វិស័យការបរទេស

ម៉ាឡេស៊ី នៅតែបង្ហាញឆន្ទៈចង់ជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទោះចប់តំណែងជាប្រធានអាស៊ាន


ទោះបីម៉ាឡេស៊ី បានប្រគល់តំណែងជាប្រធានប្តូរវេនអាស៊ាន ទៅឱ្យប្រទេសហ្វីលីពីនរួចហើយក្តី តែប្រទេសនេះបានប្រកាសថា ខ្លួននៅតែអាចបន្តដើរតួនាទីជាអ្នកសម្របសម្រួលសន្តិភាពក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រសិនបើភាគីទាំងស្នើសុំ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាទូក សេរី មហាម៉ាត់ ហាសាន់ (Datuk Seri Mohamad Hasan) បានបញ្ជាក់ទៅកាន់សភាថា ម៉ាឡេស៊ី អាចបន្តបេសកកម្មនេះបានលុះត្រាតែមានសំណើផ្លូវការពីភាគីពាក់ព័ន្ធទាំងពីរ។
វិស័យការបរទេស
ដោយ

​បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុក សេរី មហាម៉ាត់ ហាសាន់ បានលើកឡើងថា ក្នុងនាមជាអ្នកជិតខាង និងជាសមាជិកគ្រួសារអាស៊ាន ម៉ាឡេស៊ី នៅតែមានឆន្ទៈក្នុងការជួយស្វែងរកដំណោះស្រាយយូរអង្វែងពាក់ព័ន្ធជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ជាមួយគ្នានេះ លោក បានជំរុញឱ្យសមភាគីទាំងពីរដាក់សំណើជាផ្លូវការ ប្រសិនបើចង់ឱ្យម៉ាឡេស៊ី បន្តដើរតួនាទីជាអ្នកសម្របសម្រួល បន្ទាប់ពីអាណត្តិប្រធានអាស៊ាន ឆ្នាំ២០២៥ បានបញ្ចប់។

ជាមួយគ្នានេះលោក ហាសាន់ ក៏បានបដិសេធរាល់ការរិះគន់ដែលថា ម៉ាឡេស៊ី បានបរាជ័យក្នុងការសម្របសម្រួលការចរចារវាងប្រទេសថៃ និងកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែនកន្លងមកផងដែរ។

ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២៥ ម៉ាឡេស៊ី ត្រូវបានអ្នកវិភាគចាត់ទុកថា ជាអ្នកដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ មកដល់ពេលនេះ សម្រាប់ភាគីកម្ពុជា នៅតែវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលសម្រេចបានក្រោមការសម្របសម្រួលដោយម៉ាឡេស៊ី។

តាមការអះអាងរបស់ក្រសួងការបរទេសកម្ពុជា បើទោះបីជា មានការអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះក្ដី យោធាថៃ បានបន្តចូលមករាយលួសបន្លា បង្ហូតទង់ជាតិ ដាក់ទូកុងតឺន័រ និងគ្រប់គ្រងដោយខុសច្បាប់លើដែនអធិបតេយ្យកម្ពុជា ចំនួន១៤ទីតាំង រួមមានតំបន់ភូមិព្រៃចាន់ បឹងត្រកួន ច្រកថ្មដា ភ្នំទ្រព្យ អូស្មាច់ និងតំបន់ប្រាសាទបុរាណមួយចំនួនទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ ធ្វើបត្យាប័នជនជាតិចិន ចំនួន៣០០នាក់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកទៅប្រទេសកំណើតវិញ

កាលពីថ្ងៃទី២០ ខែមករា អាជ្ញាធរថៃ បានធ្វើបត្យាប័នជនជាតិចិន៣០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកដែលមានមូលដ្ឋាននៅក្នុងប្រទេសមីយ៉ាន់ម៉…

វេជ្ជបណ្ឌិតដ៏ល្បីម្នាក់អំពាវនាវឱ្យធ្វើការត្រួតពិនិត្យសុខភាពផ្លូវចិត្តរបស់ លោក ដូណាល់ ត្រាំ ក្រោយបែកធ្លាយសារផ្ញើទៅកាន់រដ្ឋមន្ត្រី ន័រវេស

លោកវេជ្ជបណ្ឌិត ចូណាថាន រ៉េន័រ (Jonathan Reiner) គ្រូពេទ្យឯកទេសបេះដូង ដ៏លេចធ្លោម្នាក់ របស់អតីតអនុប្រធានាធិបតីអាម៉េរិក លោក ឌិក ឆេននីយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ