ទំនាក់ទំនងអន្តរជាតិ

តើបញ្ហាជម្លោះព្រំដែនជាមួយថៃ អាចក្លាយជារបៀបវារៈសំខាន់សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន មកកម្ពុជា ឬយ៉ាងណា?


បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ហ្វីលីពីន ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចន្លោះពីថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥។ ប្រសិនបើដំណើរទស្សនកិច្ចនេះកើតឡើងមែន វានឹងក្លាយជាដំណើរទស្សនកិច្ចរបស់មេដឹកនាំអាស៊ានលើកដំបូងបង្អស់នៅកម្ពុជា បន្ទាប់ពីកម្ពុជា មានជម្លោះព្រំដែនជាមួយថៃ។ តើអ្នកជំនាញយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចនេះ ហើយថា តើថ្នាក់ដឹកនាំកម្ពុជា-ហ្វីលីពីន អាចនឹងពិភាក្សាគ្នាលើរបៀបវារៈសំខាន់ៗអ្វីខ្លះ?
ទំនាក់ទំនងអន្តរជាតិ
ដោយ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ជាទូទៅដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសអាស៊ានមួយទៅកាន់ប្រទេសអាស៊ានផ្សេងទៀត គឺដើម្បីបង្ហាញអំពីរបៀបរបបនៃកិច្ចការអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងប្រកខណ្ឌអាស៊ាន និងក្របខណ្ឌទ្វេភាគី។ ដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជា នាដើមខែកញ្ញា ខាងមុខនេះ អ្នកជំនាញរូបនេះ យល់ឃើញថា សម្រាប់កម្រិតទ្វេភាគីគឺថ្នាក់ដឹកនាំកម្ពុជា និងហ្វីលីពីន នឹងពិភាក្សាគ្នាលើរបៀបវារៈនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។ លោកបណ្ឌិត ជឿជាក់ថា ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងពិភាក្សាគ្នាលើបញ្ហាសន្តិសុខតំបន់ និងពិភពលោកផងដែរ ពិសេសថ្នាក់ដឹកនាំកម្ពុជា នឹងប្រាប់ទៅកាន់ប្រធានាធិបតីហ្វីលីពីន អំពីការពិតនៃបញ្ហាជម្លោះកម្ពុជា-ថៃ ដែលថៃ តែងតែរំលោភបំពានមកលើកម្ពុជា ដោយមិនគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងរំលោភបទឈប់បាញ់ និងការតាំងចិត្តយ៉ាងមោះមុតរបស់កម្ពុជា ក្នុងការអនុវត្តបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន។

​ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយល់ឃើញថា តាមរយៈដំណើរទស្សកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជា នាពេលខាងមុខនេះ គឺជាឱកាសដ៏ល្អ សម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀតផងដែរ។ អ្នកជំនាញរូបនេះ បានវាយតម្លៃថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏នឹងអាចពិភាក្សាគ្នា និងមានការចុះកិច្ចព្រមព្រៀងលើការទិញអង្កររបស់កម្ពុជា ពីសំណាក់ប្រទេសហ្វីលីពីន ផងដែរ។ ទន្ទឹមនេះ លោកបណ្ឌិតយល់ឃើញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងមានការស្នើសុំដល់ប្រធានាធិបតីហ្វីលីពីន ក្នុងការពង្រឹងតួនាទីរបស់ហ្វីលីពីនបន្ថែមទៀតលើការតាមដាន ត្រួតពិនត្យលើការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ផងដែរ។

​បើយោងតាមព័សារព័ត៌មានក្នុងស្រុករបស់ហ្វីលីពីន បានឱ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ពាក់ព័ន្ធបញ្ហានេះ សារព័ត៌មាន ខេមបូណូមីស ពុំទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជាបាននៅឡើយទេ៕




អត្ថបទបន្ទាប់


ធនាគារពិភពលោក ផ្ដល់ហិរញ្ញប្បទានថវិកា និងជំនួយឥតសំណងសរុប ១០៥ លានដុល្លារ សម្រាប់ការសិក្សារបស់កុមារ ១,៧លាននាក់នៅកម្ពុជា

ធនាគារពិភពលោក នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ បានសម្រេចអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននៅប្រទេសកម្ពុជា ជាមួយនឹងទំហំសហហិរញ្ញប្បទាន…

តើផែនការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់របស់កម្ពុជា អាចទៅរួចទេ បើជម្លោះព្រំដែនជាមួយថៃ បន្តអូសបន្លាយ?

បើគ្មានការប្រែប្រួលទេកម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ