អត្ថបទក្រុមហ៊ុន

ការប្រកាសបើក “វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី២”


នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញប្រកាសបើក “វគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី២” ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នៅអគារ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។
វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី២

វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី២ ត្រូវបានរៀបចំក្នុងរយៈពេលចំនួន ៣ ថ្ងៃ ពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ និងមានអ្នកចូលរួមសរុបចំនួន ២១០ រូប ដែលមានសមាសភាពអញ្ជើញមកពីក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច, បុគ្គលដែលមានបំណងផ្តល់សេវាក្នុងវិស័យបរធនបាកិច្ច, និងសាធារណជន។

សូមបញ្ជាក់ផងដែរថា នាពេលថ្មីៗទៅនេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកម្មវិធីវេទិការបរធនបាលកិច្ច និយ័តករបរធនបាលកិច្ចក៏បានប្រកាសអំពីអត្ថិភាពនៃទីផ្សារបរធនបាលកិច្ចជាមួយនឹងប្រតិបត្តិការពេញលេញ។

ដែលមានន័យថាប្រទេសកម្ពុជាមានទីផ្សារបរធនបាលកិច្ច មានប្រតិបត្តិការពេញលេញ រួមមានទី១ បទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់ដាក់ឱ្យដំណើរការប្រតិបត្តិការបរធនបាលកិច្ចក៏ដូចជាប្រតិបត្តិការតួអង្គពាក់ព័ន្ធ, ទី២ តួអង្គពាក់ព័ន្ធដែលក្នុងនោះមានក្រុមហ៊ុនបរធនបាល ក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលរូបវន្តបុគ្គលឯករាជ្យ ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សារសុវត្ថិភាព ឬសេវារក្សាទុក( Escrow Services) ។

ក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងទី៣ ផលិតផល និងសេវាបរធនបាលកិច្ចមានដូចជា បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល ដែលមានការចុះបញ្ជីសរុប ៤៩២ ករណី និងមានការចូលរួមពីវិស័យឯកជន និងវិស័យពាក់ព័ន្ធផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។




អត្ថបទបន្ទាប់


តារាបាល់ទាត់ និងជាអ្នកវិនិយោគជប៉ុនលោក កៃស៊ូកេ ហុងដា សម្លឹងឃើញការវិនិយោគនៅឥណ្ឌូនេស៊ី និងវៀតណាម

ព័ត៌មាន
តារាបាល់ទាត់ និងជាអ្នកវិនិយោគជប៉ុនលោក កៃស៊ូកេ ហុងដា (Keisuke Honda) មានសុទិដ្ឋិនិយមចំពោះការចាប់ផ្តើមអាជីវកម្មនៅក្នុងតំបន់អាស៊ីអាគ្…

ក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី លី ហួរ អ៊ីនសួរេន និង លី ហួរ លីស៊ីង បានចូលរួមក្នុងកម្មវិធី «អបអរសាទរខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន»

ព័ត៌មាន
ក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី លី ហួរ អ៊ីនសួរេន និង លី ហួរ លីស៊ីង បានចូលរួមក្នុងកម្មវិធី «អបអរសាទរខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន»…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ