ការឡើងថ្លៃតម្លៃប្រេងនៅវៀតណាម

តម្លៃប្រេងពិភពលោកឡើងថ្លៃខ្លាំង ជំរុញឱ្យតម្លៃប្រេងវៀតណាមហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ


ការឡើងថ្លៃតម្លៃប្រេងជាសកល ជំរុញឱ្យតម្លៃប្រេងឥន្ធនៈដាក់លក់នៅក្នុងប្រទេសវៀតណាមបានកើនឡើងជាង ៥២ ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនះ ខណៈដែលតម្រូវការសេដ្ឋកិច្ចក៏មានការកើនឡើងផងដែរក្នុងអំឡុងពេលដែលវៀតណាម កំពុងបើកដំណើរការប្រទេសជាបណ្ដើរៗឡើងវិញ។ នេះបើយោងតាមការចញផ្សាយរបស់សារព័ត៌មាន VN Express។
ការឡើងថ្លៃតម្លៃប្រេងជាសកល ជំរុញឱ្យតម្លៃប្រេងឥន្ធនៈដាក់លក់នៅក្នុងប្រទេសវៀតណាមបានកើនឡើង

ថ្លៃប្រេងឥន្ធនៈនៅវៀតណាមបានកើនចន្លោះពីជាង ៤០% ទៅជាង ៥២% នៅឆ្នាំនេះ ជាមួយនឹងការកើនថ្លៃចុងក្រោយកាលពីថ្ងៃទី២៦ តុលា ប្រេងសាំងនៅវៀតណាមបានកើនដល់ជាង ១ ដុល្លារ ក្នុងមួយលីត្រ ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ២០១៤ ។

ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុបាននិយាយរួមគ្នាថា ចាប់តាំងពីខែកញ្ញ មក ប្រទេសវៀតណាមបានដំឡើងថ្លៃប្រេងឥន្ធនៈចំនួន ៤ ដង ប៉ុន្តែការកើនឡើងរួមគ្នានៅឆ្នាំនេះនៅតែទាបជាងអត្រាពិភពលោក។

យ៉ាងណាមិញ ជុំវិញតម្លៃប្រេងឥន្ធនៈកើនខ្ពស់បានធ្វើឱ្យមានការព្រួយបារម្ភអំពីការកើនឡើងអតិផរណាផងដែរ។ ជាក់ស្ដែង អតីតប្រធានការិយាល័យស្ថិតិទូទៅវៀតណាមបាននិយាយថា ការកើនឡើងក្នុងករណីតម្លៃប្រេងឥន្ធនៈ ១០% នឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុបថមថយចុះ និងជំរុញតម្លៃទំនិញប្រើប្រាស់ដែលបង្កឲ្យអតិផរណាកើនបន្ថែម។

សូមជម្រាបថា ការឡើងថ្លៃប្រេងឥន្ធនៈកំពុងដាក់សម្ពាធលើក្រុមហ៊ុនដែលទើបចាប់ផ្ដើមបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ក្រោយពីការរផលប៉ះពាល់ដោយសារវិបត្តិកូវីដផងដែរ។ ជាពិសេស ក្រុមហ៊ុនវិស័យដឹកជញ្ជូន ហើយមិនតែប៉ុណ្ណោះការកើនឡើងនៃការចំណាយលើវិស័យដឹកជញ្ជូនក៏មានផលប៉ះពាល់ដល់វិស័យផ្សេងទៀតផងដែរ។ ទោះយ៉ាងណា អ្នកជំនាញមួយចំនួនបានស្នើឱ្យកាត់បន្ថយពន្ធ និងថ្លៃសេវាដែលមានប្រហែល ៦០% នៃតម្លៃប្រេងឥន្ធនៈបច្ចុប្បន្ន ដើម្បីបន្ធូរបន្ថយសម្ពាធលើអាជីវកម្ម និងអ្នកប្រើប្រាស់។ សូមជម្រាបថា វៀតណាមបាននាំចូលប្រេងឥន្ធនៈក្នុងទំហំទឹកប្រាក់ប្រមាណជិត ៣ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូង ដែលកើនឡើងជាង ១៥ ភាគរយ បើធៀបទៅនឹងឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាសំខាន់អ្វីខ្លះទើបធ្វើឲ្យក្រុមហ៊ុន Facebook សម្រេចប្តូរឈ្មោះទៅជា Meta ?

ព័ត៌មាន
មហាសេដ្ឋីវ័យក្មេងអាមេរិក ម៉ាក ហ្សាក់គឺប៊ឺក (Mark Zuckerberg) នៅថ្ងៃទី២៩តុលានេះ បានប្រកាសផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនរបស់ខ្លួនពី «Facebook…

កញ្ចប់ថវិកាចំណាយដ៏សម្បើមរបស់រដ្ឋបាលលោកចូបៃឌិន ត្រូវកាត់បន្ថយពាក់កណ្តាលក្រោយខ្វះការគាំទ្រ

ព័ត៌មាន
ប្រធានាធិបប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានបង្ហាញផែនការថ្មី ក្នុងរបៀបវារៈកសាងសហរដ្ឋអាមេរិកឲ្យប្រសើរឡើងវិញ តាមរយៈតីអាមេរិក លោកចូ បៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ