សម្ព័ន្ធមិត្តអាម៉េរិក

ប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ា មិនចង់ឲ្យអាម៉េរិកវាយប្រហារអ៊ីរ៉ង់ឡើយ


ផែនការអន្តរាគមន៍យោធារបស់សហរដ្ឋអាម៉េរិកក្នុងជម្លោះ និងភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ដែលបានអូសបន្លាយពេលជាងកន្លះខែមកនេះ ហើយបានសម្លាប់មនុស្សជិត៣ពាន់នាក់ ត្រូវបានសម្ព័ន្ធមិត្តអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ាស្នើឲ្យផ្អាក។ ការស្នើឱ្យផ្អាករបស់ប្រទេសអេហ្ស៊ីប អូម៉ង់ អារ៉ាប៊ីសាអូឌីត និងកាតានេះធ្វើឡើងក្រោយពួកគេបារម្ភពីការរង្គោះរង្គឺសេដ្ឋកិច្ចពិភពលោក និងស្ថិរភាពនៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី១៦ ខែមករា។
សម្ព័ន្ធមិត្តអាម៉េរិក
ដោយ

សម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ាជាច្រើនបានជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្អាកការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ចំពោះការបង្ក្រាបដ៏សាហាវរបស់រដ្ឋាភិបាលលើក្រុមបាតុករ។ សំណើរនេះបានកើតឡើងក្រោយមន្ត្រីជាន់ខ្ពស់មកពីប្រទេសអេហ្ស៊ីប អូម៉ង់ អារ៉ាប៊ីសាអូឌីត និងកាតា បានលើកឡើងពីការព្រួយបារម្ភក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះថា អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងការរង្គោះរង្គើ និងធ្វើឱ្យតំបន់ ដែលមានភាពប្រែប្រួលរួចទៅហើយនោះកាន់តែមិនមានស្ថិរភាព។

ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងទេថា តើសហរដ្ឋអាម៉េរិកនឹងសម្រេចយ៉ាងណាចំពោះសំណើនេះនៅឡើយទេ ខណៈការតវ៉ាប្រឆាំងនឹងរបបគ្រប់គ្រងតាមបែបសាសនារបស់អ៊ីរ៉ង់ រីកប៉ោងកាន់តែធំ និងឡើងកម្តៅកាន់តែខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ហើយមានសេចក្តីរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ជិត៣ពាន់នាក់បានស្លាប់។

ពាក់ព័ន្ធនឹងបញ្ហានេះលោកស្រី ខារ៉ូលីន លីវិត (Karoline Leavitt) អ្នកនាំពាក្យសេតវិមានបានអះអាងថា ជម្រើសទាំងអស់នៅតែមាននៅលើតុសម្រាប់លោក ត្រាំ។ លោកស្រីបានសង្កត់ធ្ងន់ថា ការពិតមានតែលោក ត្រាំ និងក្រុមទីប្រឹក្សាជិតស្និទទេដែលដឹងពីអ្វី ដែលលោកនឹងធ្វើ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើអនាគតកោះ ហ្រ្គីនឡែន នឹងទៅជាយ៉ាងណា ក្រោយអាម៉េរិកចង់ដណ្តើមគ្រប់គ្រង ហើយអឺរ៉ុបប្រកាសជួយការពារ?

ជោគវាសនា និងអនាគតរបស់កោះ ហ្រ្គីនឡែន ដែលជាកោះស្វ័យភាពស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាកនៅតែមិនស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈពេលនេះ…

លោក អានុទីន កំពុងពិចារណាលុបអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ដែលធ្វើឱ្យកើតមានការបាក់រលំដងស្ទូចសំណង់ស្លាប់មនុស្សរាប់សិបនាក់

ឧប្បត្តិហេតុបាក់រលំដងស្ទូចសំណង់ចំនួនពីរក្នុងរយៈពេលត្រឹមតែ៤៨ម៉ោងបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេស ជាពិសេសបន្ទាប់ពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ