អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី លី ហួរ អ៊ីនសួរេន និង លី ហួរ លីស៊ីង បានចូលរួមក្នុងកម្មវិធី «អបអរសាទរខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន»


ក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី លី ហួរ អ៊ីនសួរេន និង លី ហួរ លីស៊ីង បានចូលរួមក្នុងកម្មវិធី «អបអរសាទរខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នាសួនច្បារ វត្តបទុមវតី រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានអ្នកចូលរួមនិងទស្សនាច្រើនកុះករ។
ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី លី ហួរ អ៊ិនសួរេន និង លី ហួរ លីស៊ីង បានចូលរួមក្នុងកម្មវិធី «អបអរសាទរខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន»

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានសិទ្ធិអាចជ្រើសលេខចុះបញ្ជីពិសេសណាមួយដែលខ្លួនពេញចិត្ត សម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួន ដែលស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព។

ក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី លី ហួរ អ៊ីនសួរេន និង​ លី ហួរ លីស៊ីង បានចូលរួមគាំទ្រក្នុងកម្មវិធីនេះជាមួយនឹងបណ្តាក្រុមហ៊ុនផ្សេងទៀត ដោយក្រុមហ៊ុនរបស់យើងបានរៀបចំស្តង់ពិព័រណ៌ធំទូលាយ រចនាតុបតែងមានភាពទាក់ទាញ និងមានតាំងបង្ហាញរថយន្តប្រណិតសម័យដើមដ៏ស្រស់ស្អាតដើម្បីអោយភ្ញៀវទស្សនានិងថតរូបលេងកំសាន្ត។ ក្នុងរយៈពេល២ថ្ងៃនេះយើងទទួលបានអ្នកទស្សនា និងគាំទ្រច្រើនកុះករ នៅស្តង់របស់ក្រុមហ៊ុនយើង ព្រមទាំងទទួលបានរង្វាន់កាដូអនុស្សាវរីយ៍ពីក្រុមហ៊ុនទាំង៣ជាច្រើនសន្ធឹកសន្ធាប់។

ក្នុងកម្មវិធីនេះផងដែរ ក៏មានការប្រគំតន្ត្រីខ្នាតធំដែលមានការចូលរួមពីតារាល្បីៗ ដូចជា អ្នកនាង ឱក សុគន្ធកញ្ញា , អ្នកនាង សុគន្ធ នីសា, អ្នកនាង ចាន់កែវ និមល, កញ្ញា សូហ្វៀ, កញ្ញា អេណាវីតា, រ៉ូលីន, លោក Vann Da - វណ្ណដា, លោក វណ្ណថាន, លោក ខាយ, លោក ខាត់ សម្បត្តិកិត្យា, ក្រុម Polarix - ប៉ូឡារិច និងក្រុម La Cima Cartel ។




អត្ថបទបន្ទាប់


ការប្រកាសបើក “វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី២”

ព័ត៌មាន
នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញប្រកាសបើក “វគ្គបណ្ដុះបណ្…

ធនាគារ SME ប្តេជ្ញាចូលរួមផ្តល់កម្ចីគាំទ្រដល់ការកែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់ការនាំចេញ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យម(SME)បានចាត់ទុកការកែច្នៃគ្រាប់ស្វាយចន្ទីជាវិស័យអាទិភាពមួយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ