អ្នកទេសចបរទេស

ភ្ញៀវទេសចរចិន បាត់បង់ទំនុកចិត្តលើប្រទេសថៃ ក្រោយមានការបាញ់ប្រហារ


ម្ចាស់សណ្ឋាគារ និងសហគ្រិនទេសចរណ៍ នៅទីក្រុងឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការគ្រប់គ្រងកាំភ្លើង ដើម្បីធានាសុវត្ថិភាពសម្រាប់វិស័យទេសចរណ៍ បន្ទាប់ពីមានឧប្បត្តិហេតុបាញ់ប្រហារនៅផ្សារទំនើបសៀមផារ៉ាហ្គោន កាលពីថ្ងៃទី៣ ខែតុលា ដែលបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកដំណើរចិននៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អ្នកទេសចបរទេស
ដោយ

អ្នកទេសចរប្រហែល៦ម៉ឺននាក់ មកពីប្រទេសចិន បានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសថៃ បន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើប សៀមផារ៉ាហ្គោន កណ្តាល់ទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស៣នាក់ ក្នុងនោះមានអ្នកទេសចរចិនម្នាក់ និង៤នាក់ផ្សេងទៀតរងរបួស។

ទិន្នន័យពីអាកាសយានដ្ឋានអន្តរជាតិរបស់ថៃ បានបង្ហាញថា ចំនួនអ្នកមកដល់របស់ជនជាតិចិនបានធ្លាក់ចុះជាង៩% ពោលគឺធ្លាក់ចុះពីចំនួន៦៥ម៉ឺននាក់ មកនៅត្រឹម៥៩ម៉ឺននាក់ បន្ទាប់ពីកើតមានឧប្បត្តិហេតុនេះ។

ប្រទេសចិន គឺជាទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ថៃ នៅមុនពេលជំងឺកូវីដ-១៩ ផ្ទុះឡើង ដោយជនជាតិចិន ប្រហែល១១លាននាក់ បានមកដល់ប្រទេសថៃ ក្នុងឆ្នាំ២០១៩ ប៉ុន្តែអាជ្ញាធរទេសចរណ៍ថៃ រំពឹងថា ចំនួននេះនឹងធ្លាក់ចុះជាងពាក់កណ្តាល ឬប្រហែល៥លាននាក់ ដែលនឹងមកលេងប្រទេសថៃនៅឆ្នាំនេះ។

កាសែតបាងកកប៉ុស្តិ៍ បានធ្វើសម្ភាសជាមួយម្ចាស់សណ្ឋាគារ សហគ្រិនទេសចរណ៍ និងមន្ត្រីទេសចរណ៍ក្នុងខេត្តឈៀងម៉ៃ ដើម្បីវាយតម្លៃពីស្ថានភាពទេសចរណ៍នៅក្នុងខេត្តស្ថិតនៅភាគខាងជើងប្រទេសថៃមួយនេះ បន្ទាប់ពីការបាញ់ប្រហារ និងស្ទង់មតិអំពីរបៀបដែលរដ្ឋាភិបាលអាចធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីជុំវិញពិភពលោក។

លោក ឈូទីដេច ព្រំកែវង៉ាម (Chutidech Promkaewngarm) ជំនួយការអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Standard Tour Co Ltd បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការស្លាប់របស់ស្ត្រីជនជាតិចិន ក្នុងពេលបាញ់ប្រហារនេះ នឹងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទេសចរជាបណ្តោះអាសន្ន។ ជំនួយការរូបនេះបានបន្តថា បើទោះបីជាមិនមានលុបចោលទាំងអស់នូវការកក់ទុកជាមុនរបស់ក្រុមអ្នកទេសចរចិន ក៏ពិតមែន ប៉ុន្តែវានៅតែមានមនុស្សជាច្រើនបានពន្យារពេលធ្វើដំណើរទៅទស្សនាប្រទេសថៃដដែល។

លោក ឈូទីដេច បាននិយាយថា ពលរដ្ឋចិនជាច្រើនបានសរសេរបង្ហោះតាមអ៊ីនធឺណិតថា ពួកគេនឹងមិនទៅលេងប្រទេសដែលមានការកាន់កាប់កាំភ្លើងខុសច្បាប់នោះទេ ខណៈដែលអ្នកខ្លះទៀតបានចែករំលែកបទពិសោធន៍របស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ថា ការធ្វើដំណើរលើកដំបូងរបស់ពួកគេទៅលេងថៃ ក៏ជាលើកចុងក្រោយរបស់ពួកគេផងដែរ។

លោក ឈូទីដេច បានបន្ថែមថា ចំនួនអ្នកទេសចរចិនឥឡូវនេះតិចជាង៥០% នៃចំនួនអ្នកទេសចរចិននៅក្នុងឆ្នាំ២០១៩ ឬមុនសម័យកាលជំងឺកូវីដ-១៩ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនរបស់លោកបាននាំយកភ្ញៀវទេសចរចិន ប្រមាណពី៨ពាន់ទៅ៩ពាន់នាក់ទៅកាន់ខេត្តឈៀងម៉ែ ជារៀងរាល់ខែក្នុងនោះជាង៧០%ជាក្រុមគ្រួសារ។

ទោះយ៉ាងណាលោក ឈូទីដេច មានសុទិដ្ឋិនិយម និងជឿជាក់ថា ឧស្សាហកម្មទេសចរណ៍នៅតំបន់នៅភាគខាងជើងនៃប្រទេសថៃ គួរតែរក្សាផ្នត់គំនិតវិជ្ជមាន ខណៈដែលអាកាសយានដ្ឋាននៅខេត្តឈៀងម៉ៃ នឹងបើកទ្វារ២៤ម៉ោងក្នុងមួយថ្ងៃដោយពង្រីកសមត្ថភាពឱ្យកាន់តែច្រើន ដើម្បីដោះស្រាយជើងហោះហើរបន្ថែមទៀតនៅក្នុងខែវិច្ឆិកា៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ្វត ស្នើឱ្យកម្មកររថយន្តបញ្ចប់ការធ្វើកូដកម្ម ដ្បិតបារម្ភការវិនិយោគ

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុន Ford Motor លោក ប៊ីល ហ្វត បានអំពាវនាវឱ្យកម្មកររថយន្តធ្វើការរួមគ្នា ដើម្បីបញ្ចប់កូដកម្មដែលបានអូសបន្លាយរយៈពេលមួយខែមក…

ប្រេងរំអិលស្តង់ដារពិភពលោក Hyundai XTeer នាំផលចំណេញបន្ថែមដល់ដៃគូរដឹកជញ្ជូន Foodpanda

ព័ត៌មាន
ថ្មីៗនេះក្រុមហ៊ុនយក្សហ៊ីយុនដាយអ៊ិចស្សធា Hyundai XTeer និង ក្រុមហ៊ុន Foodpanda បានសហការជាមួយគ្នាបង្កើតជាកម្មវិធីស្តីពីការថែទាំម៉ាស៊ីនម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ