ប្រព័ន្ធផ្សព្វផ្សាយសង្គម

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរិះគន់ផែនការផ្តល់អាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ម៉ាឡេស៊ី


ផែនការផ្ដល់អាជ្ញាបណ្ណរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដល់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាផ្ញើសារឯកជនមួយចំនួនបានរងការរិះគន់ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗមួយចំនួន បានព្រមានថា ផែនការនេះអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ប្រព័ន្ធផ្សព្វផ្សាយសង្គម
ដោយ

រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងនឹងផ្ដល់អាជ្ញាបណ្ណដល់ប្រព័ន្ធផ្សព្វផ្សាយ និងវេទិកាមួយចំនួនដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំដ៏ទូលំទូលាយរបស់ម៉ាឡេស៊ីក្នុងការរឹតបន្តឹងបទប្បញ្ញត្តិតាមអ៊ីនធឺណិតចំពេលមានការព្រួយបារម្ភកើនឡើងអំពីការបោកប្រាស់តាមអ៊ីនធឺណិត ការគំរាមកំហែង និងការកេងប្រវ័ញ្ចលើកុមារ។

តាមក្របខណ្ឌថ្មីនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាផ្ញើសារដែលមានអ្នកប្រើជាង ៨ លាននាក់នឹងតម្រូវឱ្យស្នើសុំអាជ្ញាបណ្ណប្រតិបត្តិការប្រចាំឆ្នាំ បើមិនដូច្នេះទេ ក្រុមហ៊ុនទាំងនេះនឹងរងការផាកពិន័យរហូតដល់ជាង១១ម៉ឺនដុល្លារ។

ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗដូចជាក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ជាដើម បានរិះគន់ចំពោះវិធានការនេះ។ សម្ពន្ធអ៊ីនធឺណិតអាស៊ី (AIC) ដែលតំណាងឱ្យក្រុមហ៊ុនទាំងនេះបានសរសេរលិខិតមួយផ្ញើទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយពួកគេបានសម្តែងការព្រួយបារម្ភអំពីកង្វះការប្រឹក្សាយោបល់អំពីឧស្សាហកម្ម និងសក្តានុភាពមិនច្បាស់លាស់នៃបទប្បញ្ញត្តិនេះ។

នាយកគ្រប់គ្រងរបស់សម្ពន្ធ AIC លោក ជេហ្វ ផេន (Jeff Paine) បានសរសេរថា វិធានការនេះបានគំរាមកំហែងដល់ការរំខានដល់ប្រព័ន្ធអេកូឡូស៊ី ដែលរីកចម្រើនលើការច្នៃប្រឌិត និងភាពបត់បែន ហើយពួកគេបានជំរុញឱ្យរដ្ឋាភិបាលផ្អាកផែនការនេះ និងចូលរួមក្នុងការសន្ទនាប្រកបដោយអត្ថន័យជាមួយនឹងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ។ សម្ពន្ធ AIC បានព្រមានថា បទប្បញ្ញត្តិនេះអាចរារាំងការច្នៃប្រឌិត រារាំងការវិនិយោគពីបរទេស និងដាក់បន្ទុកលើការអនុវត្តតាមច្បាប់ដ៏ធ្ងន់ធ្ងរលើអាជីវកម្មផងដែរ​៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ការសិក្សាមួយព្យាករថា ពលរដ្ឋថៃភាគច្រើននឹងញៀនល្បែងកាស៊ីណូកាន់តែខ្លាំង

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បានឱ្យដឹងថា គម្រោងអគារកម្សាន្តដែលនឹងស្នើឡើងដោយរដ្ឋាភិបាលថៃ រួមទាំងកាស៊ីណូដែរនោះ ត្រូវបានគេរំពឹងថា នឹងទាក់…

ត្រឹម៦ខែពលរដ្ឋសិង្ហបុរី ខាតបង់ថវិកាអស់២៩៥លានដុល្លារ ដោយសារករណីឆ.បោកតាមប្រព័ន្ធអនឡាញ

អាជ្ញាធរសិង្ហបុរី រកឃើញថា ត្រឹមរយៈពេល៦ខែឆ្នាំនេះ សិង្ហបុរីមានករណីឆបោកតាមប្រព័ន្ធអនឡាញកើនឡើងរហូតដល់ជាង២ម៉ឺន៦ពាន់ករណី កើនឡើងជាង១៦% បើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ