ព្រំដែនសមុទ្រ

ថៃ ចង់ប្រើយន្តការប្រទេសមហាអំណាច ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយកម្ពុជា


ស្របពេលជម្លោះព្រំដែនគោកមិនទាន់អាចរកច្រកចេញបានផង សារព័ត៌មានថៃ the Nation បានចុះផ្សាយដោយស្រង់សម្តីពីប្រភពអនាមិកថា ថៃ ទំនងជាចង់អូសសហរដ្ឋអាម៉េរិក ឱ្យចូលមកពាក់ព័ន្ធក្នុងគម្រោងទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីធនធានក្រោមសមុទ្រនៅតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រ ដែលមានទំហំប្រមាណ២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េ ដែលកំពុងមានជម្លោះជាមួយកម្ពុជា។
ព្រំដែនសមុទ្រ
ដោយ

ស្របពេលជម្លោះព្រំដែនគោកជាមួយកម្ពុជា មិនទាន់អាចរកច្រកចេញបានផង ប្រភពអនាមិកមួយរបស់ថៃ បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថៃថា រដ្ឋាភិបាលថៃ ដែលកំពុងញាំញីដោយជម្លោះផ្ទៃក្នុង និងបញ្ហាផ្សេងៗ កំពុងរៀបចំសេណារីយ៉ូ ដើម្បីអូសទាញសហរដ្ឋអាម៉េរិក ឱ្យចូលខ្លួនជួយដោះស្រាយបញ្ហាជម្លោះព្រំដែនសមុទ្រ ជាពិសេសការទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រ ដែលត្រូវបានគេវាយតម្លៃថា មានទំហំប្រមាណ៣០៨ពាន់លានដុល្លារ។ តែយ៉ាងណាប្រភពនោះជឿជាក់ថា ក្នុងកាលៈទេសៈនេះការចរចាលើតំបន់ទាមទារត្រួតស៊ីគ្នាក្នុងដែនសមុទ្រទំនងជាមានការលំបាក។

បើទោះបីដឹងថា ការដោះស្រាយបញ្ហាតំបន់ត្រួតស៊ីគ្នានៅក្នុងដែនសមុទ្រមានការលំបាក ប៉ុន្តែភាគីថៃ ហាក់មានជំនឿយ៉ាងមុតមាំថា ប្រសិនបើមានការចូលរួមពីមហាអំណាចដូចជាសហរដ្ឋអាម៉េរិក ក្នុងនាមជាសហអ្នកចរចា នោះវាអាចនឹងជួយឱ្យគម្រោងនេះមានការវិវឌ្ឍទៅមុខជាក់ជាមិនខាន។

តំបន់ឈូងសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ដែលមានទំហំប្រមាណ២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េជាតំបន់ ដែលអាចផ្តល់សក្តានុពលពីធនធានរ៉ែ ក្រោមសមុទ្រជាប្រេងកាត និងឧស្ម័នធម្មជាតិ ដែលមានតម្លៃប្រមាណជាង៣០០ពាន់លានដុល្លារអាម៉េរិក។ តំបន់ឈូងសមុទ្រត្រួតស៊ីគ្នានេះបានកើតមានជម្លោះអស់រយៈពេល៤៦ឆ្នាំមកហើយ ពោលគឺតំាងពីឆ្នាំ១៩៦៩ មកម្ល៉េះ។

នៅក្រោមអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ក៏មាននិយាយអំពីបញ្ហានេះដែរ ហើយថៃ នៅក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក៏បានចរចាជាមួយកម្ពុជា លើបញ្ហានេះខ្លះដែរ តែមិនបានសម្រេច។ លុះក្រោយមករដ្ឋបាលភិបាលថៃ ក្រោមការដឹកនាំរបស់លោក ស៊ីថា ថាវីស៊ីន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបង្ហាញពីជំហរចង់ដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ តែនៅតែជាប់គាំងរហូតដល់បច្ចុប្បន្ននេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មហាយក្សចិន បង្កើនការវិនិយោគយ៉ាងសម្បើមរហូតដល់ជិត១២៤ពាន់លានដុល្លារសម្រាប់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ

មហាយក្សចិន បានសម្រុកបង្កើនការបោះទុនវិនិយោគយ៉ាងសម្បើមរហូតដល់ទៅជិត១២៤ពាន់លានដុល្លារអាម៉េរិក នៅបណ្តាប្រទេសជាសមាជិកនៃគំនិតផ្ដួចផ្ដើមខ្សែក្រ…

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ត្រូវបានលុបចេញពីផ្សារហ៊ុនហុងកុង

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ត្រូវបានលុបឈ្មោះចេញពីបញ្ជីផ្សារមូលបត្រក្រុងហុងកុង នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីបានចូលរួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ