អត្ថបទពាណិជ្ជកម្ម

អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រ ISO/IEC 27001: 2022 ស្តង់ដារអន្តរជាតិ ក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន


អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ថ្មីៗនេះបានប្រកាសជាផ្លូវការអំពីការទទួលបានវិញ្ញាបនបត្រ ISO/IEC 27001: 2022 ដែលជាស្ដង់ដារអន្តរជាតិក្នុងការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពព័ត៌មានកម្រិតអន្តរជាតិ ពីស្ថាប័ន Bureau Veritas Certification Holding SAS ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រ ISO/IEC 27001: 2022 ស្តង់ដារអន្តរជាតិ ក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន
ដោយ
អំពី LOLC

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ចាត់ទុកការទទួលបានវិញ្ញាបនបត្រនេះ គឺជាការឆ្លុះបញ្ចាំង​ឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់​របស់ខ្លួន ក្នុងការការពារទិន្នន័យរបស់អតិថិជន ឱ្យមាន​ប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមស្ដង់ដារសុវត្ថិភាពអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាការផ្ដល់នូវទំនុចិត្តកាន់តែខ្ពស់ថែមទៀត​ សម្រាប់អតិថិជនមកលើគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ផងដែរ។

ស្របជាមួយនឹងការទទួលស្គាល់ ដោយស្ថាប័នអន្តរជាតិ​លើផ្នែកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពព័ត៌មាន​ក៏ដោយ អិលអូអិលស៊ី អះអាងថា ខ្លួននៅតែខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឱ្យកាន់តែខ្លាំង​ក្លា​ថែមទៀត ស្របទៅតាមការលូតលាស់ដ៏ឆាប់រហ័ស​នៃវិស័យបច្ចេកវិទ្យាសម័យទំនើប សំដៅធ្វើយ៉ាងណា ថែរក្សានូវព័ត៌មានសម្ងាត់ ភាពត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ ​សម្រាប់អ្នកប្រើប្រាស់។

អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេមួយ ដែលតែងតែផ្ដល់នូវដំណោះស្រាយ​ផ្នែកហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការរបស់ក្រុមគ្រួសារពលរដ្ឋកម្ពុជា សហគ្រិន និងអតិថិជន ដែលជាអ្នកស្វែងរកឱកាសដើម្បីធ្វើឱ្យជីវភាព និងសេដ្ឋកិច្ចមានការរីកចម្រើន។ ជាមួយគ្នានេះដែរ តាមរយៈការផ្ដល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ អិលអូអិលស៊ី កំពុងក្លាយជាផ្នែកមួយ​ដ៏សំខាន់​ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន។




អត្ថបទបន្ទាប់


ចិន ជំរុញការលក់លំនៅឋានដែលសាងសង់រួច ខណៈទីផ្សារអចលនទ្រព្យជារួមបន្តធ្លាក់ចុះ

ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកកំពុងជំរុញឱ្យរដ្ឋបាលមូលដ្ឋាន និងអ្នកអភិវឌ្ឍន៍ផ្តោតលើការលក់ផ្ទះល្វែងដែលបានសាងសង់រ…

មហាយក្សចិន និងរុស្ស៊ី ព្រមានសហរដ្ឋអាម៉េរិក កុំឱ្យលូកដៃចូលក្នុងសង្គ្រាមអុីរ៉ង់-អុីស្រាអែល

ខណៈដែលជម្លោះប្រដាប់អាវុធរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាន់តែកើនឡើងកម្ដៅឈានទៅដល់ការវាយប្រហារដោយកាំជ្រួចមីស៊ីល ការវាយប្រហារដោយយន្តហោះដ្រូន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ