ប្រព័ន្ធផ្សព្វផ្សាយសង្គម

ម៉ាឡេស៊ី និងសិង្ហបុរី រឹតបន្តឹងការត្រួតពិនិត្យលើ Facebook និងបណ្តាញសង្គមផ្សេងៗ ដើម្បីទប់ស្កាត់ការបោសប្រាស់តាមអ៊ិនធឺណិត


អាជ្ញាធរម៉ាឡេស៊ី និងសិង្ហបុរី កំពុងពង្រីកការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយសង្គម វេទិកាផ្ញើសារ និងគេហទំព័របម្រើទីផ្សារដ៏ពេញនិយមមួយចំនួន ដើម្បីទប់ស្កាត់ការកើនឡើងនូវសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិត និងបង្កគ្រោះថ្នាក់ដល់អនីតិជន។ នៅជំហានដំបូងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនឹងត្រូវរងចំណាត់ការនេះ មានដូចជា Facebook, X និង TikTok និងសេវាកម្មផ្ញើសារដូចជា WhatsApp ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ប្រព័ន្ធផ្សព្វផ្សាយសង្គម
ដោយ

ដើម្បីការពារ និងបង្ការសុវត្ថិភាពជូនពលរដ្ឋ អាជ្ញាធរម៉ាឡេស៊ីគ្រោងនឹងគ្រប់គ្រងបណ្តាញសង្គមតាមរយៈ​ការរឹតបន្តឹងការចេញអាជ្ញាបណ្ណដល់អ្នកប្រើប្រាស់គេហទំព័ររបស់បណ្តាញសង្គមដូចជា Facebook​, X , TikTok និងសេវាកម្មផ្ញើសារផ្សេងទៀតដូចជា WhatsApp ជាដើម។

លោក អេនឌ្រៀន ហៀ (Adrian Hia) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Kaspersky បានគូសបញ្ជាក់ថា ឧក្រិដ្ឋជនតាមអ៊ីនធឺណិតជារឿយៗតែងតែធ្វើសកម្មភាពកេងប្រវញ្ចពីការប្រើប្រាស់កម្មវិធី e-commerce និងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសារភាពអនាមិករបស់កម្មវិធីទាំងនោះផ្តល់ឱកាសក្នុងការលួចបន្លំ និងបោកប្រាស់ងាយស្រួល។

ដើម្បីរឹតបន្តឹងលើការប្រើប្រាស់បណ្តាញសង្គម បច្ចុប្បន្នអាជ្ញាធរ និងអ្នកជំនាញការម៉ាឡេស៊ី កំពុងរៀបចំបទប្បញ្ញត្តិថ្មីមួយ ដែលតម្រូវឱ្យកម្មវិធីផ្សព្វផ្សាយតាមវេទិកាអនឡាញចុះឈ្មោះ ដើម្បីទទួលបានអាជ្ញាបណ្ណ និងត្រូវបន្តអាជ្ញាបណ្ណនេះជារៀងរាល់ឆ្នាំ។ តាមរយៈបទប្បញ្ញត្តិ​ថ្មីនេះ ការខកខានណាមួយក្នុងការស្នើសុំអាជ្ញាបណ្ណ ត្រូវបានចាត់ទុកថា ជាសកម្មភាពខុសច្បាប់ ដែលអាចរងពិន័យរហូតដល់ជាង១០ម៉ឺនដុល្លារឯណោះ។

ជុំវិញគម្រោងការនេះ និយ័តករនៃគណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី បានឲ្យដឹងថា គោលបំណងចម្បងរបស់ក្របខណ្ឌបទប្បញ្ញត្តិនេះ គឺការធានាឱ្យបាននូវប្រព័ន្ធអេកូឡូស៊ីអនឡាញដែលមានសុវត្ថិភាព សម្រាប់ប្រជាជនម៉ាឡេស៊ីទាំងអស់ ជាពិសេស គឺកុមារតែម្តង។ បើតាមនិយ័តករនេះ អ្នកពាក់ព័ន្ធដែលនឹងត្រូវស្នើសុំអាជ្ញាបណ្ណ គឺមានចំនួនជាង២៥% នៃចំនួនប្រជាជនរបស់ប្រទេស ឬប្រមាណ៨លាននាក់។

មិនមែនមានតែអាជ្ញាធរម៉ាឡេស៊ីនោះទេ អាជ្ញាធរសិង្ហបុរី ក៏គ្រោងអនុវត្តវិធានការនេះដូចគ្នាដែរ ដោយកាលពីខែមុន អាជ្ញាធរសិង្ហបុរី បានទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គម និងទីផ្សារអនឡាញពង្រឹកការទទួលខុសត្រូវ ជាពិសេសពាក់ព័ន្ធនឹងសកម្មឧក្រិដ្ឋកម្មនឹងអំពើឆបោក។ ករណីឆបោក ឫឧក្រិដ្ឋកម្មតាមអនឡាញ គឺជារឿងដ៏គ្រោះថ្នាក់មួយ ដោយកាលពីឆ្នាំ២០២៣ មានការកត់ត្រាករណីបែបនេះសរុបដល់ទៅ៤៦ពាន់ករណី ហើយខាតបង់សេដ្ឋកិច្ចប្រមាណជា៤៨៦លានដុល្លារ។

ពាក់ព័ន្ធនឹងស្ថានភាពនេះក្រសួងមហាផ្ទៃសិង្ហបុរី បានចេញក្រមអនុវត្តកាលពីខែមុន ដែលតម្រូវឱ្យ Facebook និង Carousell ដែលជាទីផ្សារបស់ជជុះអនឡាញ ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកលក់ដែលពួកគេចាត់ទុកថា មានគ្រោះថ្នាក់៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ហ្វីលីពីននឹងឈប់ផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនហ្គេមអនឡាញ និងប្តេជ្ញាបោសសម្អាតឧស្សាហកម្មនេះ

និយ័តករហ្គេមរបស់ប្រទេសហ្វីលីពីន អះអាងថា ខ្លួននឹងលុបអាជ្ញាបណ្ណរបស់ក្រុមហ៊ុនហ្គេមអនឡាញ និងប្តេជ្ញាធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ ដើម្បីអន…

លោកស្រី កាម៉ាឡា ហារីស ទទួលបានការគាំទ្រកាន់តែច្រើន ខណៈយុទ្ធនាការ២៤ម៉ោង អាចរកមូលនិធិបានរហូតដល់៨១លានដុល្លារ

លោកស្រី កាម៉ាឡា ហារីស ត្រូវបានគេអះអាងថា កំពុងទទួលបានការគាំទ្រកាន់តែច្រើនពីអ្នកប្រជាធិបតេយ្យ ស្របពេលត្រឹមរយៈពេល២៤ម៉ោងនៃការប្រកាសបេក្ខភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ