នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Lbrahim

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា បានជជែកពិភាក្សាជាមួយលោក ពូទីន ពាក់ព័ន្ធនឹងរឿង យន្ដហោះ MH17 ដែលត្រូវបានគេបាញ់ទម្លាក់កាលពីជាង ១០ឆ្នាំមុន


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Lbrahim បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកបានជជែកជាមួយនឹងលោកប្រធានាធិបតីរុស្សី ពូទីន អំពីបញ្ហាការធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងហោះហើរ MH17 នៅអំឡុងទស្សនកិច្ចរបស់លោកនៅទីក្រុងម៉ូស្គូ ពោលគឺនៅប៉ុន្មានថ្ងៃបន្ទាប់ពីមានរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានរកឃើញថា ប្រទេសរុស្ស៊ី គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះគ្រោះមហន្ដរាយនេះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Lbrahim
ដោយ

ក្រុមប្រឹក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិបានរកឃើញក្នុងសប្តាហ៍នេះថា រុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះការសោកនាដកម្មលើយន្តហោះ MH17 ដែលត្រូវបានបាញ់ទម្លាក់នៅភាគខាងកើតអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នារវាងក្រុមផ្តាច់ខ្លួន ដែលគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន។

ប៉ុន្ដែ ទីក្រុងម៉ូស្គូ បានបដិសេធចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិនេះ ដោយចាត់ទុកថា ការសម្រេចនេះ មានការលម្អៀង និងគ្មានយុត្តិធម៌។

យ៉ាងណាក៏ដោយចុះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar បានអះអាងថា លោកនឹងបន្ដជំរុញឱ្យមានការទទួលខុសត្រូវលើបញ្ហានេះឱ្យខាងតែបាន។ លោក Anwar បានបន្ថែមថា លោក ពូទីន បានសម្តែងការរំលែកទុក្ខដល់គ្រួសារអ្នកស្លាប់ ដែលរួមមានពលរដ្ឋហូឡង់ ១៩៦នាក់ ម៉ាឡេស៊ី ៤៣នាក់ និងពលរដ្ឋអូស្ត្រាលី ៣៨នាក់។ ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានស្នើឱ្យមានការស៊ើបអង្កេតឱ្យម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយចំពោះរឿងនេះ ដោយមិនធ្វើការភ្ជាប់ទៅនឹងរឿងនយោបាយ។

លោក Anwar បាននិយាយថា លោក Putin បានប្រាប់គាត់ទៀតថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីធានាថា ការផ្ដល់នូវរបាយការណ៍ គឺមានភាពជាក់លាក់ និងអាចទុកចិត្តបាន។




អត្ថបទបន្ទាប់


បារាំង ព្រមានដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ី បើមិនយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន

ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង បានគំរាមរុស្ស៊ីថា ប្រសិនបើទីក្រុងមូស្គូ មិនយល់ព្រមលើបទឈប់បាញ់នៅប្រទេសអ៊ុយក្រែនទេ លោកនឹងដាក…

លោក ពូទីន និងលោក ត្រាំ សុទ្ធតែមិនចូលរួមក្នុងការចរចាសន្តិភាពសម្រាប់អ៊ុយក្រែន ដែលលោក ពូទីន ខ្លួនឯងជាអ្នកស្នើឡើង

ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំមកនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ កន្លងទៅបានស្នើឱ្យមានកិច្ចចរចាដោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ