វិស័យធនាគារ

ធនាគារធំៗនៅថៃ ត្រៀមសាច់ប្រាក់ជិត៤ពាន់លានដុល្លារអាម៉េរិក ដើម្បីបំពេញតម្រូវការចាយវាយក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី


ធនាគារពាណិជ្ជធំៗនៅប្រទេសថៃ ដែលមានប្រជាជនសរុបប្រមាណជិត៧០លាននាក់ បានត្រៀមសាច់ប្រាក់រហូតដល់ជាង១២៧ពាន់លានបាត ឬប្រមាណ៣,៧ពាន់លានដុល្លារអាម៉េរិកសម្រាប់បំពេញតម្រូវការទូទាត់ ការដកប្រាក់ និងការចាយវាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថៃ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យធនាគារ
ដោយ

ឧបការីទេសាភិបាលនៃធនាគារកណ្តាលថៃ លោកស្រី ប៊ុតសាខន ធីរ៉ាពុនយ៉ាឆៃ (Budsakorn Teerapunyachai) បានឱ្យដឹងថា ធនាគារពាណិជ្ជធំៗរបស់ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បានត្រៀមសាច់ប្រាក់រហូតដល់ទៅជាង១២៧ពាន់លានបាត ឬប្រមាណ៣,៧ពាន់លានដុល្លារអាម៉េរិក សម្រាប់បំពេញកំណើនតម្រូវការសាច់ប្រាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថៃ រយៈពេល៤ថ្ងៃ និងដើម្បីឆ្លើយតបវិធានការដែលរដ្ឋាភិបាលថៃ បានដាក់ចេញដើម្បីជំរុញទេសចរណ៍។

ឧបការីទេសាភិបាលរូបនេះ បានអះអាងថា ធនាគារកណ្ដាលថៃ បានត្រៀមសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការដែលកើនឡើង ដើម្បីធានាបានថា សាធារណជនទូទៅអាចទទួលបានការទូទាត់ក៏ដូចការដកសាច់ប្រាក់ដោយងាយស្រួល និងសម្បូរបែប។ ហើយការត្រៀមសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងនៅទូទាំងប្រទេសសម្រាប់ការដកប្រាក់នៅតាមសាខាធនាគារ និងទូម៉ាស៊ីនដកប្រាក់ ATM។

ធនាគារពាណិជ្ជធំៗរបស់ថៃ ដែលត្រៀមសាច់ប្រាក់ រួមមានធនាគារក្រុងបាងកក (Bangkok Bank) ត្រៀមសាច់ប្រាក់ជាង១ពាន់លានដុល្លារអាម៉េរិក, ធនាគារ Siam Commercial ត្រៀមសាច់ប្រាក់ប្រមាណ៨៤៦លានដុល្លារអាម៉េរិក, ធនាគារកសិករ (Kasikornbank) ត្រៀមសាច់ប្រាក់ជាង៧០០លានដុល្លារអាម៉េរិក, ធនាគារក្រុងថៃ (Krungthai Bank) ត្រៀមសាច់ប្រាក់៥២៨លានដុល្លារអាម៉េរិក, ធនាគារ TMBThanachart Bank ត្រៀមសាច់ប្រាក់ជាង៣៣០លានដុល្លារអាម៉េរិក, ធនាគារអាយុទ្យា (Ayudhya) ត្រៀមសាច់ប្រាក់ប្រមាណ២៥៧លានដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


បងធំអាស៊ានឥណ្ឌូនេស៊ី គ្មានផែនការដាក់ពន្ធផ្ចាញ់តបប្រឆាំងនឹងពន្ធគយរបស់លោក ត្រាំ ឡើយ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី បានលើកឡើងក្នុងការឆ្លើយតបលើកដំបូងចំពោះការយកពន្ធរបស់អាម៉េរិកថា ប្រទេសឥណ្ឌូនេស៊ីនឹងមិនសងសឹកប្រឆាំងនឹងព…

សង្គ្រាមពាណិជ្ជកម្មកាន់តែឡើងកម្ដៅ ក្រោយសហភាពអឺរ៉ុប ដាក់ពន្ធសងសឹកជិត៣០ពាន់លានដុល្លារលើទំនិញអាម៉េរិក

សហភាពអឺរ៉ុប ដែលធ្លាប់តែជាសម្ពន្ធមិត្តស្អិតរមួតរបស់សហរដ្ឋអាម៉េរិក កំពុងត្រៀមដាក់ពន្ធសងសឹកក្នុងទំហំរហូតដល់ទៅជិត៣០ពាន់លានដុល្លារលើទំនិញរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ