

ពិធីប្រកាសជាផ្លូវការនេះ ជាការបើកទំព័រថ្មីមួយទៀតរបស់ ធនាគារ ជីប ម៉ុង ក្នុងការបន្តបេសសកម្មការផ្តល់សេវាហិរញ្ញវត្ថុដែលផ្តល់ភាពរីកចម្រើនដល់ម្ចាស់អាជីវកម្មទាំងអស់ ជាពិសេសគឺការជួយបំពេញបន្ថែមនូវកង្វះខាតផ្សេងៗរបស់អតិថិជន។ តាមរយៈសេវាកម្មថ្មីមួយនេះ «ដៃគូភ្នាក់ងារ Master Agent» អតិថិជនទាំងអស់មិនថានៅរាជធានី ឬខេត្ត គឺអាចមកសហការជាមួយធនាគារ ជីប ម៉ុង ក្លាយជា «ដៃគូភ្នាក់ងារMaster Agent» ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមពីលើអាជីវកម្មរាល់ថ្ងៃរបស់អតិថិជន បូកជាមួយនឹងផលប្រយោជន៍ផ្សេងៗដែលធនាគារ ជីប ម៉ុង ផ្តល់ការគំាទ្រជូនដើម្បីជួយពង្រឹងនិងពង្រីកអាជីវកម្មរបស់អតិថិជនឱ្យកាន់តែធំ ស្របពេលដែលការបង្កើតដៃគូភ្នាក់ងារនេះឡើងក៏នឹងរួមចំណែកធំក្នុងការបង្កើតឱកាសការងារផ្សេងៗទៀតនៅលើទីផ្សាររបស់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានមានប្រសាសន៍ ថា « គោលបំណងចម្បងរបស់យើងទីមួយ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរអាចមានប្រាក់ចំណូលបន្ថែមបាន ដូច្នេះទើបយើងបានបើកឱកាសជូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងក្នុងប្រទេសអាចសហការជាមួយធនាគារ ជីប ម៉ុង ក្លាយជាដៃគូភ្នាក់ងារMaster Agent។ ទីពីរគឺដើម្បីឱ្យអតិថិជន នៅតាមបណ្ដាខេត្តដែលមានតម្រូវការទូទាត់ប្រាក់កម្ចីឬប្រើប្រាស់សាច់ប្រាក់ផ្សេងៗ អាចមកទូទាត់តាមរយៈដៃគូភ្នាក់ងារMaster Agent នេះបាន។ ការធ្វើបែបនេះនាំឱ្យបងប្អូនអាជីវករអាចមានឱកាសរកស៊ីជាមួយធនាគារ ជីប ម៉ុង ដើម្បីទទួលបានកម្រៃបន្ថែមហើយអតិថិជនធនាគារ ជីប ម៉ុង ក៏កាន់តែមានភាពងាយស្រួលក្នុងការធ្វើសេវាកម្មផងដែរ។ កាន់តែទូលំទូលាយ កាន់តែទៅកៀកជិតអតិថិជនបន្ថែមទៀត នេះគឺជាគោលដៅរបស់ធនាគារ ជីប ម៉ុង នៃការបង្កើតដៃគូភ្នាក់ងារ Master Agent។



សម្រាប់ព័ត៌មានលម្អិតពីការចុះឈ្មោះ សហការជាដៃគូភ្នាក់ងារ Master Agent អាចទំនាក់ទំនងទៅកាន់លេខ៖
081 811 911 ឬ 066 811 911។ សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/share/1YsZaaWoSw/?mibextid=wwXIfr
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank?_t=ZS-8vgRPrOsqDi&_r=1