិសេស​ជាមួយអ្នកទិញ​មកពីប្រទេសចិន។ អ្នកទិញមកពី​សហរដ្ឋអាមេរិក សិង្ហបុរី តៃវ៉ាន់ ចក្រភពអង់គ្លេស និងជប៉ុន​ក៏ស្ថិតក្នុង​ចំណោម​អ្នកចំណាយ​ធំបំផុត​លើខុនដូ​នៅក្នុងប្រទេស​ថៃ​ដែរ​កាលពីឆ្នាំមុន។

លោកស្រី Carrie Law នាយិកា​ប្រតិបត្តិ នៃគេហទំព័រ​ទិញលក់​អចលនទ្រព្យ​ធំជាងគេ​របស់ចិន​ឈ្មោះ Juwai.com ត្រូវបានកាសែតហុងកុង​ស្រង់ប្រសាសន៍​ឱ្យដឹងថា «តម្លៃទាប​និងពន្ធ​គឺជាកត្តា​ដែលទាក់ទាញ​អតិថិជនចិន។ ទាំងកាណាដា និងអូស្រ្តាលី បានធ្លាក់ចុះ​ទីផ្សារ​អចលនទ្រព្យ និងពន្ធ​លើអ្នកទិញ​បរទេសថ្មីៗ។ នេះអាចជួយជំរុញ​ការវិនិយោគ​ឆ្ងាយពីបណ្តា​ប្រទេស​ទាំងនោះ»។ ប្រទេសថៃមិន​កំណត់ពន្ធ​បន្ថែមលើ​អ្នកទិញ​បរទេសទេ។ តម្លៃផ្ទះមួយ​យូនីត ចាប់ផ្តើមពី តម្លៃ១០ ម៉ឺន ដុល្លារ​អាមេរិក។

តាមការ​ស្ទង់​មតិ​របស់​គេហទំព័រ​ Juwai អ្នកទិញប្រហែល​ពាក់កណ្តាល​បាននិយាយថា ពួកគេបាន​ទិញអចលនទ្រព្យ​សម្រាប់ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន។ ការមានផ្ទះលំហែ គឺជាគោលដៅ​របស់​អ្នកទិញ ១៥ ភាគរយ។ ហើយការមាន​ផ្ទះល្អ រស់នៅក្នុង​អំឡុង​ពេលចូល​និវត្តន៍​ គឺជាគោលបំណង​របស់​អ្នកទិញ ៦,៣ ភាគរយ។ ប្រហែល ៧០ ភាគរយ នៃអ្នកទិញ​ទាំងអស់ បានប្រាប់​គេហទំព័រថា ពួកគេសង្ឃឹម​ថា ផ្ទះ  របស់ពួកគេ​នឹងក្លាយ​ជាការ​វិនិយោគ​ដ៏ល្អនៅ​ថ្ងៃអនាគត។

អ្នកលក់រាយត្រូវបានអនុញ្ញាត​ឱ្យកាន់កាប់ ៤៩% នៃគម្រោង​នៅក្នុងគម្រោង​ខុនដូណាមួយ នៅក្នុងប្រទេសថៃ​ប៉ុន្តែមិនត្រូវ​បានអនុញ្ញាត​ឱ្យមានដី​ផ្ទាល់ខ្លួនទេ។

លោក Surachet Kongcheep អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Phoenix Property Development & Consultancy មានមូលដ្ឋាន​នៅទីក្រុង​បាងកក​បានឱ្យដឹងថា: «តម្លៃអចលនទ្រព្យ​ក្នុងប្រទេស​ថៃមិនថ្លៃ​ពេកទេហើយ ចិនភាគច្រើន​ចំណាយ​លើផ្ទះ ដែលមាន​តម្លៃក្រោម ៣លានបាត (ប្រហែល​៣ម៉ឺន​ដុល្លារអាមេរិក)​ជាទម្រង់​វិនិយោគ»។

ការកើនឡើង​ប្រជាប្រិយភាព​នៃអចលនទ្រព្យ​របស់ប្រទេសថៃនៅ​ក្នុងប្រទេសចិន​ គឺថាគម្រោង​អគារខុនដូ​ដែលត្រូវបាន​លក់​នៅដីគោក​ត្រូវបាន​លក់អស់​មុនការ​លក់ក្នុងស្រុក។ លោកបាននិយាយថា ប្រទេសថៃកំពុងជួប​ប្រទះនូវការ​ផ្គត់ផ្គង់លើស​តម្រូវការ​ក្នុងទីផ្សារ​អចលនទ្រព្យ។ ផ្ទះល្វែងថ្មី​ប្រហែល ៥៨ ពាន់ខ្នង​ត្រូវបានបង្កើត​ឡើងនៅ​ក្នុងប្រទេស​កម្ពុជា​នៅឆ្នាំ ២០១៧ និង ៦៦ពាន់ខ្នង​ ត្រូវបានសាង​សង់​កាលពីឆ្នាំ​មុនបើប្រៀបធៀប​ទៅនឹងចំនួន ៤០ពាន់ខ្នង ទៅ ទៅ៥០ពាន់ខ្នង ដែលបាន​បង្កើត​ជារៀង​រាល់ឆ្នាំ។

អ្នកសង្កេតការណ៍​និយាយថា ចំណាប់អារម្មណ៍​ពីអ្នកទិញ​បរទេស​និងវិនិយោគិន​ចិន នឹងទ្រទ្រង់​វិស័យនេះ សម្រាប់ឆ្នាំ​ខាងមុខនេះ។ ជនបរទេស​ចាយប្រាក់ ៩២ ពាន់លានបាត (២,៨៨ ពាន់លាន​ដុល្លារ) ដើម្បីទិញ​អចលនទ្រព្យ​កាលពីឆ្នាំ​មុនធៀបនឹង ៧០ ពាន់លានបាត (ជាង ២ពាន់​លានដុល្លារ) នៅឆ្នាំ ២០១៧ ។ ថៃរំពឹងថា តួលេខនេះនឹង​ឡើងដល់ ១០០ ពាន់លានបាត ឬជាង ៣,៣ពាន់​លាន​ដុល្លារ នៅឆ្នាំ​២០១៩៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលពន្ធដារ កើនដល់ជាង ១,១ ពាន់លានដុល្លារអាមេរិក នៅ ៤ខែដើម ឆ្នាំ២០១៩

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ចេញរបាយការណ៍ជាសាធារណៈឱ្យដឹងថា ចំណូលពន្ធដារនៅត្រឹមរយៈពេលបួនខែដើមឆ្នាំ២០១៩ មានចំនួន ៤.៦០០ពាន់លានរៀលឬប្រមាណ...

ឥណ្ឌូនេស៊ីត្រៀមជាង ៤០០ ពាន់លានដុល្លារ សម្រាប់ការកសាងប្រទេស ក្នុងរដ្ឋាភិបាលអាណត្តិថ្មី

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ីកំពុងព្រាងផែនការមាន មហិច្ឆតាធំបំផុតនៅអាស៊ាន។ គម្រោងសាងសង់នេះ មានទឹកប្រាក់ជាង ៤០០ ពាន់លានដុល្លារចំណាយលើ ការសាងសង់ព្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ